សាលាដំបូងខេត្ត បានសម្រេចហើយ ជនដៃដល់ និងអ្នកទទួលផលចោ.រកម្មទាំង៤នាក់
- កំពង់ឆ្នាំង
សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៤នាក់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះម្នាក់ជាជនដៃដល់ក្នុងបទល្មើស
សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៤នាក់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះម្នាក់ជាជនដៃដល់ក្នុងបទល្មើស
ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៤នាក់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះម្នាក់ជាជនដៃដល់ក្នុងបទល្មើសលួ.ចម៉ូតូ និង៣នាក់ទៀត ជាអ្នកទទួលផលចោ.រកម្ម ដែលបានប្រព្រឹត្តឡើងនៅក្នុងក្រុងកំពង់ឆ្នាំង។
តាមប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាជនដៃដល់លួ.ចម៉ូតូមានឈ្មោះ ឈឿន វណ្ណៈ អាយុ១៦ឆ្នាំ បានធ្វើសកម្មភាពលួ.ចម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង1E.55 56 របស់ជនរងគ្រោះឈ្មោះ ខាត់ ចក់ រស់នៅត្រពាំបី សង្កាត់ផ្សារឆ្នាំង។
សមត្ថកិច្ចបន្តថា ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានធ្វើការសាកសួរ និងឈានដល់ការឃាត់ខ្លួនអ្នកទទួលផលចោ.រកម្មជាបន្តបន្ទាប់ចំនួន៣នាក់ទៀត ក្នុងនោះម្នាក់ជាអាជីវករ ទិញលក់ម៉ូតូ។ ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដករហូតនៅម៉ូតូសង្ស័យគ្មានឯកសារ ចំនួន២៥គ្រឿងបន្ថែមទៀតផងដែរ។
ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួនពីបទទទួលផលចោ.រកម្មនេះ រួមមាន ៖ ១-ឈ្មើ យឹម ចាន់ធី ហៅ កេ អាយុ៣៩ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង, ២- ឈ្មោះ ជួប ភៀង អាយុ២៥ឆ្នាំ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាបៀរ និង៣- ឈ្មោះ ជួប ផេង អាយុ២២ឆ្នាំ នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាបៀរ ។
ជនសង្ស័យទាំង៤នាក់ខាងលើនេះ ក្រោយពីបានកសាងសំណុំរឿង សមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការ រួមទាំងវត្ថុតាង ហើយត្រួវបានតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងការបង្ក្រាបករណីចោ.រលួ.ចម៉ូតូខាងលើនេះ ធ្វើឲ្យប្រជាពលរដ្ឋរស់នោក្នុងខេត្តកំពង់ឆ្នាំង អបអរសាទរជាមួយនឹងស្នាដៃសមត្ថកិច្ច ក៏ដូចជាតុលាការ ដែលបានធ្វើសកម្មភាពបំបែកសំណុំរឿងនេះផងដែរ៕
ចែករំលែកព័តមាននេះ