ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជន​សង្ស័យ​​ចំណាស់​ជាប់ពាក់ព័ន្ធ​លួច មេគោ ពីរក្បាល

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​ជន​សង្ស័យ​​ម្នាក់​ក្នុង​ចំណោម​​បក្សពួក​ពីរនាក់​ជាប់ពាក់ព័ន្ធ​លួចគោ ​ពីរ​ក្បាល​បាន​ត្រូវ​ប៉ូលិសស្រុក​ស្អាង​ចាប់​ខ្លួន​កាល​ពីវេលាម៉ោង​៣​រសៀល​ថ្ងៃទី១២ ឧសភា ​ឆ្នាំ ២០១១ ​នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំរកាខ្ពស់​​ ស្រុក​ស្អាង ​​ខណៈ​​ជននេះ កំពុង​ស្រាយចំណងគោ​ដែល​លួច​បាន​ហើយ​យក​មក​លាក់​ទុកនៅ​ខាង​ក្រោយ​ភូមិ

ខេត្តកណ្តាល ៖ ​ជន​សង្ស័យ​​ម្នាក់​ក្នុង​ចំណោម​​បក្សពួក​ពីរនាក់​ជាប់ពាក់ព័ន្ធ​លួចគោ ​ពីរ​ក្បាល​បាន​ត្រូវ​ប៉ូលិសស្រុក​ស្អាង​ចាប់​ខ្លួន​កាល​ពីវេលាម៉ោង​៣​រសៀល​ថ្ងៃទី១២ ឧសភា ​ឆ្នាំ ២០១១ ​នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំរកាខ្ពស់​​ ស្រុក​ស្អាង ​​ខណៈ​​ជននេះ កំពុង​ស្រាយចំណងគោ​ដែល​លួច​បាន​ហើយ​យក​មក​លាក់​ទុកនៅ​ខាង​ក្រោយ​ភូមិ ហើយ​ម្ចាស់​តាមដាន​រក​ឃើញ ។​

តាម​ព័ត៌មានពីមន្ត្រី​​ប៉ូលិស​បាន​ឱ្យ​ដឹងថា ជន​សង្ស័យ​ដែល​ត្រូវ​​បានចាប់ខ្លួន​នោះ​ឈ្មោះអៀង បឿន ​ភេទ​ប្រុស អាយុ​៥៧ឆ្នាំ​ ​ជាកសិករ​ ចំណែក​ម្នាក់​ទៀត​ឈ្មោះ​ប៉ែន​ បាក់សែ ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ មុខរបរ​​ទិញ​-លក់​គោ​ អ្នក​ទាំងពីរ​នៅ​ភូមិព្រែក​​ខ្សេវ ឃុំរកា​ខ្ពស់ ស្រុក​ស្អាង ។​ ចំណែក​ជនរងគ្រោះ​​ជា​ម្ចាស់​គោឈ្មោះ​ឡេង បឿន ​ភេទប្រុស ​អាយុ​៣៥ឆ្នាំ ​នៅភូមិ​ព្រែកត្រែង​ ឃុំសិត្បូ ​ស្រុកស្អាង ។

មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ដឹង​​ថា ​​កាលពីយប់​​ថ្ងៃទី១០​ ឧសភា ​ម្ចាស់​គោ​ឈ្មោះ​ឡេង ​បឿន ​បានចង​គោ​របស់​ខ្លួន​នៅ​ក្រោម​ផ្ទះ គឺ​​មេគោ​​មួយក្បាលផើម ​និង​មេ​​ក្រមុំ​​មួយក្បាល​ទៀត ​ហើយ​គោ​​ទាំងពីរ​ក្បាល​នោះ​ត្រូវគេ​លួច​ស្រាយ​ចំណង​យកទៅបាត់​​នៅ​ពេលយប់ ។ លុះ​ដល់​ព្រឹក​ឡើង​​ ម្ចាស់គោ​បាន​តាម​ស្វែង​​រក​គោ​របស់​​ខ្លួនក្នុង​ភូមិសាស្ត្រ​​ស្រុក​ស្អាង​​រហូត​មក​ដល់​ថ្ងៃទី១២​ ឧសភា ​ក៏​បាន​ប្រទះ​ឃើញ​គោ​របស់ខ្លួន​ទាំងពីរ​ក្បាល​ចង​នៅ​ក្រោម​ដើម​ត្នោត ​ក្រោយ​ភូមិ​ព្រែក​ខ្សាវ ឃុំរកាខ្ពស់ នៅ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ​ប៉ែន​​ បាក់សែ ​ពេលនោះ​ម្ចាស់គោ​មិនទៅ​ដឹកគោ​នោះ​​មកវិញ​ភ្លាមៗ​ទេ គឺ​ទៅប្តឹង​ប៉ូលិស ហើយ​ម្ចាស់គោ​​បាន​លបសំងំ​ចំាំ​ឃ្លាំមើល​រហូតដល់ម៉ោង​៣​រសៀល ​ក៏បានឃើញ​ឈ្មោះ​អៀង បឿន ដើរ​មកស្រាយចំណងគោ​ដឹក​ក៏​ប្រាប់​ប៉ូលិសឱ្យចាប់​ខ្លួន​តែ​ម្តង ។

​ក្រោយពី​ចាប់ខ្លួន​ ឈ្មោះ​​អៀង​ បឿន​ បាន​និយាយ​ថា ខ្លួន​មិនបានលួច​គោនោះ​ទេ គឺ​ឈ្មោះ​ប៉ែន​ បាក់​សែ ជាអ្នកប្រើ​ខ្លួន​ឱ្យមក​ដឹក​គោ​នោះ ​ហើយ​កន្លងមក​ខ្លួន​ធ្លាប់​ស៊ីឈ្នួល​ដឹកគោ​ឱ្យ​ឈ្មោះប៉ែន​​ បាក់សែ ជាញឹកញាប់​ដែរ ព្រោះ​ជា​អ្នក​ទិញ​​-លក់គោ ។​ បច្ចុប្បន្ន​ឈ្មោះ​ប៉ែន បាក់​សែ បាន​រត់​គេចខ្លួន​ ចំណែក​ឈ្មោះ​​អៀង បឿន ត្រូវ​ប៉ូលិស​កសាង​សំណុំរឿង​​ ដើម្បី​ចាត់ការ​​តាម​ផ្លូវច្បាប់​ ៕