នាយករដ្ឋមន្ត្រីប្រកាសធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដើម្បីពង្រឹងគុណភាពសមត្ថភាពមន្ត្រីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសធ្វើកំណែទម្រង់ចំពោះការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ ចេះ គឺជាប់ ។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតជិត២នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ កញ្ញាឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីម្សិលសម្ដេចបានបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្ត្រីចូលក្របខណ្ឌរដ្ឋ ដើម្បីរៀបចំយន្តការថ្នាក់ជាតិមួយឲ្យមានសុគតភាព ដោយចាប់ផ្ដើមដំបូងនៃគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ គឺ កំណែទម្រង់មុខងារសាធារណៈ និងមួយទៀត គឺកែទម្រង់ការប្រឡងរើសមន្ត្រីចូលក្របខណ្ឌរដ្ឋ ។

សម្ដេចមហាបវរធិបតី សង្កត់ធ្ងន់ថា «ទៅមុខយើងនឹងប្រឡងរៀបចំយន្តការថ្នាក់កណ្ដាល ស្រដៀងឯកឧត្ដម ហង់ ជួនណារ៉ុន ធ្វើប្រឡងបាក់ឌុបខ្ញុំប្រឡងទាហានក៏ដូចគ្នាធ្វើយ៉ាងណា តែយើងសហការជាមួយក្រសួងជំនាញព្រោះជំនាញនីមួយៗមានវិញ្ញាសារខុសៗគ្នា យើងពិនិត្យធ្វើយ៉ាងណា ដើម្បីធានាឲ្យបាននូវភាពត្រឹមត្រូវតម្លាភាព យុត្តិធម៌ធានាថា អ្នកចេះជាប់នេះហើយជាគោលការណ៍របស់យើង» ។

សម្ដេចបន្ថែមថា ចំពោះការប្រឡងចូលក្របខណ្ឌ គឺចេញដេប៉ាឲ្យស្មើគ្នា អត់មានក្រសួងនេះរៀបចេះ ក្រសួងនោះរៀបចុះទៀតទេ គឺយន្តការតែមួយសម្រាប់មន្ត្រីក្របខណ្ឌទាំងអស់ គឺត្រូវប្រឡងយន្តការថ្នាក់ជាតិឲ្យបានយុត្តិធម៌ និងតម្លាភាព ។
ជាមួយគ្នានោះដែរ សម្ដេចធិបតីលើកឡើងថា សម្រាប់មន្ត្រីកិច្ចសន្យា គឺសម្ដេចប្រគល់សិទ្ធិជូនក្រសួងស្ថាប័ននៅបន្តធ្វើនីតិវិធី ប៉ុន្តែត្រូវធានាឲ្យបាននូវតម្លាភាព និងយុត្តិធម៌ផងដែរ ។ សម្ដេចថា រឿងមន្ត្រីដែលមានស្រាប់ត្រូវបែងចែកការងារ និងឲ្យមានការសហការគ្នាដោយត្រូវរក្សាកម្លាំងចាស់ និងថ្មីជាកម្លាំងសរុប ។

សម្ដេចមហាបវរធិបតី ថ្លែងថា ជាកិច្ចការចម្បងវិធាន៥ចំណុចដែលបានដាក់ចេញដូចជា ការកែទម្រង់មុខងារសាធារណៈសុខាភិបាល អប់រំ គឺបង្កើតគណៈកម្មការជាតិដែលមាននាយករដ្ឋមន្ត្រីដឹកនាំផ្ទាល់តែម្ដង ដើម្បីធានាប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ