ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​ឃុំ​ខ្លួន​មនុស្ស​ពីរ​នាក់​​ ម្នាក់​​​សេព​​គ្រឿងញៀ.ន​​​និង​ម្នាក់​​ពាក់​ព័ន្ធ​ប្លន់​

14 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ សាលាដំបូងខេត្ត​ បាន​សម្រេចឃុំខ្លួន​មនុស្ស​ពីរនាក់កាលពីព្រឹកថ្ងៃទី​១២ ឧសភា ដោយម្នាក់​ជាប់​ចោទ​ពី​​បទ​​ប្រើ​ប្រាស់​​គ្រឿងញៀ.ន និងម្នាក់ទៀត​ពី​បទ​ប្លន់ទ្រព្យ​សម្បត្តិ​​តាំង​ពីឆ្នាំ២០១០។ សិស្សថ្នាក់ទី១២ម្នាក់នៃវិទ្យា​ល័យព្រះរាជបូ​ជយនីកិច្ចឈ្មោះឡុំ ផល្លា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅភូមិកណ្តាល សង្កាត់​ស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ សាលាដំបូងខេត្ត​ បាន​សម្រេចឃុំខ្លួន​មនុស្ស​ពីរនាក់កាលពីព្រឹកថ្ងៃទី​១២ ឧសភា ដោយម្នាក់​ជាប់​ចោទ​ពី​​បទ​​ប្រើ​ប្រាស់​​គ្រឿងញៀន និងម្នាក់ទៀត​ពី​បទ​ប្លន់ទ្រព្យ​សម្បត្តិ​​តាំង​ពីឆ្នាំ២០១០។ សិស្សថ្នាក់ទី១២ម្នាក់នៃវិទ្យា​ល័យព្រះរាជបូ​ជយនីកិច្ចឈ្មោះឡុំ ផល្លា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅភូមិកណ្តាល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​បាន​ត្រូវ​​នគរបាលប្រឆាំង​គ្រឿង​ញៀន​​នៃ​ស្នងការដ្ឋានខេត្តឃាត់ខ្លួន​​​​ កាល​ពី​វេលា​ម៉ោង១០និង​៣០នាទីយប់ ថ្ងៃទី១០ ឧសភា ​នៅ​ទល់​មុខ​មន្ទីរអប់រំចាស់ ខណៈ​យុវជនរូបនេះ កំពុង​សេពគ្រឿងញៀនប្រភេទម៉ាទឹកកកមួយ​កញ្ចប់​តូច រួមវត្ថុតាងប្រើប្រាស់​មួយចំនួនទៀត​រួច​នាំយក​មក​កាន់ស្នងការដ្ឋានកសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង។ មន្ត្រីជំនាញនិយាយថា ​ក្នុង​ការបង្ក្រាបនោះដែរ មានម្នាក់បានរត់គេច​ខ្លួន​រួច ​និង​កំពុង​តាម​​ចាប់​ខ្លួន​បន្ត​ ។

មន្ត្រី​​សាលា​ដំបូង​ខេត្តបានបញ្ជាក់ថា ដោយ​ផ្អែកលើការសារភាពពេលសាកសួរ​ទើប​ចៅ​ក្រម​នៃ​សា​លាដំបូងខេត្ត ​លោក​អៀង គឹម​ផុល បាន​ធ្វើការចោទប្រកាន់​តាម​នីតិ​វិធីច្បាប់ឲ្យ​ជាប់​ពន្ធនាគារជា​បណ្តោះអាសន្ន។ ទោះ​បី​ជា​យ៉ាង​ណា ការ​ឃុំ​ខ្លួន​ជា​អ្នក​ទោស​ចំពោះ​អ្នក​សេព​គ្រឿង​ញៀន​​ ​ហាក់​បី​ដូច​ជា​កំពុង​អនុ​វត្ត​ខុស​ពី​អនុ​សាសន៍​​សម្តេច​តេជោ​ ដែល​សម្តេច​​ចាត់​ទុក​ពួក​គេ​​ក៏​ជា​អ្នក​រង​គ្រោះ​​ដែរ ។

ចំណែកជនម្នាក់ទៀត​បាន​​ត្រូវ​កម្លាំង​ព្រហ្ម​ទណ្ឌកំរិត​ធ្ងន់ខេត្ត ចាប់ខ្លួននៅវេលាម៉ោង៦​ល្ងាច ​ថ្ងៃទី​១២ ឧសភា ក្នុងដីឡូត៍របស់លោក​ផេង ជា ស្ថិតក្នុង​ភូមិរាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ខណៈរត់មកលាក់ខ្លួនស៊ី​ឈ្នួល​​ចាំចំ​ការ​ឲ្យគេ។ ជន​ម្នាក់នេះឈ្មោះតូល វឿន អាយុ៣៤ឆ្នាំ រស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុក​សៀមប៉ាង ហើយការឃាត់ខ្លួនគឺ​តាម​ការ​បង្គាប់​​ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត តាម​ដីកា​លេខ​៥៤៤ ចុះថ្ងៃទី១៦ ខែធ្នូ ២០១០ ដោយ​ចៅក្រម​ស៊ើបសួរលោកអៀង គឹមថុល ក្រោយ​ពី​ជន​សង្ស័យ​រូបនេះ ជាប់ពាក់ព័ន្ធក្នុង​ការ​ទិញកូន​គោ​មួយក្បាលតម្លៃ១៥០.០០០រៀល កាលពីថ្ងៃទី​២២ វិច្ឆិកា ២០១០ នៅ​ភូមិផាបាំង ហើយក៏​រត់​គេច​ខ្លួនបាត់រហូត។
ព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ​បានរត់គេចខ្លួនរយៈពេលជាងប្រាំ​ខែ​មកហើយ បន្ទាប់ពីជាប់ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិតលួចគោ​គេលក់។

ជនជាប់ចោទរូបនេះបាននិយាយ​ក្នុង​តុលាការថា រឿងដើមឡើយ​មិនពិត​ដូច​ការ​ចោទ​នេះទេ ហើយកូនគោនោះ គឺ​ខ្លួន​បាន​ទិញ​តម្លៃ​១៥០.០០០​រៀល ដោយមានធ្វើលិខិត​ទទួល​ដឹង​ឮ​ពីភូមិឃុំទៀតផង តែត្រង់ថា គេលួច​មក​លក់​ឲ្យ​​គឺ​​ខ្លួន​ពិតជាមិនបានដឹងទេ។ ​ទោះ​បីជា​បែប​ណា ជនសង្ស័យទាំងពីរនាក់​ត្រូវបានកម្លាំងជំនាញទាំងពីរនៃ​ស្នងកា​រ​ដ្ឋាន​​ខេត្តបញ្ជូនសំណុំរឿងមកកាន់​សាលា​ដំបូង​នៅ​ព្រឹកថ្ងៃទី​១២ ឧសភា ហើយបន្តយកទៅឃុំក្នុង​ពន្ធ​នា​គារ​ផងដែរ៕