ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ស៊ីម៉ាក់​រៀបចំ​ទុក​ដាក់​គ្រាប់មិន​បាន​ល្អ ​បណ្តាល​ឱ្យ​ផ្ទុះ​​ផ្អើល​ក្រុង​​ស្លា.ប់​៣នាក់​

14 ឆ្នាំ មុន

​ខេត្តកំពង់ស្ពឺ ៖ ​បុគ្គលិក​​ស៊ីម៉ាក់​​​៣​នាក់​​បាន​ស្លា.ប់​ភ្លាម​ៗ​​នៅនឹង​កន្លែង​​​​ដោយសារ ​​ផ្ទុះគ្រាប់​​កាលពីវេលាម៉ោង​​១០​និង​​៥​នាទី​ថ្ងៃទី​​១៤ ឧសភា ​២០១១ ​នៅ​ភូមិ​មុខ​ខេត្ត​​ សង្កាត់​រកាធំ ក្រុង​ច្បា​ម៉ន ។ បើ​តាមអ្នក​ឆ្លើយ​ឆ្លងព័ត៌​មាន​​​របស់កោះ​សន្តិ​ភាព​​​បាន​បញ្ជាក់​​​ឱ្យ​​ ដឹង​ថា ហេតុការណ៍​នេះ​គឺ​បណ្តាល​​​មក​ពី​​​ការធ្វេស​ប្រហែស​​របស់បុគ្គលិក​​

​ខេត្តកំពង់ស្ពឺ ៖ ​បុគ្គលិក​​ស៊ីម៉ាក់​​​៣​នាក់​​បាន​ស្លាប់​ភ្លាម​ៗ​​នៅនឹង​កន្លែង​​​​ដោយសារ ​​ផ្ទុះគ្រាប់​​កាលពីវេលាម៉ោង​​១០​និង​​៥​នាទី​ថ្ងៃទី​​១៤ ឧសភា ​២០១១ ​នៅ​ភូមិ​មុខ​ខេត្ត​​ សង្កាត់​រកាធំ ក្រុង​ច្បា​ម៉ន ។ បើ​តាមអ្នក​ឆ្លើយ​ឆ្លងព័ត៌​មាន​​​របស់កោះ​សន្តិ​ភាព​​​បាន​បញ្ជាក់​​​ឱ្យ​​ ដឹង​ថា ហេតុការណ៍​នេះ​គឺ​បណ្តាល​​​មក​ពី​​​ការធ្វេស​ប្រហែស​​របស់បុគ្គលិក​​ ស៊ីម៉ាក់​​​ដែល​​រៀបចំ​​ទុកដាក់​គ្រាប់​មានការប៉ះ​ទង្គិច​​​ខ្លាំងៗ​ ទើប​បណ្តាល​​​ឱ្យ​​ផ្ទុះឡើង ​និង​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​ដល់ប្រជា​ពលរដ្ឋ​​​ស្ទើរតែ​​ពេញ​ ក្រុង​​។

មន្ត្រី​ស៊ីម៉ាក់ដែលស្លាប់បាត់បង់​ជីវិត​មាន​​១-​ឈ្មោះ​ហឿន គឹម​សៀ អាយុ​​​៤៦​ឆ្នាំ ​២-ឈ្មោះ​សុខ ហ៊ីន អាយុ​​៤៦​ឆ្នាំ ​៣-ឈ្មោះ​យឿន សុភាព អាយុ​​​​៤៧​ឆ្នាំ សពអ្នកទាំង​​​៣​ត្រូវ​បាន​ក្រុម​គ្រួសារ​​សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​ តាមប្រពៃណី។ ​តាម​ប្រភពព័ត៌​មាន​​បាន​ឱ្យ​​ដឹងថា ​គ្រាប់ដែល​ផ្ទុះ​នេះ​គឺ​គ្រាប់​​ DK 87 ដែល​ដំបូង​​ឡើយ​មន្ត្រី​​​ស៊ីម៉ាក់​ទាំង​​៣​​នាក់​បានរៀបចំ​​ទុកដាក់​គ្រាប់ ​នេះ​ប្រមាណ​​៧០គ្រាប់​​ឱ្យ​​​​ស្រួល​បួល​នៅផ្ទះ​​ផ្ទះ​យឿន សុភាព ដើម្បី​ត្រៀម​ដឹក​យកទៅ​កម្ទេច​​​ចោល​​ព្រោះ​នៅ​សល់តែ​​២-៣ថ្ងៃ​​ទៀត​ទេ នឹង​ត្រូវ​​ដល់​​ពេលរៀបចំ​​ពិធី​កម្ទេច​​ចោល​​ហើយ ​ប៉ុន្តែ​​អាច​​មក​ពីពួកគេ​ធ្វើ​ធ្លាក់ ឬ​​​ប្រើដៃ​​ធ្ងន់ពេក ទើប​បណ្តាល​ឱ្យ​ផ្ទុះ​​បែបនេះ គឺ​ផ្ទុះ​រាលដាល​​​រហូត​ដល់​ជាង​​៦០​គ្រាប់ ​រយៈ​ពេល​ប្រហែល​​​ជាង​​១០នាទី ​ទើប​ស្ងាត់​​ស្នូរ​ផ្ទុះ​ ។ ក្រៅពីនេះ​នៅ​សល់​គ្រាប់​​​​ជា​ច្រើន​​​​ទៀតផងដែរ​ ដែលមិន​​​ទាន់ផ្ទុះ ៕