ខេត្តព្រៃវែង ៖ ពាក្យចាស់លោកពោលថា ត្រីឆ្តោវាមិនដែលស៊ីកូនឯងនោះទេ ចុះហេតអ្វីបានជាលោកតាម្នាក់មិនគិតរកធម៌អានោះទេ បែរជាមកល្បួ.ងលួងលោមកូនស្រីចិញ្ចឹមម្នាក់អាយុទើបតែ១៤ឆ្នាំ រំលោ.ភសេពសន្ថវៈបានសម្រេចជាបន្តបន្ទាប់ជាច្រើនលើកច្រើនសារ រហូតដល់នាងមានផ្ទៃពោះ៥ខែ ទើបបែកធ្លាយរឿងរ៉ាវ ហើយត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ជនសង្ស័យខាងលើនេះមានឈ្មោះ ដន រុំ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិ.-ឃុំកើតហេតុខាងលើ ហើយត្រូវជាឪពុកចិញ្ចឹមរបស់ក្មេងស្រីរងគ្រោះអាយុទើបតែ១៤ឆ្នាំ ហើយនាងជាកូនកំព្រា រស់នៅផ្ទះជាមួយជនសង្ស័យ។ ពេលនេះនាងមានផ្ទៃពោះ៥ខែមកហើយ ក្រោយពេលដែលម្តាយធំមានការសង្ស័យ ក៏យកនាងទៅឆ្លុះអេកូ ទើបដឹងការពិត។
តាមចម្លើយសារភាពបានអោយដឹងថា ជនរងគ្រោះអាយុ១៤ឆ្នាំ គឺជាកូនកំព្រា ហើយត្រូវជនសង្ស័យយកមកចិញ្ចឹមតាំងពីតូច រហូតដល់វ័យ១៤ឆ្នាំ ស្រាប់តែត្រូវឪពុកចិញ្ចឹមល្បួ.ងលួងលោមនាង រួចចាប់រំលោ.ភសេពសន្ថវៈបានសម្រេចជាបន្តបន្ទាប់ចំនួន៥ដងមកហើយ នៅចំណុចគុម្ពឬស្សីក្រោយផ្ទះ និងនៅក្រោមផ្ទះ បណ្តាលអោយនាងមានផ្ទះពោះ៥ខែ ទើបបែកធ្លាយរឿងនេះ។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនយកនៅកាន់អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ