ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៃ​ទី​​ ៖ ប្រធានា​ធិបតី​ជាប់​ឆ្នោត​ថ្មី​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​

14 ឆ្នាំ មុន

លោក​មី​សែល ម៉ា​តែល​លី​ អតីត​តារា​ចម្រៀង​មាន​ប្រជា​ប្រិយ​ភាព​បាន​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​ តំណែង​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា​ ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី​ថ្មី​របស់​ហៃ​ទី​។
ក្នុង​ឱកាស​នៃ​ពិធី​មួយ​រៀប​ចំ​ឡើង​នៅ​មុខ​វិមាន​ប្រធានា​ធិបតី​ដែល​ត្រូវ​ បាក់​ពេល​មាន​ការ​រញ្ជួយ​ដី​កាល​ពី​ឆ្នាំ​ទៅ​មិញ​ លោក​ម៉ា​តែ​ល​លី បាន​សន្យា​គោរព​សិទ្ធិ​របស់​ប្រជា​ជន​ និង​របស់​កម្មករ​។ ប្រធានា​ធិបតី​ចប់​អាណត្តិ​លោក​រឺណេ ប្រេវ៉ាល់​ បាន​ប្រគល់​កំណាត់​ពាក់​ឈៀង​ប្រធានា​ធិបតី​ជូន​ដល់​ប្រធាន​សភា​ដែល​បំពាក់​ បន្ត​ជូន​លោក​ម៉ា​តែល​លី​។

លោក​មី​សែល ម៉ា​តែល​លី​ អតីត​តារា​ចម្រៀង​មាន​ប្រជា​ប្រិយ​ភាព​បាន​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា​ ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី​ថ្មី​របស់​ហៃ​ទី​។
ក្នុង​ឱកាស​នៃ​ពិធី​មួយ​រៀប​ចំ​ឡើង​នៅ​មុខ​វិមាន​ប្រធានា​ធិបតី​ដែល​ត្រូវ​បាក់​ពេល​មាន​ការ​រញ្ជួយ​ដី​កាល​ពី​ឆ្នាំ​ទៅ​មិញ​ លោក​ម៉ា​តែ​ល​លី បាន​សន្យា​គោរព​សិទ្ធិ​របស់​ប្រជា​ជន​ និង​របស់​កម្មករ​។ ប្រធានា​ធិបតី​ចប់​អាណត្តិ​លោក​រឺណេ ប្រេវ៉ាល់​ បាន​ប្រគល់​កំណាត់​ពាក់​ឈៀង​ប្រធានា​ធិបតី​ជូន​ដល់​ប្រធាន​សភា​ដែល​បំពាក់​បន្ត​ជូន​លោក​ម៉ា​តែល​លី​។ ពិធី​នោះ​ចូល​រួម​ដោយ​បណ្តា​សមា​ជិក​សភា និង​បណ្តា​ឥស្សរ​ជន​បរទេស​ ក្នុង​នោះ​មាន​អតីត​ប្រធានា​ធិបតី​អាមេរិក​ លោក​ប៊ីល​គ្លីន​តុន បេស​ក​ជន​ពិសេស​របស់​អ.ស.ប​ប្រចាំ​ប្រទេស​ហៃ​ទី​ លោក EDMOND MULET ប្រមុខ​បេសកកម្ម​អ.ស.ប នៅ​ហៃ​ទី និង​បណ្តា​មេដឹក​នាំ​តំបន់​។
លោកម៉ា​តែល​លី ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា SWEET MICKEY បាន​ឈ្នះ​ឆ្នោត​កាល​ពី​ខែ​មីនា​កន្លង​មក​នេះ​លើ​អតីត​ស្ត្រី​ទី​មួយ​ហៃ​ទី​លោក​ស្រី MIRLANDE MANGAT ជាមួយ​សម្លេង​៦៧,៧% ៕