ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​លាតត្រដាង​នាវាមុជទឹក​វា.យ​ប្រហារ​​​នុយក្លេអ៊ែរ​ថ្មី

7 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​KCNA គូសបញ្ជាក់​ថា ក្រុង​ព្យុ​ង​យ៉ាង​

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​KCNA គូសបញ្ជាក់​ថា ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​នា​ថ្ងៃ​ទី​៨​កញ្ញា​ថា បាន​កសាង​នាវាមុជទឹក​នុយក្លេអ៊ែរ​តាក់​ទិ​ក​វាយប្រហារ​មួយ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដើម្បី​ពង្រឹង​កងទ័ពជើងទឹក​របស់​ប្រទេស​។

KCNA​បន្ត​ថា​ នាវាមុជទឹក​ថ្មី​នោះ​ត្រូវ​បាន​លាតត្រដាង កាលពី​ថ្ងៃ​ទី​៦​ កញ្ញា​ ក្នុង​ឱកាស​នៃ​ពិធី​មួយ ដឹកនាំ​ដោយ​លោក​គី​ម​ជុង​អ៊ុ​ន​ដែល​ថ្លែង​ថា នាវាមុជទឹក​នោះ​ស្ថិត​ក្នុង​កម្មវិធី​ពង្រីក​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កង​ម៉ា​រី​ន​នា​ពេល​ខាង​មុខ​។

ការ​បង្ហាញ​នាវាមុជទឹក​មានឈ្មោះ​ថា HERO KIM KUN OK នេះ​កំណត់​ពី​ទំព័រ​ថ្មី​មួយ ក្នុង​ការ​ពង្រឹង​កងទ័ពជើងទឹក​របស់​កូរ៉េ​ខាងជើង​។ លោក​គី​ម​ជុង​អ៊ុ​ន​បាន​លើក​ពី​ផែនការ​យុទ្ធសាស្ត្រ សំដៅ​បន្ត​ពង្រឹង​ថែម​ទៀត​ដល់​ការ​ធ្វើ​ទំនើប​ក​ម្ម​កងកម្លាំង​ក្នុង​ទឹក​និង​លើ​ផ្ទៃសមុទ្រ​និង​ពង្រីក​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កង​ម៉ា​រី​ន​នា​ពេល​អនាគត​។ លោក​គូសបញ្ជាក់​ម្យ៉ាងទៀត​ថា ការ​បំពាក់​ឲ្យ​កង​ម៉ា​រី​ន​នូវ​អាវុធ​នុយក្លេអ៊ែរ ក្លាយជា​ភារកិច្ច​បន្ទាន់​មួយ​។

នា​ថ្ងៃ​ទី​៧​កញ្ញា​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ទៅ​ពិនិត្យ​នាវាមុជទឹក​នោះ​ដែល​ត្រៀម​ធ្វើការ​សាកល្បង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ