ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ជំទង់៣នាក់​លង់​ទឹក​ស្រះ​សំណាង​ល្អ​ជួយ​ទាន់​ពេល

14 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ​យ៉ាង​ហោច​ណាស់ ​មាន​ក្មេង​ស្រី​ជំទង់​៣នាក់ ដែល​នាំគ្នា​ចុះ​ហែល​ទឹក​ស្រះ​លេង​បណ្តាល​ឱ្យ​លង់​ទាំង​៣នាក់​​ តែ​សំណាង​ល្អ ត្រូវ​បាន​​អ្នកធ្វើដំណើរ​​តាម​ផ្លូវ​​បាន​ឃើញ​ក៏​ឆោឡោ​​​ រួច​ក៏​មាន​អ្នក​ចេះ​ហែល​ទឹក​ចុះ​ទៅ​​ជួយស្រង់​​ចេញពី​ក្នុង​ទឹក​បានជាបន្តបន្ទាប់ ។ ទោះ​បី​ជាបែបណា ក្មេង​ស្រី​ម្នាក់​មានស្ថាន​ភាព​​ធ្ងន់​ធ្ងរ​ត្រូវ​ដឹកបញ្ជូន​ទៅ​

ខេត្ត​ស្វាយរៀង ៖ ​យ៉ាង​ហោច​ណាស់ ​មាន​ក្មេង​ស្រី​ជំទង់​៣នាក់ ដែល​នាំគ្នា​ចុះ​ហែល​ទឹក​ស្រះ​លេង​បណ្តាល​ឱ្យ​លង់​ទាំង​៣នាក់​​ តែ​សំណាង​ល្អ ត្រូវ​បាន​​អ្នកធ្វើដំណើរ​​តាម​ផ្លូវ​​បាន​ឃើញ​ក៏​ឆោឡោ​​​ រួច​ក៏​មាន​អ្នក​ចេះ​ហែល​ទឹក​ចុះ​ទៅ​​ជួយស្រង់​​ចេញពី​ក្នុង​ទឹក​បានជាបន្តបន្ទាប់ ។ ទោះ​បី​ជាបែបណា ក្មេង​ស្រី​ម្នាក់​មានស្ថាន​ភាព​​ធ្ងន់​ធ្ងរ​ត្រូវ​ដឹកបញ្ជូន​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ខេត្ត ​ ដើម្បីសង្គ្រោះ​​ រីឯ​​២នាក់​​ទៀត​ត្រូវឪពុក​ម្តាយ​យក​ទៅ​ឆ្អើ​រភ្លើង​​​នៅ​ផ្ទះ​​ និងបានធូរ​ស្រាល ។

ករណី​ក្មេង​ស្រីលង់ទឹក​នេះ លោក​យាយ​ម៉ៅ សារ៉ាត អាយុ​៥០ឆ្នាំ នៅ​ភូមិ​ធ្មល់ សង្កាត់​ចេក ក្រុង​​ស្វាយ​រៀង បានប្រាប់​កោះសន្តិភាពថា ​ហេតុ​​ការណ៍​នេះកើតឡើង​​កាលពីថ្ងៃទី១៣ ឧសភា ​វេលាម៉ោង​៤​រសៀល​នៅ​ភូមិ​ធ្មល់ សង្កាត់​​​ចេក កុមារី​រងគ្រោះ​ទី១-ឈ្មោះ​សេង ស្រី​ម៉េង ​អាយុ​១៣ឆ្នាំ មានស្ថាន​ភាព​ធ្ងន់ធ្ងរ ​ដោយ​នាង​លង់​ទឹក​រយៈ​ពេលយូរ​ទំរាំ រាវរក​ឃើញ​ស្រង់​​ចេញពីទឹក​បាន ពេលនាងលង់​រសាត់ទៅ​កណ្តាល​​ស្រះ​ទឹកជម្រៅ​ប្រមាណ​ជិត​៤​ម៉ែត្រ ធ្វើ​ឱ្យឈ្លក់​ទឹក​សន្លប់​បាត់​ស្មារតី​ ទើប​​ហៅ​រថយន្ត​សង្គ្រោះ​ដឹកទៅកាន់​មន្ទីរពេទ្យ​​ខេត្ត​​ជួយ​សង្គ្រោះ​ ទី២-ឈ្មោះ​សោម សីលា អាយុ​១៣​ឆ្នាំ ទី៣-ឈ្មោះ​ម៉ែក ស៊ីដេត អាយុ​១៤ឆ្នាំ ​នាង​ទាំង​២នាក់ ត្រូវ​ស្រង់​​បានមុន ហើយពេលរលាក់ទឹក​ចេញ​ក៏​បាន​ដឹងខ្លួនឡើង​វិញ ក៏ត្រូវ​ឪពុក​ម្តាយ​ដុត​ភ្លើង​ឆ្អើ​រនៅ​ផ្ទះធូរស្រាល​ និងមិនបាន​បញ្ជូន​មក​មន្ទីរ​ពេទ្យទេ ។

លោក​យាយ​បន្តថា ​ចៅ​របស់គាត់​សេង ស្រី​ម៉េង ​និង​មិត្ត​ភក្តិ​​រៀននៅ​អនុវិទ្យា​ល័យ​ ហ៊ុន សែន​ ចេក ហើយនៅ​ថ្ងៃទី១៣ ឧសភា គឺជា​ថ្ងៃ ឈប់សម្រាក​នាំគ្នា​ដើរ​លេង​ ក៏​ចុះ​មុជ​ទឹក​ក្នុង​ស្រះអ្នក​ភូមិ​ដែល​ជីក​តាមបណ្តោយថ្នល់ មាន​​ទទឹង​១០​ម៉ែត្រ បណ្តោយ​៦០ម៉ែត្រ ​ជម្រៅ​ប្រហែល​​ជិត៤ម៉ែត្រ ។ ពេល​ក្មេង​ចុះ​មុជ​ទឹក​ក៏រអិល​ជើង​ទៅ​កន្លែងជ្រៅ បណ្តាលឱ្យ​លង់​តែម្តង ប៉ុន្តែ​ដោយស្រះ​ទឹកនេះ​នៅជិត​ផ្លូវ​ខាង​ត្បូង​ផ្ទះ​អ្នក​ស្រុកមានអ្នក​ធ្វើដំណើរ​ច្រើន ​ទើប​គេ​ប្រទះ​ឃើញ​ក៏​ស្រែកឆោឡោឡើង ពេលនោះ​មាន​អ្ន​ក​ភូមិ​ចេះហែលទឹក​ចំនួន​៥ ទៅ៦នាក់​ចុះ​ជួយ​ស្រង់​​បានបន្តបន្ទាប់គ្នា តែ​ដោយ​ទឹកជ្រៅ​ទើបរក​មិន​ងាយឃើញ​ ។

ចៅ​ស្រី​របស់​គាត់​រសាត់​ទៅ​ទឹកជ្រៅ ​ទើប​បណ្តាល​ឱ្យ​មានស្ថានភាព​ធ្ងន់ធ្ងរ​ជាងគេសន្លប់​មិន​ដឹងខ្លួន ហើយ​ក៏ប្រញាប់​ដឹក​តាមរថយន្ត ​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ។ ​មក​ដល់​ថ្ងៃទី១៤ ឧសភា ​នេះ​គឺ​នាង​​បានធូរ​ស្រាល​​ហើយ ។ ក្មេងស្រី​ទាំង​៣នាក់​មិន​ចេះ​ហែលទឹក​ទេ ពេល​ចុះទៅ​មុជទឹក​លេង​នៅ​ខាងៗ​តែរអិល​ជើង​ចូល​ទឹកជ្រៅ​ ទើប​លង់​តែ​ម្តង ៕