ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត អ៊ី​ង អ៊ី​ង បញ្ជាក់​ជា​ថ្មី​ថា «​ខ្លួន​គ្មាន​ចេតនា​​បំបែកបំបាក់​ស្នេហ៍ ថុ​ល សុ​ភិ​ទិ ឡើយ​»

8 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង អ៊ី​ង អ៊ី​ង បាន​ចេញ​មុខ​បញ្ជាក់​ជា​ថ្មី​ថា នាង​មិន​មាន​បំណង ឬ​ក៏​មាន​ចេតនា​ណាមួយ ធ្វើការ​បំបែកបំបាក់​ទំនាក់ទំនង​ស្នេហា​របស់​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ ជាមួយនឹង​គូស្នេហ៍​របស់​លោក​នោះ​ឡើយ​។ ការ​ចេញ​មុខ​មក​បញ្ជាក់​ជា​ថ្មី​របស់​តារា​សម្តែង​ស្រី​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាង​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង អ៊ី​ង អ៊ី​ង បាន​ចេញ​មុខ​បញ្ជាក់​ជា​ថ្មី​ថា នាង​មិន​មាន​បំណង ឬ​ក៏​មាន​ចេតនា​ណាមួយ ធ្វើការ​បំបែកបំបាក់​ទំនាក់ទំនង​ស្នេហា​របស់​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ ជា​មួយនឹង​គូស្នេហ៍​របស់​លោក​នោះ​ឡើយ​។ ការ​ចេញ​មុខ​មក​បញ្ជាក់​ជា​ថ្មី​របស់​តារា​សម្តែង​ស្រី​រូប​នេះ បា​ន​ធ្វើ​ឡើង បន្ទាប់​ពី​នាង​បន្ត​ឃើញ​នូវ​ការ​ជេរ​ប្រមា​.​ថ និង​ការ​ស្តីបន្ទោស​ជាមួយនឹង​ការ​ដាក់បន្ទុក​ពី​សំណាក់​មហាជន​ទៅ​លើ​រូបភាព​វី​ដេ​អូ​មួយ ដែល​ត្រូវ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដែល​នាង​បាន​និយាយ​លេងសើច​ជាមួយ​អ្នកដឹកនាំ​រឿង​ថា «​ឈុត​ថើប​ជាមួយ ថុ​ល សុ​ភិ​ទិ នោះ គឺជា​ការ​ថើប​ពិត​ៗ»​។

ការ​និយាយ​បែប​នេះ ត្រូវ​បាន​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ ដែល​មើល​វី​ដេ​អូ​មួយ​នេះ នាំ​គ្នា​ចូល​ទៅ​ខំ​មិន​ជាមួយនឹង​ការ​ជេរ​ប្រមា​.​ថ និង​ចោ​.​ទ​ប្រកាន់​មក​លើ​រូប​នាង​ថា «​ជា​អ្នក​នាំ​ភ្លើង​» និង​ចេតនា​បំបែក​ស្នេហា​របស់​តារាចម្រៀង​រូប​នេះ ដោយ​គ្មាន​ហេតុ​ផល និង​មិន​បានដឹង​រឿង​ច្បាស់​។

យ៉ាងណា រហូត​មក​ទល់​នា​ពេល​នេះ តារា​សម្តែង​នាង អ៊ី​ង អ៊ី​ង នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ថា នាង​មិន​មាន​ចេតនា​ណាមួយ​ធ្វើការ​បំបែកបំបាក់​ស្នេហា​របស់​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ ដូច​ការ​ចោ​.​ទ​ប្រកាន់​នោះ​ឡើយ​។

ស្រី​ស្អាត អ៊ី​ង អ៊ី​ង បាន​ចេញ​មុខ​បញ្ជាក់​ជា​ថ្មី​ថា «​អ្នក​ណា​គាត់​មិន​ស្គាល់​ខ្ញុំ មិន​យល់​ពី​ខ្ញុំ ស្អប់​ខ្ញុំ ក៏​មិន​បាន​ទៅ​ខ្វល់​ច្រើន​ដែរ ជា​ពិសេស​មនុស្ស​ជេរ​ខ្ញុំ​យ៉ាងណា ក៏​ខ្ញុំ​មិន​ប្រកាន់​វិញ​ទេ ព្រោះ​មនុស្ស​ខ្ញុំ​មិន​ចេះ​រករឿង និង​មាន​បញ្ហា​ច្រើន មិន​ចូល​ចិត្ត​ឈ្លោះ មិន​ចូល​ចិត្ត​ប្រើ​ពាក្យ និង​សម្ដី​មិនល្អ​ៗ​។ អ្នក​ស្គាល់​ខ្ញុំ​ផ្ទាល់​នៅ​ក្រៅ គាត់​ដឹង​ហើយ​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​បាន​នៅ​ស្ងៀមស្ងាត់​ហើយ តែ​មាន​មនុស្ស​មួយ​ចំនួន​មក​ថា​ខ្ញុំ ជេរ​ខ្ញុំ​ថា ខ្ញុំ​ចង់​បំបែកបំបាក់ បំបែកបំបាក់​យ៉ាង​មិច ត្រង់​ណា​ខ្ញុំ​ទាក់ទង​គេ? ត្រង់​ណា​ខ្ញុំ​ឃ្លាន​របស់​គេ? (sorry and No No , its not my type)»​។

នាង​បញ្ជាក់​បន្ត​ថា «​ខ្ញុំ​គិត​ថា បង​ៗ អូន​ៗ ជា​មនុស្ស​ចេះ​អាន ចេះ​មើល ចេះ​វិភាគ​ណា ពេល​ដែល​និយាយ​អ្វីមួយ​សុំ​ធ្វើការ​វិភាគ​ផង ដោយសារ​តែ video មួយ ដែល​មិនមែន​ខ្ញុំ post video behind the scenes មិនមែន​ជា video ផ្លូវការ​បកស្រាយ គ្រាន់តែ​ជា video ថត​លេង និង team ការងារ​ដូច​រាល់ពេល​ដែល​ថត​។ អ្នក​ទាំងអស់​គ្នា​ក៏​គិត​ថា ខ្ញុំ​ឌឺ នាំ​ភ្លើង​, និយាយ​ត្រង់ ពេល​នោះ​មិនដឹង​រឿង​គេ​ឈ្លោះ​គ្នា​ទេ ក៏​មិនដឹង​គេ​សន្យា​អ្វី​គ្នា​ទេ ព្រោះ​ថត​ជាប់​ៗ គ្មាន​ពេល​និង​លេង​phone ទេ​»​។

ស្រី​ស្អាត អ៊ី​ង អ៊ី​ង បន្ថែម​ថា «​ខ្ញុំ​គ្រាន់តែ​ឮ director ប្រាប់​គេ share តែ​មិនដឹង​គេ​ខឹង​ឈ្លោះ​នោះ​ទេ ខ្ញុំ​កំពុងនិយាយ​លេង​ជាមួយ team work រឿង​ផ្សេង​ៗ​ទៀត គាត់​ក៏​សួរ​ខ្ញុំ គាត់​សើច​សួរ​ធម្មតា មិន​បាន​បែប seriously អ្វី​ក៏​មិនដឹង​ពី​សភាព​រឿង​គេ​។ ខ្ញុំ​ក៏​ឆ្លើយ​តាម​ការ​លេងសើច​ដូច​ថត​រាល់ដង មិន​មាន​សោះ​ចិត្ត​ចង់​ឌឺ​គេ ព្រោះ​ពេល​នោះ ខ្ញុំ​មិនដឹង​រឿង​ខាងគេ​ម៉េច​ទេ បង​director ក៏​គាត់​មិនដឹង​ដែរ ចឹ​ង​ហើយ​គាត់​ថត​លេង និយាយ​លេង ដូច​ពួក​ខ្ញុំ​ធ្លាប់​ធ្វើ​ថត​រាល់ដង​»»​។

នាង​បន្ថែម​ថា «​វា​មិនមែន​ជា video បកស្រាយ​ឌឺ ឬ video ផ្លូវការ បើ​ផ្លូវការ​មែន គ្មាន​អ្នក​ណា​ទៅ​លេងសើច​ចឹ​ង​ទេ បងប្អូន​វិភាគ​ផង ហើយ​បើ​ផ្លូវការ គួរតែ​ខ្ញុំ​អ្នក post តែ​គ្រប់​គ្នា​មិន​បាន​វិភាគ​អ្វី​ដែល​គេ​និយាយ​លេង អ្វី​គេ​មែន​នោះ​ទេ​»​។

បើ​តាម​ស្រី​ស្អាត អ៊ី​ង អ៊ី​ង ថា «​ខ្ញុំ​និយាយ​នេះ ចង់​ឲ្យ​មនុស្ស​មួយ​ចំនួន​ដែល​ឆាត​មក​ជេរ​ខ្ញុំ ហើយនឹង​ដៀ​.​ល​ថា ខ្ញុំ​ចង់​ឌឺ បំបែកបំបាក់​គេ​នោះ ដឹង​ថា​ខ្ញុំ​នៅ​ស្ងៀម ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​។ ជេរ​អ្វី​ក៏​ជេរ​ទៅ តែម​កថា ខ្ញុំ​ចង់​បំបែកបំបាក់ ( sorry it’s not my man type)​។ ជីវិត​ខ្ញុំ​ក្រៅពី​ការងារ រកស៊ី ដើរ​លេង travel ខ្ញុំ​មិន​ចេះ​ដឹង​រឿង​គេ ឬ​មិន​ពាក់ព័ន្ធ​រឿង​អ្នក​ណា​ទេ​»​។

នាង​បញ្ជាក់​ថា «Post នេះ ក្នុង​ន័យ​និយាយ​ចេញពី​ចិត្ត ទ្រាំ​ស្ដាប់​គេ​ជេរ​អស់ហើយ តែ​មិន​ស្អប់​ក៏​មិន​ខឹង ព្រោះ​មិន​បាន​មានចិត្ត ឬ​បំណង​ដូច​គេ​និយាយ​។ ហើយ​ខ្ញុំ​ក៏​មិន​ចេះ​ដើរតួ​កាច ហើយ​កំសត់​នោះ​ទេ ចឹ​ង​កុំមក​ជេរ​ថា គេ​ត្រូវ​គ្នា​វិញ ទើប​មក​ធ្វើ​តួរ​កំសត់ No , please មើល​ការ post អរគុណ​បងប្អូន​ដែល​ឲ្យ​កម្លាំងចិត្ត​ខ្ញុំ​ណា​។ នេះ​គ្រាន់​ជា​ការ post និយាយ​ដល់ fan មួយ​ចំនួន​ដែល​នៅ​មិន​យល់​។ សង្ឃឹមថា នឹង​មិន​ក្លាយជា​ប្រធានបទ​របស់​អ្នក​ណា​គេ​មួយ​។ ចុង​ក្រោយ នៅ​តែ​អរគុណ​ដល់​បងប្អូន fan ខ្ញុំ បើ​គ្មាន​អ្នក​ទាំងអស់​គ្នា​ទេ ខ្ញុំ​គ្មាន​កម្លាំងចិត្ត​ធ្វើការ​នោះ​ទេ អរគុណ​ការ​ស្រលាញ់ និង​ទឹកចិត្ត​របស់​គ្រប់​គ្នា​មាន​សម្រាប់​ខ្ញុំ​ណា​»​។

ជា​ការ​កត់សម្គាល់ រឿងរ៉ាវ​ខាងលើ​នេះ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ដែល​កំពុង​តែ​ផ្ទុះ​ការ​វែកញែក​ពេញ​បណ្តាញ​សង្គម ដោយនៅ​ក្នុង​នោះ មាន​ទាំង​អ្នកលក់​ផលិត​តាម​អន​ឡាញ​ល្បី​ៗ និង​អ្នកសិល្បៈ​មួយ​ចំនួន​ផង​ដែរ​។

ទោះជា​យ៉ាងណា ចុង​ក្រោយ​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ បាន​បញ្ចេញ​សារ​ខ្លី​មួយ​ថា «​បញ្ចប់​ទៅ ឈប់​បន្ត​ផុស​អ្វី​ទាក់ទង​ជាមួយ​រឿង​ហ្នឹង​ទៀត​ទៅ ខ្ញុំ​សុំ​ចិត្ត ខ្ញុំ​សុំ​អង្វរ ខ្ញុំ​ស្ងាត់​មិនមែន​បាន​ន័យ​ថា ខ្ញុំ​ធ្វើ​មិនដឹងមិនឮ​ទេ ខ្ញុំ​គ្រាន់តែ​មិន​ចង់​និយាយ​អ្វី បកស្រាយ​អ្វី​ច្រើន ខ្លាច​នាំ​តែ​រឿង​កាន់តែ​វែង​ឆ្ងាយ តែ​នេះ​អស់​រយៈពេល​៤​ថ្ងៃ​ហើយ រឿង​មិន​ទាន់​ស្បើយ មាន​តែ​ទៅ​មុខ ក្នុង​ទ្រូង​ខ្ញុំ​ចង់​ប្រេះ​ហើយ ខ្ញុំ​សុំ​អង្វរ អ្នក​ទាំងអស់​គ្នា​»​។

គួរ​រំលឹក​ថាភ្ញាក់ផ្អើល​! តារាចម្រៀង ថុ​ល សុ​ភិ​ទិ ត្រូវ​គូស្នេហ៍​ប្រកាស​ផ្តាច់ទំនាក់ទំនង​ស្នេហ៍ ក្រោយ​ឃើញ​រឿង​មួយគួរ​រំលឹក​ទៀត​ថាស្រី​ស្អាត អ៊ី​ង អ៊ី​ង សារភាព​ថា នាង​ក៏​ត្រូវ​សង្សារ​ខឹង​ដូច​គ្នា ក្នុង​ឈុត​ឱប​ថើប​ជាមួយ​លោក ថុ​ល សុ​ភិ​ទិ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ