ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សម្រេច​ឃុំខ្លួន​ក្រុម​ជិះ​ម៉ូតូ​ឆក់​៥នាក់ ​ដោយ​ប្រឈម​​​ជាប់​​ពន្ធនាគារពី​៣​ទៅ​១០ឆ្នាំ​

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ស​ម្រេ​ច​ចេញ​ដីកាឃុំខ្លួន​ក្រុម​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ដៃ​ចំនួន​៥…

រាជធានី​ភ្នំពេញ ៖ លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ស​ម្រេ​ច​ចេញ​ដីកាឃុំខ្លួន​ក្រុម​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ដៃ​ចំនួន​៥ នាក់​ដាក់​ពន្ធ នាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ស្មើនឹង ប្លន់​) ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំ​ជ ម្រះ​ទោស​ទៅ​តាម​ផ្លូវច្បាប់ ។

ដីកាឃុំខ្លួន​បាន​ដាក់​ជន​ត្រូវ​ចោទ ៖
១.​ឈ្មោះ យ៉ុ​ង ផា​ន់​នី ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ២.​ឈ្មោះ ខ្មួ​ត សុភមង្គល ហៅ ជា ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ស្វាយ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ៣.​ឈ្មោះ យ៉ុ​ង ភា​រុណ ហៅ ម៉ៅ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ៤.​ឈ្មោះ ឈុ​ន លី​ដា​លី​ម ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ៥.​ឈ្មោះ សំ​អូន ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ ជាងដេរ​ខោអាវ មាន​ទីលំនៅ​ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​២១៧ ភូមិ​គោក​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​បទល្មើស​នេះ​តាម​បញ្ញា​ត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។

តាម​មាត្រា ៣៥៣ អំពើ​លួច គឺជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត នូវ​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ផ្សេង​ទៀត របស់​អ្នក​ដ៏​ទៃ តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។ មាត្រា ៣៥៧ ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា អំពើ​លួច ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៣ ឆ្នាំទៅ​១០ ឆ្នាំ ក្នុង​ករណី​ដូច​តទៅ ៖

១.​អំពើ​លួច​នេះ ប្រព្រឹត្ត​ឡើង​មុន​ពេល ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រើ​ហឹ​ង្សា ។
២.​អំពើ​លួច​នេះ ប្រព្រឹត្ត​ដោយ​ការ​កាប់​គាស់​ទម្លុះទម្លាយ ។

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​០២ ឈាន​ចូល ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​ម៉ា​កនិច ចំនួន​០៣​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក IPHONE 11 PRO ពី​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​លើ​ដងផ្លូវ​០២ នាក់ បាន​សម្រេច នៅ​ចំណុច​ផ្លូវ​២១៧ ស្ថិត​ក្នុងភូមិ​គោក​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ពេល​នោះ​កម្លាំង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ជិះ​ម៉ូតូ​ល្បាត​ដល់​ចំណុច​ផ្លូវ​បេតុង​កែង​ស្ថានីយ៍​ប៉ុស្តិ៍​វិទ្យុ ABC ស្ថិត​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ ក៏​ប្រទះ​ឃើញ​យុវជន​មួយ​ក្រុម​ជិះ​ម៉ូតូ​ម៉ា​កនិច​ចំនួន​០៣​គ្រឿង ដោយ​មានការ​សង្ស័យ សមត្ត​កិច្ច​បាន​ធ្វើការ​ឃាត់​សួរនាំ និង​ឆែកឆេរ ប៉ុន្តែ​ក្រុម​ជនសង្ស័យ​ទាំងនោះ​មិន​ព្រម​សហការ​បែ​ជា​បើក​ម៉ូតូ​រត់គេច​ខ្លួន ។

ឃើញ​ដូច្នេះ​កម្លាំង​ល្បាត​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ ក៏​ជិះ​ម៉ូតូ​ប្រដេញ​តាម​រហូត​ដល់​ចំណុច ផ្លូវ​បេតុង​ក្បែ​វត្ត​ព្រែក​ថ្លឹង ស្ថិត​ក្នុងភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ជនសង្ស័យ​២​នាក់​បាន​ផ្តួល​ម៉ូតូ​ចោល និង​រត់គេច​ខ្លួន ភ្លាម​នោះ​ក៏​ត្រូវ​កម្លាំង​ល្បាត​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ បន្ត​ដេញចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​បក្ខពួក​០៤​នាក់​ទៀត បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ទៅ​បាត់ ។

លុះដល់​វេលា​ម៉ោង​ប្រមាណ​១០​និង​២២​នាទី ថ្ងៃ​ដដែល កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ និង កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ ទៅ​ដល់ទី​តាំង​ដែល​ជន​សង្ស័យ​សំងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ទើប​ឃាត់ខ្លួន​បាន​៤​នាក់​នោះ​បន្ថែម​ទៀត និង​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន ។ ក្រោម​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥ នាក់​បាន​សារភាព ប្រហាក់ប្រហែល​គ្នា​នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​ចំនួន​០១​គ្រឿង​ម៉ាក IPHONE 11 PRO ពី​ជន​រង​គ្រោះ ត្រង់​ចំណុច​ផ្លូវ​២១៧ ស្ថិត​ក្នុងភូមិ​គោក​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ នោះ​ប្រាកដ​មែន ។

ចំណែក​ឈ្មោះ ខ្លូត សុភមង្គល ហៅ ជា បាន​សារភាព​ថា កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០២៣ ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​នៅ​ម្តុំ​រង្វង់​មូល​គួរ​ស្រូវ និង​កាលពី​អំឡុង ខែឧសភា ឆ្នាំ​២០២៣ ក៏​ធ្លាប់​ប្រព្រឹត្ត អំពើ​ហិង្សា​ដោយ​ចេតនា ដោយ​កាប់​បំផ្លាញ​ម៉ូតូ​អ្នក​ដទៃ​នៅ​ម្តុំ​រង្វង់​មូល​គួរ​ស្រូវ​ផង​ដែរ រីឯ​ជនសង្ស័យ​ឈ្មោះ យ៉ុ​ង ផា​ន់​នី ហៅ ហុង សារភាព​ថា កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​មក ខ្លួន​និង​បក្ខពួក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ នៅ​ម្តុំ​ផ្សារ​ព្រែក​ជ្រៃ ផង​ដែរ ។ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ពាក់​ពន្ធ​បទល្មើស​ឆក់​ជាក់ស្តែង សមត្ត​កិច្ច​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ឆក់​ទាំង​៥ នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញតាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ