ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ពេលបញ្ជូលទៅមន្ទីរពេទ្យ និង០៧នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥០.១៥១ ស្ថិតក្នុងភូមិឃ្លាំងមឿងឃុំអន្លង់ត្នោតស្រុកក្រគរខេត្តពោធិ៍សាត់។
សមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ បង្កឡើងដោយរថយន្តតូយ៉ូតាហាយយ៉ាស់ ព៌ណ.ស ពាក់ស្លាកលេខ ភ្នំពេញ២BC៨៨៣៤។
នៅរសៀលនោះ គេឃើញរថយន្តខាងលើបើកបរល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតខណះមេឃកំពុងភ្លៀង។ទៅដល់កន្លែងកើតហេតុត្រង់ចំណុចផ្លូវកោង អ្នកបើកបរជាន់ហ្វ្រាំង រថយន្តរអិលកង់វិលមួយជុំ រួចហើយក៍ក្រឡាប់បោកផ្ទប់នឹងសួនច្បារទ្រូងផ្លូវត្រូវនឹងបង្គោលភ្លើង ខ្ទេចមួយចំហៀង រថយន្ត បណ្ដាលអោយអ្នកជិះក្នុងរថយន្ដប្រុសស្រីចំនួន០៨នាក់រងរបួសធ្ងន់និងស្រាល បញ្ជូនទៅសង្គោះនៅមន្ទីរពេទ្យ។ចំណែកអ្នកបើកបរក្រោយកើតហេតុ បានគេចខ្លួនបាត់។
នៅព្រឹកថ្ងៃទី០២នេះ សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះទាំង០៨នាក់ស្រី០៣នាក់ របួសស្រាល០២នាក់ របួសធ្ងន់០៥នាក់ ក្នុងនោះស្លាប់ម្នាក់ពេលកំពុងព្យាបាលនៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំងអស់ ភាគច្រើនរស់នៅខេត្តបន្ទាយមានជ័យ ម្នាក់នៅខេត្តបាត់ដំបង និងម្នាក់ទៀតនៅរកាកោងខេត្តកណ្ដាល។ជនរងគ្រោះដែលស្លាប់ឈ្មោះ អ៊ុល វាសនា ភេទប្រុសអាយុ៤០ឆ្នាំ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជនរងគ្រោះដែលស្លាប់បានប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យនៅគេហដ្ឋាន ។ ចំណែករថយន្តបង្កគ្រោះថ្នាក់ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគររង់ចដដ្រាយនៅពេលក្រោយ រីឯអ្នកបើកបរដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ