ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះផ្ទះ ម្នាក់​ៗស្រឡាំងកាំង រត់​ចេញ​រក​គេជួយសង្គ្រោះប្អូនពិការ តែគួរ​ឱ្យ​អនិច្ចា​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ពិតជា​គួរ​​ឱ្យអាណោចអាធ័ម​ណាស់ ខណៈ​​ដែល​ស្ត្រីជន​ពិការ​ម្នាក់​​បាន​បាត់បង់ជីវិត​

​រាជធានីភ្នំពេញ ៖ ពិតជា​គួរ​​ឱ្យអាណោចអាធ័ម​ណាស់ ខណៈ​​ដែល​ស្ត្រីជា​ជន​ពិការ​ម្នាក់​​បាន​បាត់បង់ជីវិត​ក្នុង​ហេតុការណ៍គ្រោះ​​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​១ខ្នង​​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ ​កាលពី​​វេលា​ម៉ោង​១​និង​៣០​នាទី​ឈាន​ចូល​​ព្រឹកថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំនុច​ផ្ទះ​អត់លេខ ផ្លូវ​បេតុង​ព្រៃ​ស ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​ ​រាជធានីភ្នំពេញ ។​ 

ម្ចាស់ផ្ទះ​​កើតហេតុ​ខាងលើ​ឈ្មោះ មុំ ថុ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ​។​ ​ចំណែកជនរងគ្រោះ​ដែល​បាត់បង់ជីវិត​ឈ្មោះ ម៉ៅ ផល​ជាតិ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​ជន​ពិការ​ ត្រូវជា​ប្អូន​របស់​ម្ចាស់ផ្ទះ​។​ ដោយឡែក​ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​មាន​ទំហំ​៧​ម៉ែត្រ​គុណ​និង​៨​ម៉ែត្រ សង់​អំពី​ឈើ​លើ ​ថ្ម​ក្រោម​។​ 

តាម​កា​រៀបរាប់​របស់​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​និង​ក្រុម​គ្រួ​សារបាន​ចូល​សំ​រាន​ដូច​សព្វដង ដោយ​ពួក​គាត់​ខ្លះ​សំ​រាន​នៅ​ខាងក្រោម ចំណែក​​ស្ត្រី​រង​គ្រោះ​​សំ​រាន​នៅ​ខាងលើ​ផ្ទះ  ​។ លុះ​មក​ដល់​ម៉ោង​កើតហេតុ ស្រាប់តែ​ពួក​គាត់​ភ្ញាក់​ពី​ដំណេក​ឃើញ​មាន​ភ្លើង​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​អស់​ផ្ទះ​ជាង​ពាក់កណ្ដាល​ទៅ​ហើយ ពេល​នោះ​ពួក​គាត់​ស្រឡាំងកាំង​អស់ ដោយ​រត់​ចេញ​យក​តែ​រួចខ្លួន​តែ​ប៉ុណ្ណោះ ហើយ​ស្ត្រី​ដែល​ជា​ជន​ពិការ​ត្រូវជា​ប្អូន គឺ​បាន​ជាប់​នៅ​ខាងលើ​ផ្ទះ ដោយ​មិន​មាន​អ្នក​អាច​ចូល​ទៅ​ជួយ​បាន​នោះ​ទេ ដោយសារ​តែ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ខ្លាំង​ពេក គឺ​បាន​ត្រឹមតែ​ស្រែក​អោយ​គេឯង​ជួយ និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​សុំ​ជំនួយ​រថយន្ដ​បង្ការ​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ក្រែង​សង្គ្រោះ​ប្អូនស្រី​របស់​គាត់​បាន  ​។​ 

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ហើយ រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ចេញ​ទៅ​ដល់​ចំនួន​៤​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរចំនួន​១​គ្រឿង និង​រថយន្ត​របស់​ក្រសួងមហាផ្ទៃ​មួយ​គ្រឿង  ​និង​បាន​សហការ​គ្នា​បាញ់​ពន្លត់​អស់​ទឹក​២​រថយន្ដ ស្មើនឹង​៩​ម៉ែត្រគូប ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​២​និង​៥៧​នាទី​​ឈានចូលព្រឹកថ្ងៃទី​​​៤ កញ្ញា ។​​ 

ទោះជា​យ៉ាងណា​ បន្ទាប់​ពី​ខាង​ជំនាញ​បាញ់​បាញ់​ទឹក​ពន្លត់​រួចរាល់​ហើយ និង​បាន​ធ្វើការ​រុករ​កក៍​ប្រទះ​ឃើញ​ស.ព​ស្ត្រី​រង​គ្រោះ​ត្រូវ​ភ្លើង​ឆាបឆេះ ខ្លោច​អស់​ទៅ​ហើយ  ​។​ 

ក្រោយ​ពេល​កើតហេតុ ក្នុង​ករណី​នេះ​កម្លាំង​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​នេះ​គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​អោយ​មាន​អគ្គី​ភ័យ​ឆាបឆេះ​បែប​នេះ ហើយ​ធ្វើ​អោយ​ខូចខាត​ផ្ទះ​ក៍​ដូច​សំភារៈ​អស់ទាំង​ស្រុង និង​​បណ្តាល​​ឱ្យ​​ស្ត្រីជន​ពិការ​ម្នាក់​ស្លា.ប់​ក្នុង​ភ្នក់ភ្លើង​យ៉ាង​អាណោចអាធ័ម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ