ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់​ប្រា​ប់នរ​គ​បាល រឿង​កូនប្រុស​យក​គ្រា​.​ប់​មីន​ជា​ច្រើន​គ្រា​.​ប់​កប់​ក្នុង​ដី​ជិត​មាត់​ស្រះ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ប្រាប់​ពី​កន្លែង​កប់​គ្រា​.​ប់​មីន​ចំនួន​០៤​គ្រា​.​ប់​តាំងពី​អំឡុង​ឆ្នាំ​១៩៩៨ ដែល​ត្រូវកូន​ប្រុស​របស់​គាត់​យក​មក​កប់​ក្នុង​ដី​​នៅ​ចំណុច​ជិត​មាត់​ស្រះ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ម្សិល​ម៉ិ​ញ​នេះ មាន​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ប្រាប់​ពី​កន្លែង​កប់​គ្រា​.​ប់​មីន​ចំនួន​០៤​គ្រា​.​ប់​តាំងពី​អំឡុង​ឆ្នាំ​១៩៩៨ ដែល​ត្រូវកូន​ប្រុស​របស់​គាត់​យក​មក​កប់​ក្នុង​ដី​​នៅ​ចំណុច​ជិត​មាត់​ស្រះ ស្ថិត​ក្នុងភូមិ​សឹ​ង្ហ​លិច ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បី​ក្រុម​កំចាត់​មីន HALOTRAS រាវរក​ឃើញ​ទាំង​០៤​គ្រា​.​ប់​នោះ​។

បើ​តាម​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ម្នាក់​មានឈ្មោះ ប៉ែ​វ ណាត់ ភេទ​ប្រុស អាយុ​៨១​ឆ្នាំ រស់នៅ​ភូមិ​សឹ​ង្ហ​លិច ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សឹ​ង្ហ ថា កាលពី​អំឡុង​ឆ្នាំ​១៩៩៨ កូន​របស់​គាត់​ឈ្មោះ ណាត់ ផាត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ បាន​យក​គ្រា​.​ប់​មីន​ចំនួន​៤​គ្រា​.​ប់​ទៅ​កប់​ក្នុង​ដី​ជិត​មាត់​ស្រះ ។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ខាងលើ​នេះ​ភ្លាម នគរបាល​ប៉ុស្តិ៍ ក៏​បាន​រាយការណ៍​បន្ត​ទៅ​ក្រុម​កំចាត់​មីន​HALOTRAS ដើម្បី​ចុះ​មក​រាវរក ហើយ​ក៏​ប្រទះ​ឃើញ​គ្រា​.​ប់​មីន ប្រភេទ PMN2 ចំនួន​៤​គ្រា​.​ប់ រួច​យក​ទៅ​កម្ទេច​ចោល​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ