៥ ជំហានជួយកូនឱ្យក្លាយជាអ្នកមាន !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការធ្វើជាឪពុកម្តាយមិនមែនជាកិច្ចការងាយស្រួលនោះទេ ។ អ្នកមានទំនួល ខុសត្រូវក្នុងការចិញ្ចឹមកូន ទាំងការស្លៀកពាក់ និងការរស់រានមានជីវិត ។ បន្ថែមពីលើការងារ…
រាជធានីភ្នំពេញ ៖ ការធ្វើជាឪពុកម្តាយមិនមែនជាកិច្ចការងាយស្រួលនោះទេ ។ អ្នកមានទំនួល ខុសត្រូវក្នុងការចិញ្ចឹមកូន ទាំងការស្លៀកពាក់ និងការរស់រានមានជីវិត ។ បន្ថែមពីលើការងារ…
រាជធានីភ្នំពេញ ៖ ការធ្វើជាឪពុកម្តាយមិនមែនជាកិច្ចការងាយស្រួលនោះទេ ។ អ្នកមានទំនួល ខុសត្រូវក្នុងការចិញ្ចឹមកូន ទាំងការស្លៀកពាក់ និងការរស់រានមានជីវិត ។ បន្ថែមពីលើការងារ ដ៏ច្រើននោះ អ្នកត្រូវបានរំពឹងថា នឹងផ្តល់ចំណេះដឹងដល់កូនសម្រាប់ពេលអនាគត ហើយ រៀបចំពួកគេឱ្យយល់ដឹងផ្នែកហិរញ្ញវត្ថុ ។ ដូច្នេះ ប្រសិនបើវាសំខាន់សម្រាប់កូនរបស់អ្នកក្នុង ការក្លាយជាអ្នកមាន ឬយ៉ាងហោចណាស់ក៏ល្អជាមានលុយ ខាងក្រោមនេះ គឺជាជំហានមួយ ចំនួនដែលអ្នកគួរតែធ្វើឥឡូវនេះ ៖
១. បង្រៀនអំពីលុយ ៖ បង្រៀនកូនឱ្យយល់ដឹងអំពីតម្លៃនៃលុយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នោះពួកគេនឹងក្លាយជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ល្អ ។ ពួកគេគួរមានការអប់រំ យ៉ាងម៉ឺងម៉ាត់អំពីអ្វីដែលត្រូវធ្វើ និងអ្វីមិនគួរធ្វើ និងធនធានដែលមានសម្រាប់ពួកគេ ។ ពួកគេ ត្រូវរៀនអំពីការសន្សំលុយ ការចាយវាយ ការវិនិយោគ ការគ្រប់គ្រងប័ណ្ណឥណទាន ការចូល និវត្តន៍ និងការកំណត់គោលដៅ ប្រសិនបើអ្នកចង់ឱ្យពួកគេសម្រេចបាននូវក្តីសុបិនពីការរក លុយ ។
២. កុំធ្វើការងារឱ្យកូន ៖ ជួយពួកគេ ប៉ុន្តែត្រូវបង្កើតតម្លៃនៃការខិតខំប្រឹងប្រែង ។ ការងារ គឺជា ផ្នែកមួយនៃជីវិត ហើយយើងមិនអាចចេញពីវាបានទេ ។ ការឈានទៅដល់ឋានៈជាសេដ្ឋី គឺប្រាកដជាកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ។ បង្រៀនពួកគេថា មិនមែនអ្វីៗទាំង អស់កើតឡើងដោយងាយស្រួលនោះទេ ។
៣. ត្រៀមខ្លួនសម្រាប់មហាវិទ្យាល័យ ៖ នៅពេលកូនរបស់អ្នកកើតមក អ្នកត្រូវចាប់ផ្តើមគិត អំពីការអប់រំនៅមហាវិទ្យាល័យ ។ មានឪពុកម្តាយខ្លះសន្សំលុយផ្ទាល់ខ្លួន ដើម្បីត្រៀមទុកបង់ ថ្លៃសិក្សារបស់កូន ហើយអ្នកខ្លះទៀតបានលើកទឹកចិត្តកូនៗឱ្យធ្វើការសន្សំលុយ ឬទទួល បានអាហារូបករណ៍ដោយខ្លួនឯង ។
៤. ការនិយាយជាសាធារណៈ ៖ ឱ្យកូនរបស់អ្នកចូលរួមស្តាប់ការធ្វើបទបង្ហាញនានាជា
សាធារណៈពីនាយកប្រតិបត្តិក្រុមហ៊ុនដែលល្បីឈ្មោះ និងអ្នកជំនួញល្បីៗដែលអ្នកធ្លាប់ ស្គាល់ ព្រោះថ្ងៃក្រោយពួកគេអាចក្លាយជាអ្នកនិយាយសាធារណៈដ៏អស្ចារ្យ ។
៥. បណ្ដុះចំណូលចិត្ត ៖ ជួយកូនឱ្យស្វែងរកចំណង់ចំណូលចិត្ត ដែលបង្រៀនពួកគេពីតម្លៃ ឬជំនាញដែលមានប្រយោជន៍មួយចំនួន ។ ទោះបីជាមានការរៀបចំទាំងអស់នេះក៏ដោយ វាមិនមានការធានាថា កូនរបស់អ្នកនឹងចង់ធ្វើអ្វីជាមួយអាជីវកម្ម និងលុយនោះទេ ។ ហើយ ខណៈពេលដែលអ្នកមិនអាចបង្ខំពួកគេឱ្យក្លាយជាអ្វីដែលពួកគេគ្មានអ្នកអាចព្យាយាមបណ្តុះទម្លាប់ដែលអ្នកចង់ឃើញកូនមានតាំងពីវ័យក្មេង ។ លើកទឹកចិត្តដល់ចំណង់ចំណូលចិត្ត ដែលអាចទទួលបាននៅពេលអនាគត ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀន ណត្សឡាញន៍ ។ សម្រាប់កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀន ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃ សិក្សាសម្រាប់កាចុះឈ្មោះចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធីផ្តល់ជូនការធានារ៉ាប់រង គ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមាន សុពលភាពត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់ គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតា ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ