ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី ៖ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាចជាទីប្រឹក្សា ឬជំនួយការតែមិនមានឋានៈស្មើឡើយ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តកណ្តាល នាយក​រដ្ឋមន្ត្រី​ថ្មី​កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ដាច់​ណាត់​ថា មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំង​ប្រដា​.​ប់​អា​វុ​.​ធ​អនុញ្ញាត​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា ឬ​ជំនួយការ​តែ​មិន​អាច​មាន​ឋានៈ​ស្មើ​អ្វីមួយ​ឡើយ​ពោល គឺ​យក​តែ​តួនាទី​តែ​មួយ​ប៉ុណ្ណោះ ។ ឯកឧត្តម…

ខេត្តកណ្តាល ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តកណ្តាល នាយក​រដ្ឋមន្ត្រី​ថ្មី​កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ដាច់​ណាត់​ថា មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំង​ប្រដា​.​ប់​អា​វុ​.​ធ​អនុញ្ញាត​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា ឬ​ជំនួយការ​តែ​មិន​អាច​មាន​ឋានៈ​ស្មើ​អ្វីមួយ​ឡើយ​ពោល គឺ​យក​តែ​តួនាទី​តែ​មួយ​ប៉ុណ្ណោះ ។

ឯកឧត្តម ម​ណ្ឌិ​ត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជិត​២​ម៉ឺន​នាក់ នៅ​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ យ៉ាង​ដូច្នេះ​ថា ៖«​មន្ត្រី​នគរបាល​ជាតិ​យោធិន​ដែល​កំពុង​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ដែល​កន្លង​ទៅ​អាច​ទទួល​ជាទី​ប្រឹក្សា ឬ​ជំនួយការ​មាន​ឋានៈ​ស្មើ​នេះ​ស្មើ​នោះ​យើង​សុំ​លុប​» ។

ឯកឧត្តម​បាន​បន្ត​ថា ពេល​រើស​នេះ​ដំបូង​ឡើយ​មាន​ជ​ម្រើ​ពីរ​ទី​១. តើ​យើង​ត្រូវ​ទុក​ដដែល​ជា​ការ​សប្បាយ​ហើយ​មាន​សុខ​ដុ​រម​នា​ហើយ ។ សប្បាយចិត្ត ប៉ុន្តែ​វា​ពាក់​ពាន់​ដល់​ការ​ដឹកនាំ​ប្រសិទ្ធភាព​ស្ថាប័ន ។ ទី​២.​អី​ញ្ចឹ​ង​ជម្រើស​មួយទៀត គឺ​អាល​កាត់​តែ​ម្តង គឺ​អ្នក​ដែល​ជា​មន្ត្រី​រាជ ការ​ស៊ី​វិល​កងកម្លាំង​ប្រដា​.​ប់​អាវុធ​មិន​ឲ្យ​តែងតាំង​ជាទី​ប្រឹក្សា ឬ​ជំនួយការ​ជា​ដាច់ខាត ។

ឯកឧត្តម​លើក​ឡើង​ថា ខ្ញុំ​ជ្រើសរើស​យក គឺ​កា​តែងតាំង​ទីប្រឹក្សា ឬ​ជំនួយការ​របស់​នាយក​រដ្ឋមន្ត្រី​ឧ​បក​នាយក​រដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី ឬ​ក្រសួង​ស្ថាប័ន​អាច​នៅ​បន្ត​ធ្វើ​ចំពោះ​មន្ត្រីរាជការ ស៊ី​វិល កងកម្លាំង​ប្រដាប់​អា​វុ​.​ធ​គាត់​មាន​ជម្រើស​២ គឺ​បើ​គាត់​ចង់បាន​ងារ​ជា​រដ្ឋលេខាធិការ ឋានៈ​ស្មើ​គាត់ ត្រូវ​ដាក់​ក្រៅ​ក្រប​ខណ្ឌ​ការងារ​របស់​គាត់​មាន​ន័យ​ថា គាត់​លែង​ជា​ប្រធាន​នាយករ​ដ្ឋា​ន​ទៀត​ហើយ គាត់​ត្រូវ​មក​ធ្វើ​ទីប្រឹក្សា​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ តែបើ​គាត់​ចង់​រក្សា​ប្រអប់ គាត់​សុំ​ឲ្យ​គាត់​យក​តួនាទី​ជាទី​ប្រឹក្សា​បាន​ហើយ ដោយ​មិន​យក​ឋានៈ​ស្មើ ។ ការ​ធ្វើ​បែប​នេះ​ក៏​នៅ​តែ​ជា​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​នោះ​ដែរ ។

ឯកឧត្តម​បន្ត​ថា ចំពោះ​មន្ត្រី​នយោបាយ​ដែល​នៅ​ក្រៅ​ក្រប​ខណ្ឌ មិន​ស្ថិត​ក្នុង​តួនាទី​នេះ តួនាទី​នោះ ឬ​គាត់​មាន​តួនាទី​នយោបាយ​នៅ​ក្នុង​ក្រសួង​ហើយ​ដូច​ជា រដ្ឋលេខាធិការ គាត់​ទទួល​ជាទី​ប្រឹក្សា ហើយ​អាច​មាន​ឋានៈ​ស្មើ​បាន ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ៖«​យើង​យក​ការ​កាត់​នេះ មាន​ន័យ​ថា អ្នក​ដែល​ធ្លាប់​បាន​តួនាទី​២ ឥឡូវនេះ​ត្រូវ​រើស​មួយ ឬ​បាន​៣​ត្រូវ​រើស​២ «…» ការ​ធ្វើ​យ៉ាងនេះ ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌​នូវ​ការ​លើកទឹកចិត្ត សម្រាប់​មន្ត្រី​កំពុងធ្វើការ​នៅ​ក្នុង​ក្រប​ខណ្ឌ »​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ចំពោះ​មន្ត្រីរាជការ​នៅ​ក្រៅ​ក្រប​ខណ្ឌ​នៅ​តែ​រក្សា​ទទួល​បាន​តួនាទី​បាន​ដូច​ពី​មុន ដោយ​អាច​តែងតាំង​ជាទី​ប្រឹក្សា​ជំនួយ​មិន​អាច​ប៉ះពាល់​អ្វី​ទេ ។ និង​បុគ្គល​ឯកជន​ក៏​នៅ​ទទួល​បាន​ធ្វើការ​ទីប្រឹក្សានាយករដ្ឋមន្ត្រី ឧ​បក នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ស្ថាប័ន​នានា​បាន​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ