ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទប្រកាន់២បទល្មើសបង្គាប់ឲ្យឃុំខ្លួនក្មេងទំនើ.ង៦នាក់ ពាក់ព័ន្ធករណីដេញកា.ប់គ្នាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ចំនួន​៦​នាក់ ពាក់​ពន្ធ​ករណី​ដេញ​កា​.​ប់​គ្នា​បណ្តាល​ឲ្យ​រង​របួស និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ចំនួន​៦​នាក់ ពាក់​ពន្ធ​ករណី​ដេញ​កា​.​ប់​គ្នា​បណ្តាល​ឲ្យ​រង​របួស និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ចំនួន​២​បទល្មើស ។

ជន​ត្រូវ​ចោទ​ទាំង​៦ នាក់​នោះ​មាន ៖ ១.​ឈ្មោះ ថៃ វី​រៈ​យុទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​១០ អា​១ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។
២.​ឈ្មោះ ព្រំ ណា​ង ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស​វិទ្យា ល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​៨​អា មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

៣.​ឈ្មោះ ញ៉ូ មួន​ខេមរា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​១១​ដេ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។
៤.​ឈ្មោះ បាក់ បញ្ញា​ពេជ្រ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុ​ក ថ្នាក់​ទី​១០​ដេ​១ មាន​ទីលំនៅ​ផ្ទះ​លេខ​១២៨​អឺ​២ ផ្លូវ​លេខ​១២៦ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។
៥.​ឈ្មោះ សាន់ សា​កាន ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​ទឹកល្អក់​ថ្នាក់​ទី​៩​អា​២ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។
៦.​ឈ្មោះ សុទ្ធ ពិ​ទី​ន ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​៩​បេ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ទី​១.​របស់​លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស «​ទាត់​ធាក់ និង​យក​ដប​ស្រា​បៀ​វាយ​ក្បាល​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​បែក​រយៈ​ហូរ​ឈា​.​ម​សន្ល​.​ប់​បាត់ស្មារតី​» ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ក្លឹ​ប​កំសាន្ត​នឹក EX ផ្លូវ​លេខ​៥៥ កែង​ផ្លូវ​លេខ​២៤២ ភូមិ​៥ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បទល្មើស​មាន​ចែង​តាម​បញ្ញត្តិ​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។

និង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ទី​២.​របស់​លោក លឹ​ម សុ​គ​ន្ធា​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​.​ធ្វើ​ឲ្យ​ខូចខាត​មាន​ស្ថាន​ទម្ងន់ទោស «​ព្រួត​គ្នា​យក​កាំបិត​បុ័ងតោ និង​ដាវ​សា​ម៉ូ​រ៉ៃ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ត្រូវ​កដៃ​រង​របួស​ជា​ទម្ងន់ និង​កា​.​ប់​លើ​ម៉ូតូ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ចំនួន​៣​គ្រឿង​» ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​៤១០ ភូមិ​១ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ ដែល​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២១៨ និង​មាត្រា​៤១១ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ក្មេង​ទំនើ​.​ង​៦​នាក់​ប្រើ​កាំបិត​បុ័ងតោ​ដេញ​កា​.​ប់​គ្នា កណ្តាល​ក្រុងភ្នំពេញ ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ តាំងពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ ។ នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជូន​ក្មេង​ទំនើ​.​ង​ចំនួន​៧ នាក់ ពាក់​ពន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ដេញ​កា​.​ប់​គ្នា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នោះ​បាន​ស្ថិត​នៅ​លោក សេង ពុ​ទ្ធី ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​របើក​ការ​ស៊ើបសួរ ក្រោយ​ពី​ស៊ើបសួរ​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ដោះ​លែង​ម្នាក់​នៅ​សល់​៦ នាក់​បញ្ជូន​ទៅ​ខាង​ចៅក្រម ដែល​សំណុំរឿង​នេះ​ត្រូវ​បាន​បែងចែក​ទៅ​ចៅក្រម​២​រូប​បើក​ការ​ស៊ើបសួរ និង​បន្ទាប់​ពី​ស៊ើបសួរ​ចៅក្រម​ទាំង​ពីរ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់​ក្មេង​ទំនើង​ជា​បន្តបន្ទាប់​ចំនួន​៧ នាក់​ពាក់​ពន្ធ​ករណី​ប្រព្រឹត្ត​បទល្មើស​.​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​ប្រើ​កាំបិត ប៉័ងតោ និង​ដាវ​សាំ​ម៉ូ​រៃ កា​.​ប់​លើ​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឲ្យ​រង​របួស និង​កា​.​ប់​ម៉ូតូ​ធ្វើ​ឲ្យ​ខូចខាត​ខ្ទេចខ្ទី​) ។

ក្រោយ​ពេល​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​៧ នាក់​នោះ​យក​ទៅ​សាកសួរ ពួក​គេ​បាន​សារភាព​ថា ធ្លាប់​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា​ចំនួន​៣ ករណី​នៅ​រាជធានី​ភ្នំពេញ ។

ករណី​ទី​១.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​យក​កាំបិតប៉័ងតោ និង​ដាវ​សាំ​ម៉ូ​រៃ​កាប់​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ត្រូវ​កដៃ​រង​របួស​ជា​ទម្ងន់ និង​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ចំនួន​០៣​គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​៤១០ ក្រុម​០៣ ភូមិ​០១ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០​យប់ ។

ជន​រង​គ្រោះ​មានឈ្មោះ ច្រិច សុខ​រី​ម ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣២ ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រង​របួស​ដាច់​រយៈ​សាច់​កដៃ​ឆ្វេង និង​ជើង​ជា​ទម្ងន់ និង​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង ។

ករណី​ទី​២.​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​យក​ដាវ​កាប់​បណ្តាល​ឲ្យ​ត្រូវ​ម៉ូតូ​រង​ការ​ខូចខាត​ម៉ូតូ​ចំនួន ០១ គ្រឿង​)​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ឃ្លាំង​លក់​រថយន្ត​យីហោ​បូ​រិ​ន​ផ្ទះ​លេខ​១៣៨​អឺ ផ្លូវ​លេខ​៧០ ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន ពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​៨ កន្លះ​យប់ ដោយ​ជន​រង​គ្រោះ​មិន​បាន​ដាក់​បណ្តឹង​ទេ ។

ករណី​ទី​៣.​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​យក​ដាវ​កាប់​បណ្តាល​ឲ្យ​ត្រូវ​ម៉ូតូ​រង​ការ​ខូចខាត​ម៉ូតូ​ចំនួន ០១ គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​១៣២ ផ្លូវ​លេខ​៥៣ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​៨ និង​១០ នាទី​យប់ ។

ជន​រង​គ្រោះ​មានឈ្មោះ ប៊ុ​ន ណា​រឿង ភេទ​ស្រី អាយុ​៥០ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣២ ផ្លូវ​លេខ​៥៣ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ ។ សម្ភារៈ​ខូចខាត ម៉ូតូ​ចំនួន​០១ គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IV-៨៩៦២ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

បន្ទាប់​ពី​មាន​ចម្លើយ​សារភាព​របស់​ក្មេង​ទំនើង​ទាំង​៧ នាក់ និង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី រួម​ទាំង​វត្ថុ​តាង​ចាប់​យក​មាន ៖ .​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១IC-៩០៣៣ ចំនួន​០១​គ្រឿង ។
.​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​គី និ​ច ពណ៌ ខៀវ ស៊េរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១JA-៥២២៨ ចំនួន​០១​គ្រឿង ។
.​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​គី និ​ច ពណ៌ ក្រហម ស៊េរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១KB-០២៥៥ ចំនួន​០១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ