ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីនិស្សិត​មកពី​ខេត្ត​​ដាក់​ពាក្យ​ធ្វើ​ការងារ​ ប៉ះចំបុរសម្នាក់​​ប្រើល្បិ.ច​ម៉ាស្អាត​

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​បាន​បន្លំ​មក​ធ្វើ​ជា​បុគ្គលិក​ក្រុមហ៊ុន​ទទួល​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​បាន​បន្លំ​មក​ធ្វើ​ជា​បុគ្គលិក​ក្រុមហ៊ុន​ទទួល​ពាក្យសុំ​ចូល​ធ្វើការ​​ពីនារី​វ័យ​១៩​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ខេត្ត​ ដើម្បី​មក​ដាក់​ពាក្យ​ធ្វើការ​ក៏​ត្រូវ​ជនសង្ស័យ​​ប្រើល្បិ.ចបន្លំ​លួច​យក​ម៉ូតូ​មួយគ្រឿង​យក​ទៅ​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ​ខែ​ ​កញ្ញា​ ​ឆ្នាំ​ ២០២៣ ​នៅ​ចំណុច​ផ្សារ​ Pencil Super Market ​ស្ថិត​នៅ​សង្កាត់​​​​ចតុមុខ​ ​ខណ្ឌដូនពេញ​ ​ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ​ ​ស្រី​ ​នី​ ​ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ ​មុខរបរ​និស្សិត​ ​មាន​ទីលំនៅ​ស្រុក​ខ្សាច់កណ្ដាល​ ​ខេត្តកណ្ដាល​ ។

​នារីរងគ្រោះ​បាន​​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២ ​ខែកញ្ញា​ ​ឆ្នាំ​២០២៣ រូប​នាង​​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ HONDA ZOOMER X ​ព​ណ៍​ទឹក​ក្រូលាយ​​ស ស៊េរីឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១GJ-៩៤៣៥ ពី​ស្រុក​កំណើត​មក​ភ្នំពេញ​ បានឃើញ​ក្រុមហ៊ុន​លក់​កំ​ព្យួរ​ទ័​រ​ជ្រើសរើស​បុគ្គលិក​ផ្នែក​លក់​កំ​ព្យូ​ទ័​ រហើយ​បាន​មើលឃើញ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​​ក៏​មក​ដាក់​ពាក្យ​ចូល​ធ្វើការ ។

នារីរងគ្រោះបាន​បន្ត​ថា ពេល​មក​ដល់​មុខ​ផ្សារ​រាត្រី​ ​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ​នាង​បាន​ក្រ​ឡែក​មើល​ក្រុមហ៊ុន​ឃើញ​មាន​បុរស​អាយុ​ជាង​៣០​ឆ្នាំ​ម្នាក់​ស្លៀកពាក់​ស្អាតបាត​ និង​មាន​ពាក់​ម៉ាស​ ទើប​មិន​អាច​ចំណាំ​មុខ​បាន​ទេ​និង​ដើរមក​ជិត​នាង​​ហើយ​បាន​សួរនាំ​ថា​ ប្អូន​រក​មើល​អ្វី​ដែរ ។ ​ពេលនោះនាង​ក៏​​មិនដឹង​ថា​ជន​ឆបោក​ឯណា​ ក៏​ឆ្លើយ​តាម​ត្រង់​ថា​រក​មើល​ក្រុមហ៊ុន​លក់​កំ​ព្យួរ​ទ័​រ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ជ្រើសរើស​បុគ្គលិក​ផ្នែក​លក់​ ។ រួច​បុរស​ខាងលើ​តប​មក​វិញ​ថា​គាត់​ជា​បុគ្គលិក​ក្រុមហ៊ុន​ផ្នែក​លក់​ តែ​ដោយសារ​​ក្រុមហ៊ុន​រៀងរាល់ថ្ងៃ​សៅរ៍​តែងតែ​ប្រជុំ​ ណាមួយ​មុន​ជួប​សម្ភាស៍​តម្រូវ​ឲ្យ​បុគ្គលិក​ស្លៀកពាក់​និង​តុបតែង​ខ្លួន​បាន​ស្អាត ពិសេស​នារី​តែ​ម្ដង​រៀប​ចង​សក់​បាន​ត្រឹមត្រូវ​ហើយ​។

នារីរងគ្រោះបាន​បន្តទៀត​ថា ​ពេលនោះ​នាង​​បាន​សួរ​ទៅ​បុរស​ខាងលើ​ថា​តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងម៉េច ។ ជនសង្ស័យ​ឆ្លើយ​តប​ថា​ចាំ​ខ្ញុំ​ជូន​ទៅ​ផ្សារ​Pencil Super Market ​ដើម្បី​ធ្វើ​សក់​រួច​ក៏​អោយ​ជនសង្ស័យ​ជា​អ្នក​ជិះ​ម៉ូតូ​​ឌុ​បនាង​ម​ក​ជាមួយ ​ដោយ​មិនសូវ​ស្គាល់​ភ្នំពេញ​ផង ​ពេល​មក​ដល់​ផ្សារ​Pencil Super Market ​បាន​យក​ម៉ូតូ​ទៅ​ផ្ញើរ​និង​ទទួលយក​សំបុត្រ​ពី​ជនសង្ស័យ​ត្រឹមត្រូវ​មក​ទុក​នៅ​ខ្លួន​បាន​ដើរទៅ​លើ​ផ្សារ​ជាន់​ទី​១​ជាមួយ​ជនសង្ស័យ​ហើយ​បាន​ចូល​ហាង​ធ្វើ​សក់ ។

​ក្រោយមក​ក៏​អង្គុយ​ធ្វើ​សក់​ពី​ម៉ោង​៦​ជាង​ល្ងាច​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់​ទើប​រួចរាល់​ ។ តែ​ដូច​នាង​​ត្រូវ​ថ្នាំ​ស​ណ្ដាំ ​ដឹងខ្លួន​ តែ​និយាយ​និង​កាយវិកា​យ​មិន​ចេញ លុះ​បុគ្គលិក​ធ្វើ​សក់​អង្រួន​ខ្លួន​ខ្លាំង​ៗ​ទើបនាង​​ដឹងខ្លួន​ក៏​មិន​ទាន់​អោយ​លុយ​ធ្វើ​សក់​ក៏​ប្រញាប់​សួរ​ទៅ​បុគ្គលិក​ហាង​ធ្វើ​សក់​ថា​បុរស​ដែល​មក​ជាមួយ​ទៅ​ណា​ហើយ​? បុគ្គលិក​ឆ្លើយ​ថា​ឃើញ​អូន​ហុច​សោ​និង​សំបុត្រ​ម៉ូតូ​ឲ្យ លុះ​ពេល​ទៅ​បន្ទប់ទឹក​ទើប​ភ្ញាក់​ដឹងខ្លួន​រក​សំបុត្រ​និង​សោ​ម៉ូតូ​មិនឃើញ​ចាប់ផ្ដើម​ភ័យ​ក៏​ប្រញាប់​ចេញពី​ហាង​ធ្វើ​សក់​យ៉ាង​លឿន​សំដៅ​ទៅ​រក​មើល​ម៉ូតូ​កន្លែង​ទទួល​ផ្ញើរ​បាត់​អត់​ឃើញ​ម៉ូតូ​ទើប​ដឹង​ច្បាស់​បុរស​ដែល​អះអាង​ថា​ជា​បុគ្គលិក​ក្រុមហ៊ុន​និង​បាន​ជិះ​ម៉ូតូ​ជូន​មក​ធ្វើ​សក់​គោលបំណង​បន្លំ​លួច​យក​ម៉ូតូ​ខ្លួន​សោះ​ ​។​ ​ការ​ពិត​ម៉ូតូ​ដែល​បាត់​តាំង​ម៉ោង​៧​និង​៣០​នាទី​យប់​ដោយ​ខ្លួន​ភ័.យ​មិនដឹង​ថា​ទៅ​ណា​ក៏​តេ​ទូរស័ព្ទ​ទៅ​បងប្រុស​ជីដូនមួយ​អោយ​ជួ​យមក​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ​ បងប្រុស​ជីដូនមួយ​របស់នារីរងគ្រោះ​បាន​មក​ដល់​ម៉ោង​១០​យប់​ទៅ​ហើយ​ និង​បាន​នាំ​​នាង​ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ​ ​ខណ្ឌដូនពេញ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​បង្ក្រាប​ជន​ឆបោក​បន្លំ​លួច​ម៉ូតូ​ផង​ បើ​មិន​ស្រាវជ្រាវ​បង្ក្រាប​ទេ​ និង​បន្ត​ឆបោក​ជា​ពិសេស​អ្នក​មក​ពី​ជនបទ​ដូច​នារីរងគ្ករោះ​​ជាដើម​ ​។

នគរបាល​ប៉ុស្តិ៍​ចតុមុខ​បាន​ស្ដាប់​ការ​រៀបរាប់​ពី​នារី​រង​គ្រោះ​ តែ​ដោយសារ​យប់​ពេក​ ក៏​អោយ​នារី​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​បងប្អូន​សំរាក​សិន ​ដោយសារ​ពេល​នេះ​ម៉ោង​១១​យប់​ ផ្សារ​បាន​បិទ​អស់​ដែរ​ រង់ចាំ​ព្រឹក​ឡើង​ ​និង​​អញ្ជើញ​​នាង​មក​ប៉ុស្តិ៍​ម្ដងទៀត​ ដើម្បី​ចង្អុល​កន្លែង​ធ្វើ​សក់​នៅ​ផ្សារ​Pencil Super Market​ដើម្បី​សាក​សួរនាំ​សាក្សី​រក​ពី​ភិនភាគ​ជនសង្ស័យ​ ដើម្បី​កំណាត់​មុខសញ្ញា​បន្លំ​លួច​យក​ម៉ូតូ​  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ