ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ផ្តាច់រ៉ក​​គេធ្វើ​ស្ពាន ឬ​ក្បូន​ចម្លង​ទំនិញ​កាត់​អូរព្រំ​ដែន

14 ឆ្នាំ មុន

ក្រុងប៉ោយ​ប៉ែត ៖ ​ខ្សែរ៉ក​តាមបន្ទាត់​ព្រំ​ដែន​ខាងត្បូង​ផ្លូវ​ជាតិ​លេខ​៥ ថ្វីដ្បិត​តែ​មួយ​រយៈ​នេះ​ត្រូ​វបាន​គេ​មើល​ឃើញ​ថា ត្រូ​វ​កាត់​ផ្តាច់​អស់​ក៏​ដោយ​ ប៉ុន្តែ​ទំនិញ​ដែល​​​ឆ្លង​​ទៅ​មក​កាត់​ព្រំ​ដែន​ខ្មែ​រ-សៀម គឺ​នៅ​តែ​បន្ត​​ដដែល ខណៈ​ឈ្មួញ​​​ឃុប​​ឃិត​​គ្នា​ជាមួយ​សមត្ថកិច្ច​​ប្តូរយុទ្ធ​សាស្ត្រ​ថ្មី​គឺ ​ធ្វើ​ស្ពាន និង​​ក្បូន​​ដើម្បី​​នាំ​ទំនិញឆ្លង​កាត់ ​​

ក្រុងប៉ោយ​ប៉ែត ៖ ​ខ្សែរ៉ក​តាមបន្ទាត់​ព្រំ​ដែន​ខាងត្បូង​ផ្លូវ​ជាតិ​លេខ​៥ ថ្វីដ្បិត​តែ​មួយ​រយៈ​នេះ​ត្រូ​វបាន​គេ​មើល​ឃើញ​ថា ត្រូ​វ​កាត់​ផ្តាច់​អស់​ក៏​ដោយ​ ប៉ុន្តែ​ទំនិញ​ដែល​​​ឆ្លង​​ទៅ​មក​កាត់​ព្រំ​ដែន​ខ្មែ​រ-សៀម គឺ​នៅ​តែ​បន្ត​​ដដែល ខណៈ​ឈ្មួញ​​​ឃុប​​ឃិត​​គ្នា​ជាមួយ​សមត្ថកិច្ច​​ប្តូរយុទ្ធ​សាស្ត្រ​ថ្មី​គឺ ​ធ្វើ​ស្ពាន និង​​ក្បូន​​ដើម្បី​​នាំ​ទំនិញឆ្លង​កាត់ ​​។ ច្រក​របៀង​​​ដែលនៅ​តែបន្ត​​ចម្លង​ទំនិញ​​ទៅ​មកក្នុង​លក្ខណៈ​ប្តូរ​រូបភាព​នេះ​គឺ​​ស្ថិត​នៅ​ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ៤ សង្កាត់​ប៉ោយ​ប៉ែត ។

​ច្រក​​នោះ​គេ​ឃើញ​មាន​​ធ្វើ​ស្ពាន​ និង​ធ្វើ​ក្បូន​ ប៉ុន្តែ​សម្រាប់​ខ្សែ​រ៉ក​ត្រូវ​បាន​​គេ​រើអស់​ហើយ​តាមបទ​បញ្ជា​ថ្នាក់លើ ។ ចំណែក​ទំនិញ​មានចម្លង​ទៅវិញ​ទៅ​មក​ទាំង​ខ្មែរ​ទាំង​សៀមទាំង​​យប់​ទាំង​ថ្ងៃ ។ នៅ​ចំណុច​​​ច្រក​របៀង​នោះ​​គេ​ឃើញ​​មាន​កម្ម​ករ​ប្រុស ស្រី ជា​ច្រើន​នាក់​ ខ្លះ​​លី​ទំនិញ​ចូល​ពីដី​សៀម ខ្លះ​កំពុងលើកដាក់​ទំនិញ​លើ​រថយន្ត ។ នៅ​ច្រក​​របៀង​នោះ​​ថ្វី​បើ​ចម្លង​ទំនិញ​​ទៅមក​ទាំង​​​យប់​ទាំង​ថ្ងៃពិត​មែន ប៉ុន្តែ​ការ​ដឹក​ទំនិញ​​ចេញពី​ច្រក​របៀង​​ចូលមក​តាមបណ្តា​ខេត្តរាជធានី​ភ្នំពេញ​​គេ​ធ្វើ​​ឡើង​​តែពេល​យប់ប៉ុណ្ណោះ ​ដោយ​ដឹក​តាម​រថយន្ត​​ធំៗ​​ប្រភេទ​យីឌុបគ្របជិតៗ​​ពុំ​ដឹង​ថា មានទំនិញ​អាថ៌​កំបាំង​​អ្វីខ្លះ​​ទេ។ 

ជុំវិញ​​​ការចម្លង​​ទំនិញ​ទៅ​មក​តាម​រយៈ​ក្បួន​ និងស្ពាន​ជំនួស​ខ្សែ​រ៉ក​តាមច្រក​របៀង​ខាង​ត្បូង​ផ្លូវ​ជាតិលេខ៥​ក្នុង​ក្រុងប៉ោយ​ប៉ែត​នេះលោក​ឆែម ចំប៉ា ​មន្ត្រី​សមត្ថកិច្ច​​​ប៉ូលិស​​ព្រំដែន​​​គោក​វរ​សេនា​តូចលេខ​៨៩១ ទទួល​ខុសត្រូវ​​នៅទីនោះ​ប្រាប់​តាម​ទូរស័ព្ទ​​​ថា ពុំ​​មាន​ទំនិញ​អ្វី​ធំ​ដុំ​ទេ ​គឺ​មាន​ចម្លង​ខោអាវ​ជជុះ​​បន្តិច​បន្តួច​​​​តែ​ប៉ុណ្ណោះ ​ហើយ​​ការ​ធ្វើ​ក្បូន ឬ​ស្ពាន​គឺត្រូវ​​តែ​មាន​បើពុំ​​ដូច្នេះ​ទេ ប្រជា​ពលរដ្ឋ​ពុំ​អាច​ដើរ​ឆ្លង​​ទឹក​ទៅ​ទិញ​ទំនិញ​ពីសៀម​បានឡើយ ៕