អនិច្ចា! ក្មេងប្រុស២នាក់ ក្នុងចំណោម៧នាក់ ត្រូវបា.ត់ប.ង់ជីវិត ខណៈនាំគ្នាជិះទូកលេង
- តាកែវ
ក្មេងប្រុសជំទង់២នាក់ ក្នុងចំណោម៧នាក់ បានលង់ទឹកស្រះក្នុងវត្តបារាយណ៍ ស្លា.ប់ ខណៈពេលនាំគ្នាជិះទឹកលេង ហើយស្រាប់តែ
ក្មេងប្រុសជំទង់២នាក់ ក្នុងចំណោម៧នាក់ បានលង់ទឹកស្រះក្នុងវត្តបារាយណ៍ ស្លា.ប់ ខណៈពេលនាំគ្នាជិះទឹកលេង ហើយស្រាប់តែ
ខេត្តតាកែវ ៖ ក្មេងប្រុសជំទង់២នាក់ ក្នុងចំណោម៧នាក់ បានលង់ទឹកស្រះក្នុងវត្តបារាយណ៍ ស្លា.ប់ ខណៈពេលនាំគ្នាជិះទឹកលេង ហើយស្រាប់តែលិចទូកតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
បើតាមលោកវរសេនីយ៍ឯក ឥន មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានប្រាប់ដឹងឱ្យដឹងថា ជនរងគ្រោះខាងលើនេះ ទី១- មានឈ្មោះ តេត រតនា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិក្រាំងតាពូង សង្កាត់បារាយណ៍ ក្រុងដូនកែវ និងទី២- មានឈ្មោះ គក ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិស្វាយឬស្សី សង្កាត់បារាយណ៍ ក្រុងដូចកែវ ខេត្តតាកែវ ។
លោក ឥន មណ្ឌល អធិការនគបាលក្រុងដូនកែវ បានឱ្យដឹងទៀតថា មុនពេលកើតហេតុ មានក្រុមក្មេងៗចំនួន៧នាក់បាននាំគ្នាជិះទូកលេងនៅចំណុចស្រះវត្តបារាយ៍ បន្ទាប់មកទូកនោះ ក៏ស្រាប់តែឃ្លីងឃ្លោង ហើយក៏លិចតែម្ដង បណ្ដាលឱ្យក្មេងប្រុស២នាក់លង់ទឹកស្លា.ប់ ចំណែកក្មេងប្រុស៥នាក់ទៀតបានហែលទឹករត់រួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋបាននាំគ្នាស្រង់ស.ពក្មេងប្រុសរងគ្រោះទាំង២នាក់ឡើងមកលើគោកវិញ ហើយបញ្ជូនស.ពក្មេងប្រុសមកដល់ផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចែករំលែកព័តមាននេះ