ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​បាយ័ន ៖ ​សូយ យក្ស​តឿ ​ចង់​សាក​វិជ្ជា​គុន​ជា​មួយ ​ពេជ្រ​ សម្បត្តិ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​សូយ យក្ស​តឿ ​អ្នក​ប្រដាល់​​មក​ពី​ក្លឹប​​អូដឹម​កីឡា ​ដែល​ពី​មុន​គេ​ស្គាល់​ថា ​ឈ្មោះ​ឆេង ធិធិ និង​បាន​បាត់​មុខ​ពី​សង្វៀន​​ប្រដាល់​ជា​យូរ​មក​ហើយ​នោះ បាន​ត្រឡប់​មក​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​​ម្តង​ទៀត​ហើយ ។ បន្ទាប់​ពី​បាត់​មុខ​បែប​នេះ​ ​ពេល​​ត្រឡប់​មក​វិញ យក្សតឿ ​​បាន​សាក​ល្បង​​វិជ្ជា​គុន​២​ទៅ​៣​ប្រកួត​ហើយ​ដែរ ។ ​លើក​នេះ​យក្ស​តឿ បាន​ប្រកាស​ជួប​ជា​មួយ​ពេជ្រ សម្បត្តិ ​ជើង​ខ្លាំង​មក​ពី​ក្លឹប​​ក្រសួងការ​ពារ​ជាតិ​ដោយ​ត្រូវ​ប្រកួត​គ្នា​នៅ​ សង្វៀន​​បាយ័ន ​ថ្ងៃទី​១៥ ឧសភា ខាង​មុខ​នេះ។ សូយ យក្ស​តឿ ​កាល​ពី​ជំនាន់​ដែល​គេ​ប្រើ​ឈ្មោះ​ឆេង

រាជធានីភ្នំពេញ ៖ ​​សូយ យក្ស​តឿ ​អ្នក​ប្រដាល់​​មក​ពី​ក្លឹប​​អូដឹម​កីឡា ​ដែល​ពី​មុន​គេ​ស្គាល់​ថា ​ឈ្មោះ​ឆេង ធិធិ និង​បាន​បាត់​មុខ​ពី​សង្វៀន​​ប្រដាល់​ជា​យូរ​មក​ហើយ​នោះ បាន​ត្រឡប់​មក​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​​ម្តង​ទៀត​ហើយ ។ បន្ទាប់​ពី​បាត់​មុខ​បែប​នេះ​ ​ពេល​​ត្រឡប់​មក​វិញ យក្សតឿ ​​បាន​សាក​ល្បង​​វិជ្ជា​គុន​២​ទៅ​៣​ប្រកួត​ហើយ​ដែរ ។ ​លើក​នេះ​យក្ស​តឿ បាន​ប្រកាស​ជួប​ជា​មួយ​ពេជ្រ សម្បត្តិ ​ជើង​ខ្លាំង​មក​ពី​ក្លឹប​​ក្រសួងការ​ពារ​ជាតិ​ដោយ​ត្រូវ​ប្រកួត​គ្នា​នៅ​សង្វៀន​​បាយ័ន ​ថ្ងៃទី​១៥ ឧសភា ខាង​មុខ​នេះ។ សូយ យក្ស​តឿ ​កាល​ពី​ជំនាន់​ដែល​គេ​ប្រើ​ឈ្មោះ​ឆេង ធិធិ ​នៅឡើយ​មិន​អស្ចារ្យ​ប៉ុន្មាន​ទេ ​ហើយ​ក៏​មិន​ស័ក្តិ​សម​ចា​ប់​ដៃ​គូ​ជា​មួយ​សម្បត្តិ​ដែរ។ ប៉ុន្តែ​​​សម្រាប់​ដំណាក់​កាល​នេះ​ ខណៈ​ពេល​ដែល​សម្បត្តិ ​ហាក់​បី​ដូច​ជា​ចុះ​ខ្សោយ​​បន្តិច​នោះ ទើប​យក្ស​តឿ ប្រកាស​សាក​​វិជ្ជា​​គុន​តែ​ម្តង ។ ទោះ​បី​យ៉ាងណា ​សម្រាប់​ទស្ស​និក​ជន​ដែល​បាន​តាម​ដាន​ និង​ធ្លាប់​ស្គាល់​​ពី​ប្រវត្តិ​របស់​កីឡា​ករ​ពិត​​ប្រាកដ ​​នៅតែ​មាន​ជំនឿ​​លើ​សម្បត្តិ​ដដែល​សម្រាប់​ការ​ប្រកួត​នេះ ។
ឈាន រស្មី មក​ពី​ក្លឹប​​ប្រដាល់​ខេត្ត​​រតន​គិរី ​​ត្រូវ​​បាន​ផ្គូ​ផ្គង​​ឱ្យ​ជួប​ប្រកួត​ជា​មួយ​ម៉ន វិរៈ មក​ពី​​ក្លឹប​​ព្រែក​ឯង​កីឡា ។ ​អ្នក​ប្រដាល់​​ទាំង​២​​រូប​នេះ ជា​រលក​ក្រោយ​ទេ ​តែ​មាន​វិជ្ជា​​គុន​ល្អ​មិន​ចាញ់​ជើង​​ចាស់​ឡើយ ហើយ​ធ្លាប់​​បាន​បង្ហាញ​មុខ​ញឹក​ញាប់​ទៀត​ផង ។ ​តាម​ការ​ប្រកួត​កន្លង​​មក​ឈាន រស្មី ជា​អ្នក​ពូ​កែ​ជង្គង់​ រី​ឯ​ម៉ន វិរៈ ពូ​កែ​​កណ្តាប់​ដៃ ។ ចាំ​មើល​មើល៍​អ្នក​លេង​ជើង​​ និង​អ្នក​​លេង​ដៃ​នរណា​ពូកែ​ជាង?
អាន មុន្នី មក​ពី​ក្លឹប​និរោធ​មាន​ជ័យ ត្រូវ​ប្រកួត​ជា​មួយ​នូវ សុខ​ខេង មក​ពី​ក្លឹប​​មិត្ត​ប៉ូលិស។  មុន្នី និង​សុខខេង ​ជា​ជើង​ថ្មីដូច​គ្នា​ តែ​មុន្នី មាន​ស្ថិតិ​​ប្រកួត​ច្រើន​ជាង​សុខខេង ហើយ​ការ​ប្រកួត​លើក​នេះ​ទៀត​សោត​ មុន្នី ក៏​រំពឹង​ថា ទទួល​បាន​ជោគ​ជ័យ​​ដែរ ។
ហែម ពៅ ​មក​ពី​ក្លឹប​​តោ​មាស ត្រូវ​ប្រកួត​ជា​មួយ​ពេជ្រ​​ ឈាន មក​ពី​​ក្លឹប​​អារុណ​រះ​កីឡា ។ ​គូ​នេះ​ប្រកួតជា​លក្ខណៈ​​សាកល​ក្នុង​ប្រភេទ​ទម្ងន់​​៤៨​គីឡូ​ក្រាម ។ ​នៅ​មាន​ការ​ប្រកួត​រវាង​កីឡា​ការិនី​១​គូ​ទៀត​ គឺធី កន្និកា មក​ពី​ក្លឹប​​ឥន្ទ្រី​កីឡា ជា​មួយ​គិន ស្រី​យ័ន ​មក​ពី​ក្លឹប​​ដី​ឡូត៍​មាន​ឫទ្ធិ ខេត្ត​បាត់​ដំបង ។ ​សង្វៀន​ប្រដាល់​​ប៉ុស្តិ៍​​បាយ័ន​ តែ​ង​ដាក់​កីឡា​ការិនី​ឱ្យ​ប្រកួត​មួយ​គូៗ​ជា​រៀង​រាល់​​សប្តាហ៍​​ ដែល​នេះ​ជា​ការ​គិត​គូ​ខ្ពស់​​សម្រាប់​នារី​ក្នុង​ការ​ចូល​រួម​ក្នុងវិស័យ​កីឡា ៕