ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២​ភូមិ​នៅ​ច្រាំង​ចំរេះ​ទី​២ ​ផ្ទុះ​ការ​តវ៉ា​លើកគ្នា​បិទផ្លូវ​ជាតិ​លេខ៥ ​ស្នើប្តូរ​ទីតាំង​រោងចក្រ​ទឹក​កក​​ដែល​បង្ក​ផលប៉ះពាល់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​២​ភូមិ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ បាន​ផ្ទុះ​ការ​

រាជធានី​ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​២​ភូមិ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ បាន​ផ្ទុះ​ការ​តវ៉ា ដោយ​លើកគ្នា​បិទផ្លូវ​ជាតិ​លេខ​៥ ដើម្បី ទ​ទូ​​ច​ស្នើ​សុំ​ដល់​អាជ្ញាធរ ក៍​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ ចាត់វិធានការ​ប្តូរ​ទីតាំង​រោងចក្រ​ទឹកកក​លោកស្រី​ឈាង មួ ដែល​តែងតែ​បង្ក​ការ​ផ្ទុះ​ធ្លាយ​ឧ​ស្ម័ន​​អាម៉ូញ៉ាក់​ប៉ះ​ពាក់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​។ គួររំលឹកថា ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញពី​រោងចក្រ​ផលិត​ទឹកកក មនុស្ស​៣០​នាក់​រង​គ្រោះ

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ស្នើរ​សុំ និង​លើកគ្នា​បិទផ្លូវ​ជាតិ​លេខ​៥​ នៅ​មុខ​ទីតាំង​រោង​ទឹកកក ដែល​ស្ថិត​នៅ​ក្រុម​ទី​៧ ​ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ការ​តវ៉ា​នេះបានកើតឡើង​ បន្ទាប់​ពីរោងចក្រ​ផលិត​ទឹកកក​ខាងលើ​បាន​ផ្ទុះ​ធ្លាយ​ជាតិ​ឧ​ស្ម័ន​​អាម៉ូញ៉ាក់​ជា​ថ្មី​បង្ក​អោយ​ប្រជាពលរដ្ឋ​ថប់ដង្ហើម និង​ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​៣២​នាក់​ ដែល​អ្នក​ខ្លះ​ត្រូវប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​មន្ទីរពេទ្យ​បង្អែក​សម្តេច​ឪ​សម្តេចម៉ែ​។

តាម​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា បានអោយ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ គី​ភូមិក និង​ភូមិ​ខ​១​ដែល​រង​ផល​ប៉ះពាល់ បាន​នាំ​គ្នា ផ្តិត​មេដៃ​ស្នើ​សុំ និង​បាន​ជួប​ប្រមូល​ម្តុំ​បិទផ្លូវ​ជាតិ​លេខ​៥​នៅ​ពេល​នេះ ដើម្បីទ​ទូច​ស្នើ​សុំ​ដល់​អាជ្ញាធរ ក៍​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​បិទ​និង​ប្តូរ​ទីតាំង​រោងចក្រ​ទឹកកក​យីហោ​«​ឈាង មួ​»​ដែល​តែងតែ​បង្ក​អោយ​មានការ​ផ្ទុះ​ធ្លាយ​ឧ​ស្ម័ន​អាម៉ូញ៉ាក់​ប៉ះពាល់រ​ស់ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

​តាម​ប្រជាពលរដ្ឋ​​បានអោយ​ដឹង​ទៀត​ថា កន្លង​មក ទីតាំង​រោងចក្រ​ផលិត​ទឹកកក​នេះ បាន​បង្ក​អោយ​មានការ​ផ្ទុះ​ធ្លាយ​ជាតិ​អាម៉ូញ៉ាក់​ជា​បន្តបន្ទាប់​ចំនួន​៤​ដង​មក​ហើយ និង​បង្ក​អោយ​មនុស្ស ស្លា.ប់​ចំនួន​២​នាក់​ផង​ដែរ ​។ ​លើក​ចុង​ក្រោយ​នេះ កាលពី​យប់​ថ្ងៃ​ទី​១​ខែកញ្ញា បង្ក​អោយ​អ្នក​រស់នៅ​ជុំវិញ ទាំង​ក្មេង ទាំង​ចាស់​សរុប​ចំនួន​ជាង​៣០​នាក់ បាន​ថ​ប់ដ​ង្ហើ​ម និង​ខ្លះ​ទៀត​បាន​ដួល​សន្លប់​ត្រូវ​បាន​ជួយ​សង្គ្រោះ​។

​បន្ទាប់​ពី​មានការ​វ៉ា​បិទផ្លូវ​ជាតិ​លេខ​៥ អាជ្ញាធរ ក៍បាន​ចុះ​ទៅ​ណែនាំ​អោយ​ប្រជាពលរដ្ឋ​បើកផ្លូវ​សម្រួល​ចរាចរណ៍​ឡើង​វិញ និង​ណែនាំ​អោយ​លើកគ្នា​ទៅ​ផ្លូវ​បេតុង​មុខ​ទីតាំង​រោងចក្រ ។​ នៅ​ព្រឹក​នោះ អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ប្រា​ជ សីហា អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ ក៍បាន​ចុះ​ទៅ​ផ្អាក់​អាជីវកម្ម សិប្បកម្ម ផលិត​ទឹកកក​នោះ ជា​បណ្តោះអាសន្ន​ទាំង​២​ទីតាំង​តែ​ម្តង ។

​តាម​កំណត់ហេតុ បានអោយ​ដឹង​ថា ដោយ​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​ខ​១ និង​ភូមិ ក ចំនួន​ជាង​៤០​គ្រួ​សារបាន​មក​ធ្វើការ​តវ៉ា​សុំ​ដំណោះស្រាយ ដោយ​ស្នើ​សុំ​អោយ​ម្ចាស់​ទីតាំង​រោងចក្រ​ធុន​តូច​ផលិត​ទឹកកក​អនាម័យ និង​ទឹកកក​ដើម​ធ្វើការ​ផ្អាក់​ផលិតកម្ម និង​ផ្លាស់​ប្តូរ​ទៅ​រក​ទីតាំង​ថ្មី​ជៀសវាង​មានការ​លិច​ធ្លាយ​ឧ​ស្ម័ន​​អាម៉ូញ៉ាក់​ប៉ះពាល់​ដល់​ការ​រស់នៅ​ជិតខាង​។

​នៅ​ក្នុង​លិខិត​នោះ អាជ្ញាធរ​ក៏បាន​ណែនាំ​អោយ​ម្ចាស់​ទីតាំង​រោងចក្រ​ខាងលើ ផ្អាក​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​រង់​ចាំ​ធ្វើការ​កែ​លំអរ​តាម​លក្ខ​ណៈបច្ចេក​របស់​ក្រសួង​ឧស្សាហកម្ម​និង​អាជ្ញាធរ​ពាក់​ពន្ធ​អោយ​បាន​រួចរាល់​សិន ។

​តាម​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា អាជ្ញាធរ មាន​សិទ្ធិត្រឹមតែ​ធ្វើការ​ផ្អាកជា​បណ្តោះអាសន្ន​នោះ​ទេ ចំណែក​ការ​បិទ ឬ​ប្តូរ​ទីតាំង​ទាំងស្រុង មាន​តែ​ក្រសួង​ឧស​ហ្សា​ហ​កម្ម វិទ្យា​សាស្ត្រ​បច្ចេកទេស​និង​នវានុវត្តន៍​នោះ​ទេ ។

​គួរ​បញ្ជាក់​ថា រោងចក្រ​ធុន​តូច លោកស្រី ឈាង មួ ផលិត​ទឹកកក​ដើម និង​អនា​ម័​យ មាន​ម្ចាស់ ឈាង ប៉ោ​ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​៧​និង​១០​នាទី​រោងចក្រ​ផលិត​ទឹកកក​នេះ​បាន​ធ្លាយឧ​ស្ម័នអាម៉ូញ៉ាក់ បណ្តាល​អោយ​មនុស្ស​ចាស់​ក្មេង ចំនួន​៣២​នាក់​បាន​ថប់ដង្ហើម ​និង​ខ្លះ​បាន​ដួល​សន្លប់​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះ​ ។ ​បន្ទាប់​ពី​កើតហេតុ​ក្រសួង​ឧស្សាហ៍កម្ម​ក៍បាន​សហការ​ជាមួយ មន្ទីរ​ពាក់​ពន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​បាន​ធ្វើការ​ផ្អាក​អាជីវកម្ម ទីតាំង​រោងចក្រ​ជា​បណ្តោះអាសន្ន ដើម្បី ធ្វើការ​ត្រួតពិនិត្យ លម្អិត​។

​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ឧស​ហ្សា​ហ​កម្ម វិទ្យា​សាស្ត្រ​បច្ចេកទេស​ និង​នវានុវត្តន៍ បានអោយ​ដឹង​ថា នៅ​ក្នុង​ឧ​ប​ទ្ធ​ហេតុ​ធ្លាយ​ឧ​ស្ម័នអាម៉ូញ៉ាក់ នៅ​ទីតាំង​រោងចក្រ​ធុន​តូច​ផលិត​ទឹកកក​នេះ​បណ្តាល​អោយ​ប្រជាពលរដ្ឋ​ចំនួន​៣២​នាក់ (ស្រី​២៣​នាក់) បាន​រង​ផល​ប៉ះពាល់​ប៉ុន្តែ ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជី​វីត​ទេ ។

តាម​សេចក្តី​ប្រកាស់​បានអោយ​ដឹង​ទៀត​ថា ការ​ត្រួតពិនិត្យ​លក្ខ​ណៈបច្ចេកទេស​បាន​បង្ហាញ​ឧ​បទ្ទ​វហេតុ​ខាងលើ បណ្តាល​មក​ពី​លេច​ធ្លាយ​ប្រព័ន្ធ​ស្អំ​ឧ​ស្ម័នអាម៉ូញ៉ាក់​អោយ​ត្រជាក់​ចេញពី​ចំណុច​មុខតំណ​ផ្សារ​បំពង់​ចែកចាយ​ឧ​ស្ម័ន ដោយសារ​តែ​ការ​ថែទាំ​ផ្នែក​បច្ចេកទេស​និង​សុ​វត្តិភាព​ឧស្សាហកម្ម​ពុំ​ទាន់​បាន​ដិត​ដល់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ