ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លាន់​ងាប់​រុំ​ខ្លួន​ជុំវិញ​ដំបូក​អ្នកស្រុក​នាំ​គ្នា​ក្រាប​សំពះ

14 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ កន្លង​មក ប្រជាជននៅ​ក្នុងស្រុក​សយ​ដាវ ខេត្ដ​ច័ន្ទ​បុរី ជា​ច្រើននាក់បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ចន្លោះ​គីឡូម៉ែត្រ លេខ​៦១-៦២ តាម​បណ្ដោយ​ផ្លូវ​រវាង​ខេត្ដ ច័ន្ទ​បុរី​-​ស្រះ​កែវ ស្ថិត​ក្នុង​ឃុំ​សាយ​ខាវ ស្រុក សយ​ដាវ ប្រទេស​ថៃ ។ ក្នុង​ការ​ធ្វើ​ដំណើររបស់​ប្រជាជន​ខាងលើមាន​អ្នកខ្លះ​យក​ផ្កា ធូប ទៀន រួម​ទាំង​ផ្លែ​ឈើ និង​ទឹកក្រូច​ទៅក្រាប​សំពះ​ថ្វាយ​ចំពោះ​ខ្មោច​ពស់ថ្លាន់​មានប្រវែង​ជិត​៣​ ម៉ែត្រ​ដែល​ងាប់​ដោយ​ដងខ្លួនព័ទ្ធ​ជុំវិញ​ដំបូកសំរាប់​ជា​ការ​ផ្សង​សុំ​ លាភសំណាង ។

កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ កន្លង​មក ប្រជាជននៅ​ក្នុងស្រុក​សយ​ដាវ ខេត្ដ​ច័ន្ទ​បុរី ជា​ច្រើននាក់បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ចន្លោះ​គីឡូម៉ែត្រ លេខ​៦១-៦២ តាម​បណ្ដោយ​ផ្លូវ​រវាង​ខេត្ដ ច័ន្ទ​បុរី​-​ស្រះ​កែវ ស្ថិត​ក្នុង​ឃុំ​សាយ​ខាវ ស្រុក សយ​ដាវ ប្រទេស​ថៃ ។ ក្នុង​ការ​ធ្វើ​ដំណើររបស់​ប្រជាជន​ខាងលើមាន​អ្នកខ្លះ​យក​ផ្កា ធូប ទៀន រួម​ទាំង​ផ្លែ​ឈើ និង​ទឹកក្រូច​ទៅក្រាប​សំពះ​ថ្វាយ​ចំពោះ​ខ្មោច​ពស់ថ្លាន់​មានប្រវែង​ជិត​៣​ម៉ែត្រ​ដែល​ងាប់​ដោយ​ដងខ្លួនព័ទ្ធ​ជុំវិញ​ដំបូកសំរាប់​ជា​ការ​ផ្សង​សុំ​លាភសំណាង ។

កាសែត​ក្នុងស្រុក​មួយ​របស់​ថៃ​បានឱ្យ​ដឹងថា អ្នកស្រុក​ភាគច្រើន​និយាយ​ថា ការ​ងាប់របស់​ពស់​នេះ​ហាក់ដូចជា​ចំលែក ព្រោះ​ខ្លួន​វាព័ទ្ធ​ជុំវិញ​ដំបូក ឯ​អ្នកស្រុក​ខ្លះ​និយាយ​ថា ដំបូក​ខាងលើ​ជាទី​ជំរក​របស់​ពស់ និង​អ្នកខ្លះ​ទៀត​និយាយ​ថា ធ្លាប់​ឃើញ​ពស់​ប្រភេទនេះ​នៅ​ឯ​ដំបូក​ខាងលើ​ជា​ច្រើន​លើក​។ លោក សំ​រិ​ទ្ធ ពុធ​ស្រ៉ី ជា​អ្នក​លក់ដូរ​នៅ​ផ្សារណាត់ និង​ជា​អ្នកស្រុក​រស់នៅ​ក្នុង​ឃុំ​សាយ​ខាវ ស្រុក​សយ​ដាវ​បាន​និយាយ​ថា បុគ្គលិក​ការងារ​៣​នាក់​នៅផ្ទះ​របស់​គាត់​ធ្លាប់​ជួប​ពស់នេះ​នៅ​មុន​ពេល​វា​ងាប់ ខណៈ​ដែល​វា​វារ​នៅលើ​ដងផ្លូវ ។

លោក​សំ​រិ​ទ្ធ ពុធ​ស្រ៉ី បាន​បន្ដ​ថា កន្លង​មកមុន​ពេល​ដែល​ពស់​ងាប់​ធ្លាប់​កើតរឿងចំលែក​ៗ​ជា​ច្រើន​ទៅ​លើ​បុគ្គលិក​ដែល​គាត់ (​សំ​រិ​ទ្ធ ពុធ​ស្រ៉ី​) បញ្ជា​ឱ្យ​យក​ត្រាក់ទ័រ​ទៅឈូស​ឆាយ​ព្រៃឈើ​ដើម្បី​ឱ្យ​មើលឃើញ​ផ្សារណាត់​នៅ​ក្បែរ​ព្រៃ និង​ធ្វើ​ឱ្យ​ត្រាក់ទ័រ​បើកបរកិន​ទុយោ​ទឹក​ក្នុង​ព្រៃ​បែក ។ ក្រៅពី​នេះ ក៏មានរឿង​រ៉ាវ​ចំលែក​ៗ​កើត​ឡើងជា​ច្រើនលើក ដូច​ជា​ធ្វើ​ឱ្យ​ត្រាក់ទ័រ​បែក​កង់ រលត់ម៉ាស៊ីន​ដោយ​មិនដឹង​មូលហេតុ ហើយ​ជា​ចុងក្រោយ ខណៈ​ឱ្យ​បុគ្គលិក​យក​កាំបិត​ទៅ​កាប់ឆ្ការព្រៃ​ក៏​ជួបនឹង​ខ្មោច​ពស់​ខាងលើ ។

ចំណែក​លោកយាយ​ប៊ុ​ន​ជុង ថង​ឡា​ង អាយុ​៨៦​ឆ្នាំ អ្នកស្រុក​នៅ​ភូមិ​ប៉ា​ទុង​ឡា​ង ឃុំ សាយ​ខាវ ខេត្ដ​ច័ន្ទ​បុរី បាន​រៀបរាប់​ក្រោយ​ពីឃើញ​ខ្មោច​ពស់​ថា ការ​ដែល​ពស់​ងាប់​ហើយរុំ​ព័ទ្ធ​ដងខ្លួន​នៅ​ជុំវិញ​ដំបូក គឺជា​រឿង​ចំលែក​។ អ្នក​បុរាណ​ចាត់​ទុក​ថា ជា​ប្រផ្នូល​បញ្ជាក់​ពីហេតុ​អាច​កើត​មាន​បញ្ហា​អាកាសធាតុ ឬ​ជាប្រផ្នូល​បញ្ជាក់​ថា ក្នុង​តំបន់​នេះ​អាកាសធាតុនឹង​ប្រែប្រួល ៕