ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​បាន​សម្រេចភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ តាម​ចាប់​បាន​ទាំង​២​នាក់ នៅ​ខណ្ឌទួលគោក

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន ជា​នាយការិយាល័យ ដោយ​មានការ​ចូលរួម​សហការ​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៉ី​ម៉េ​ង ចុះ​ល្បាត​តាម​ផ្លូវ​លេខ​២៦១ កែង​ផ្លូវ​លេខ​២០៤ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង មាន​គ្នា​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ ដែល​ចត​ទុក​ចោល បាន​សម្រេច ។

ភ្លាម​នោះ កម្លាំង​ជំនាញ​ការិយាល័យ​ធ្វើការ​ប្រដេញ​ដល់​ចំណុច​ផ្លូវ​លេខ​២៦៥ កែង​ផ្លូវ​លេខ​១៥០ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ បាន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១៩​និង​០៥​នាទី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៣ ។

ជនសង្ស័យ​បាន​ទាំង​០២​នាក់ រួម​មាន ៖
ទី​១៖ ឈ្មោះ ម៉ៅ រត​នះ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើសំណង់ ទីកន្លែង​ស្នាក់​នៅផ្ទះ​មិន​ពិតប្រាកដ (​អ្នក​ចុះ​កាច់​)​។
ទី​២៖ ឈ្មោះ ហៀ​ង លី​ហ័​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅ​ភូមិ​រកា​ធំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នក​បើក​)​។

សំភារ​ដកហូត រួម​មាន​៖
១. ម៉ូតូ​ហុងដា ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HL-6412(​របស់​ជន​រង​គ្រោះ​)​។
២. ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KC-6034(​របស់​ជនសង្ស័យ​)​។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ