ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ខឹង​កូនប្រុស​យំ​ពេក លួង​មិន​បាត់ ក៏​ទម្លាក់​កូន​កំពុង​បី​ក្នុង​ដៃ​ចោល​មក​ដី​តែ​ម្ដង

7 ខែ មុន
  • តាកែវ

បុរស​ម្នាក់​ដែល​ជា​ឪពុក ត្រូវ​បាន​នគរបាល​ស្រុក​ត្រាំកក់ ធ្វើការ​ចាប់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ពេល​ដែល​ខឹង​កូនប្រុស​តូច​យំ​ពេក លួង​មិន​បាត់ ក៏​

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​ឪពុក ត្រូវ​បាន​នគរបាល​ស្រុក​ត្រាំកក់ ធ្វើការ​ចាប់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ពេល​ដែល​ខឹង​កូនប្រុស​តូច​យំ​ពេក លួង​មិន​បាត់ ក៏​ទម្លាក់​កូន​ដែល​កំពុង​តែ​បី​នៅ​ក្នុង​ដៃ​ចោល​មក​លើ​ដី បណ្តាល​ឱ្យ​បាក់​.​ក​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើ​តេ​ហ​តុ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៤ ខែសីហា​ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥​និង​១០​នាទី​រសៀល នៅ​ចំណុច​ភូមិ​ព្រៃស្បាត ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​ករណី​ឃា​.​តក​.​ម្ម​មួយ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​មានឈ្មោះ សោម ហុ​ក​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រីឯ​ប្រពន្ធ​ឈ្មោះ នាង ស្រស់ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃស្បាត ឃុំ​ត្រពាំង​ធំ​ខាងជើង​។ ដោយ​ជនសង្ស័យ​ជា​ឪពុក​បាន​ទ​ម្លា​.​ក់កូន​ប្រុស​តូច​របស់​ខ្លួន​ដែល​មានឈ្មោះ ហេង គឹ​ម​ហៀ​ង អាយុ​ទើបតែ​៤០​ថ្ងៃ ខណៈ​កំពុង​តែ​បី​នៅ​នឹង​ដៃ​ពីលើ​ផ្ទះ​មក​ដី បណ្ដាល​ឱ្យ​បាក់​.​ក​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។

លោក​អធិការ​នគរបាល​ស្រុក​ត្រាំកក់ បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា ចំពោះ​មូលហេតុ ដោយសារ​តែ​ខឹង​ជាមួយនឹង​កូនប្រុស​យំ​ពេក ហើយ​លួងលោម​មិន​បាត់ ខណៈ​ពេល​ដែល​ម្ដាយ​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ​បាត់ ហើយ​ទុក​កូន​អោយ​ប្ដី​ជា​អ្នក​មើល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ