ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត អ៊ី​ង អ៊ី​ង សារភាព​ថា នាង​ក៏​ត្រូវ​សង្សារ​ខឹង​ដូច​គ្នា ក្នុង​ឈុត​ឱប​ថើប​ជាមួយ​លោក ថុ​ល សុ​ភិ​ទិ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង អ៊ី​ង អ៊ី​ង បាន​សារភាព​ថា «​ឈុត​ឱប​ថើប​នៅ​ក្នុង​ភាពយន្ត​រវាង​នាង និង​តារាចម្រៀង​ប្រុស​លោក ថុ​ល សុ​ភិ​ទិ​នោះ នាង​ក៏​រង​គ្រោះ​ដោយសារ​សង្សារ​នាង​មានការ​ប្រចែប្រចណ្ឌ​ខឹង​មក​លើ​រូប​នាង​ផង​ដែរ ពោល​គឺ​មិន​ខុស​ពី​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង អ៊ី​ង អ៊ី​ង បាន​សារភាព​ថា «​ឈុត​ឱប​ថើប​នៅ​ក្នុង​ភាពយន្ត​រវាង​នាង និង​តារាចម្រៀង​ប្រុស​លោក ថុ​ល សុ​ភិ​ទិ​នោះ នាង​ក៏​រង​គ្រោះ​ដោយសារ​សង្សារ​នាង​មានការ​ប្រចែប្រចណ្ឌ​ខឹង​មក​លើ​រូប​នាង​ផង​ដែរ ពោល​គឺ​មិន​ខុស​ពី​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ ដែល​ត្រូវ​សង្សារ​ប្រចណ្ឌ​ខឹង​រឿង​នេះ​ដូច​គ្នា​ដែរ​»​។

តារា​សម្តែង​សាច់​.​សខ្ចី ស្រី​ស្រស់ អ៊ី​ង អ៊ី​ង បាន​បញ្ចេញ​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ដោយនៅ​ក្នុង​នោះ​នាង​បាន​បញ្ជាក់​ថា «​ឈុត​ឱប​ថើប​ជាមួយ​តារាចម្រៀង​លោក ថុ​ល សុ​ភិ​ទិ នា​ពេល​នេះ សម្រាប់​រូប​នាង ក៏​មាន​បញ្ហា​ជាមួយនឹង​គូស្នេហ៍​របស់​នាង​ផង​ដែរ​»​។

ស្រី​ស្អាត អ៊ី​ង អ៊ី​ង បាន​លើក​ឡើង​ថា «​អ្នក​យល់ គេ​នឹង​យល់ អ្នក​មិន​យល់​នៅ​តែ​មិន​យល់ ទោះ​និយាយ​ដល់​ស្លា​.​ប់​ក៏​គ្មាន​បាន​អ្វី​មក​វិញ​ដែរ​។ គ្រប់យ៉ាង គឺ​ដើម្បី​ការងារ វា​គ្រាន់តែ​ជា​ការ​សម្ដែង​។ បើ​ថតកុន​មិន​មាន scene ស្នេហា scene sweet ថើប​អី​ទេ មិន​បាត់​ថតកុន​ម៉​ង​ទៅ​»​។

នាង​បញ្ជាក់​ថា «​សំខាន់​នៅ​តែ​ជា​មនុស្ស​ស្មោះ​.​ស ការ​ស្រលាញ់ គឺ​ការ​ជឿជាក់ បើ​គេ​ចង់​ថើប​គ្នា​ពិតមែន ឬ​ក្បត់​នោះ គេ​មិន​បង្ហាញ video public នោះ​ទេ​។ អ្នក​ណា​យល់​ពី​គ្នា គេ​នឹង​នៅ​តែ​ស្រលាញ់​រាប់អាន​គ្នា បើ​អ្នក​មិន​យល់ មាន​តែ​បាត់​បែក​»​។

នាង​បញ្ជាក់​ទៀត​ថា «​ខ្ញុំ​ខំធ្វើការ​ថត​ទាំង​គ្មាន​ពេល​គេង​គ្រប់គ្រាន់ ១​ថ្ងៃ​គេង​បាន​តែ​៤​ម៉ោង ព្រោះ​ចង់បាន​ការងារ​មានគុណ​ភាព និង​ល្អ​។ សួរ​ថា ហត់​ទេ គឺ​ហត់​ខ្លាំង​ណាស់ សឹ​ន​តែ​គ្មាន​ពេល​គេង​។ ការងារ​មួយ​ៗ​មិន​ស្រួល​ទេ​ណា សូម​គិត​ក្នុង​ផ្លូវ​វិជ្ជមាន គ្រប់យ៉ាង​ជា​សិល្បៈ ជា​ការងារ ជា​ការ​សម្ដែង​ណា​។ សូម​អរគុណ​គ្រប់​គ្នា អរគុណ​ដល់​អ្នក​ដែល​យល់​»​។

យ៉ាងណា តាម​រយៈ​ខ្លឹមសារ​ដែល​នាង​បាន​បង្ហោះ​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​បាន​ចូល​ទៅ​ខំ​មិន​ពីក្រោយ ដោយ​ម្នាក់​ៗ​យល់​ថា «​អ្វី​ដែល​នាង​បាន​សរសេរ​នេះ គឺជា​ការ​នាំ​ភ្លើង​បន្ថែម​ទៅ​លើ​ទំនាក់ទំនង​ស្នេហា​របស់​លោក ថុ​ល សុ​ភិ​ទិ និង​គូស្នេហ៍ ដែល​កំពុង​តែ​មាន​ភាព​ល្អក់កករ ដោយសារ​តែ​រឿង​មួយ​នេះ​»​។ ចំណុច​នេះ ស្រី​ស្អាត អ៊ី​ង អ៊ី​ង ក៏​បាន​ធ្វើការ​ឆ្លើយ​តប​វិញ​ថា «​ខ្ញុំ​ក៏​មាន​បញ្ហា​នៅ​ខាង​ខ្លួនឯង​ដែរ បាន​ខ្ញុំ post​។ បញ្ជាក់ ៖ ខ្ញុំ​បាន​នៅ​ស្ងៀម​ហើយ មិន​បាន post ឲ្យ​ខាង​ណា​ទេ​»​។

ជា​ការ​កត់សម្គាល់ ការ​លើក​ឡើង​ខាងលើ​នេះ​ពី​តារា​សម្តែង​ស្រី​ស្អាត អ៊ី​ង អ៊ី​ង នា​ពេល​នេះ មាន​ន័យ​ថា ឈុត​ឱប​ថើប​គ្នា​នៅ​ក្នុង​ឈុត​សម្តែង​នេះ មិនមែន​មាន​តែ​លោក ថុ​ល សុ​ភិ​ទិ នោះ​ទេ ដែល​ត្រូវ​សង្សារ​ប្រចណ្ឌ​ខឹង ពោល​គឺ​សម្រាប់​រូប​នាង​ក៏​ត្រូវ​បាន​សង្សារ​ប្រចណ្ឌ​ខឹង​ដូច​គ្នា​ដែរ​។

គួរ​រំលឹក​ថាភ្ញាក់ផ្អើល​! តារាចម្រៀង ថុ​ល សុ​ភិ​ទិ ត្រូវ​គូស្នេហ៍​ប្រកាស​ផ្តាច់ទំនាក់ទំនង​ស្នេហ៍ ក្រោយ​ឃើញ​រឿង​មួយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ