ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម​យុទ្ធ​​កង​នាវា​ចរណ៍​រួម​រវាង​នូវែល​ហ្សេ​ឡង់​ និង​អាមេរិក​

14 ឆ្នាំ មុន

កង​ម៉ារីន​នូ​វែល​ហ្សេ​ឡង់​បានបញ្ចប់​សម​យុទ្ធ​ជា​ប្រវត្តិ​សាស្ត្រ​ជាមួយ​ កង​ម៉ារីន​អាមេរិក​ក្នុង​កោះ​ទាំង​ឡាយ​ក្នុង​មហា​សមុទ្រ​ប៉ា​ស៊ីហ្វិក​។
នាវា​ពិឃាត​នូវែល​ហ្សេ​ឡង់​ HMNZS CANTERBURY បាន​ធ្វើ​ជាមួយ​នាវា​ដឹក​ជញ្ជូន​ទំនើប​អាមេរិក​ USS CLEVELAND នូវ​សម​យុទ្ធ​រួម​មួយ​មាន​រយៈ​ពេល​១​ខែ​ ដែល​នោះ​ជា​សម​យុទ្ធ​ជើង​ទឹក​លើក​ដំបូង​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ប្រទេស​ទាំង​២​ ចាប់​តាំង​ពី​នូវែល​ហ្សេ​ឡង់​ប្រកាស​ខ្លួន​ជា​ប្រទេស​គ្មាន​នុយ​ក្លេ​អ៊ែរ​ កាល​ពី​ឆ្នាំ​១៩៨៥​មក​។

កង​ម៉ារីន​នូ​វែល​ហ្សេ​ឡង់​បានបញ្ចប់​សម​យុទ្ធ​ជា​ប្រវត្តិ​សាស្ត្រ​ជាមួយ​កង​ម៉ារីន​អាមេរិក​ក្នុង​កោះ​ទាំង​ឡាយ​ក្នុង​មហា​សមុទ្រ​ប៉ា​ស៊ីហ្វិក​។
នាវា​ពិឃាត​នូវែល​ហ្សេ​ឡង់​ HMNZS CANTERBURY បាន​ធ្វើ​ជាមួយ​នាវា​ដឹក​ជញ្ជូន​ទំនើប​អាមេរិក​ USS CLEVELAND នូវ​សម​យុទ្ធ​រួម​មួយ​មាន​រយៈ​ពេល​១​ខែ​ ដែល​នោះ​ជា​សម​យុទ្ធ​ជើង​ទឹក​លើក​ដំបូង​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ប្រទេស​ទាំង​២​ចាប់​តាំង​ពី​នូវែល​ហ្សេ​ឡង់​ប្រកាស​ខ្លួន​ជា​ប្រទេស​គ្មាន​នុយ​ក្លេ​អ៊ែរ​កាល​ពី​ឆ្នាំ​១៩៨៥​មក​។
យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​កង​នាវា​ចរណ៍​នូវែល​ហ្សេ​ឡង់​ថា នេះ​ក៏​ជា​លើក​ដំបូង​ដែរ​ដែល​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​នូវែល​ហ្សេ​ឡង់​ទទួល​ក្រុម​ទី​បញ្ជា​ការ​សំរាប់​សម​យុទ្ធ​មួយ​ដឹក​នាំ​ធ្វើ​ដោយ​សហ​រដ្ឋ​អាមេរិក​។ កង​កម្លាំង​ជើង​ទឹក​របស់​ប្រទេស​ទាំង​២​បាន​ចូល​រួម​ក្នុង​ប្រតិ​បត្តិ​ការ​​ភាព​ជា​ដៃ​គូ​ប៉ា​ស៊ីហ្វិក​ ជា​សម​យុទ្ធ​រួម​សំរាប់​ទ្រទ្រង់​ដល់​ជំនួយ​មនុស្ស​ធម៌​ និង​ការ​ជួយ​សង្គ្រោះ​ក្នុង​ករណី​មាន​គ្រោះ​មហន្ត​រាយ​ដែល​សម​យុទ្ធ​នោះ​ប្រព្រឹត្ត​ទៅ​នៅ​កោះ​តុង​ហ្គា​ និង​វ៉ានូ​អា​ទូ ៕