ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ជប៉ុនគាំទ្រ​កម្មវិធី​ចេញ​​​សងការ​ខូចខាត​​ដល់​ក្រុមហ៊ុន TEPCO

14 ឆ្នាំ មុន

រដ្ឋាភិបាល​​ជប៉ុន​បាន​​អនុម័ត​​កាលពីថ្ងៃទី​១៣ ឧសភា នូវ​ផែនការ​​​មួយដែល​​​សំដៅ​​ជួយដល់​​ក្រុមហ៊ុន TEPCO ចេញសង​ការ​​​ខូចខាត​ដល់​បណ្តា​​​ជនរងគ្រោះ​​​ដោយសារ​​គ្រោះមហន្តរាយ​​នុយ​ ក្លេអ៊ែរ​​​ដែលកើត​មាន​នៅឯមជ្ឈ​មណ្ឌល​​​នុយ​ក្លេអ៊ែរ​​​ហ្វូគូស៊ីម៉ា ដែលក្រុម​ហ៊ុននេះ​​ជា​អ្នក​គ្រប់គ្រង​ធ្វើអាជីវ​កម្ម​។​ យោងតាម​​ក្យូដូ​ញូវ​ថា រដ្ឋាភិបាល​ជប៉ុន​​បាន​សម្រេច​​​បង្កើត​​​ស្ថាប័ន​មួយ​គាំទ្រ​ដោយ​រដ្ឋ ដើម្បី​​ជួយ​ក្រុមហ៊ុន TEPCO ក្នុងការ​​ចេញសង​​ការ​ខូច​ខាត​​ដល់បណ្តាអ្នក​រង​គ្រោះ ។

រដ្ឋាភិបាល​​ជប៉ុន​បាន​​អនុម័ត​​កាលពីថ្ងៃទី​១៣ ឧសភា នូវ​ផែនការ​​​មួយដែល​​​សំដៅ​​ជួយដល់​​ក្រុមហ៊ុន TEPCO ចេញសង​ការ​​​ខូចខាត​ដល់​បណ្តា​​​ជនរងគ្រោះ​​​ដោយសារ​​គ្រោះមហន្តរាយ​​នុយ​ក្លេអ៊ែរ​​​ដែលកើត​មាន​នៅឯមជ្ឈ​មណ្ឌល​​​នុយ​ក្លេអ៊ែរ​​​ហ្វូគូស៊ីម៉ា ដែលក្រុម​ហ៊ុននេះ​​ជា​អ្នក​គ្រប់គ្រង​ធ្វើអាជីវ​កម្ម​។​ យោងតាម​​ក្យូដូ​ញូវ​ថា រដ្ឋាភិបាល​ជប៉ុន​​បាន​សម្រេច​​​បង្កើត​​​ស្ថាប័ន​មួយ​គាំទ្រ​ដោយ​រដ្ឋ ដើម្បី​​ជួយ​ក្រុមហ៊ុន TEPCO ក្នុងការ​​ចេញសង​​ការ​ខូច​ខាត​​ដល់បណ្តាអ្នក​រង​គ្រោះ ។ ​រដ្ឋាភិបាល​​ជប៉ុន ​​ក៏​នឹង​​​បង្កើត​ផងដែរ​នូវគណៈកម្មការ​​មួយ​ដែល​នឹង​អាច​​ទទួលបន្ទុក​ត្រួតពិនិត្យ​​លើក្រុមហ៊ុន TEPCO ។ រដ្ឋាភិបាល​​ទាមទារ​​​ដល់ក្រុមហ៊ុន​នេះ​​ឱ្យធ្វើ​​​​សនិទាន​កម្ម​ការគ្រប់គ្រង​​របស់​​ខ្លួន ដោយ​ចាត់​​វិធានការ​​នានា​ដូចជា​​ការលក់​ភាគហ៊ុន និង​​​ការកាត់​បន្ថយប្រាក់​​បៀវត្ស​ជាដើម ។​
យោងតាមការ​​វាយតម្លៃ​​នានា​ថា ​ទឹកប្រាក់​ដែលក្រុម​​ហ៊ុន​​​ TEPCO ត្រូវ​ចំណាយ​​សម្រាប់​ចេញ​សង​ការខូចខាត​មានក្នុង​​​រង្វង់​​​ពី​​៣៧,១ ទៅ​​១២៣,៥ពាន់លានដុល្លារ ៕