ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយបាញ់ពន្លត់ទាន់ពេលវេលា ដោយសារតែទុស្សេខ្សែ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៣និង៤០រសៀលថ្ងៃទី៣០ សីហា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិព្រៃទួល ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹង មានករណីអគ្គិភ័យបានឆេះផ្ទះចំនួនមួយខ្នង ដែលម្ចាស់មានឈ្មោះ អ៊ុក ភឿក ភេទស្រី អាយុ៧១ឆ្នាំ (ជាស្ត្រី មេម៉ាយ ) រស់នៅក្នុងភូមិ-ឃុំខាងលើ ផ្ទះខ្ពស់មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ជញ្ជាំងក្តាដំបូលប្រកស៊ីប្រូ។ ករណីអគ្គីភ័យឆាបឆេះសំណាងល្អ សមត្ថកិច្ចជួយពន្លត់ទាន់ពេលវេលា បណ្តាលឲ្យខូចខាតសម្ភារដូចជា៖

-ឆេះផ្ទះអស់៣០ភាគរយ ផ្នែកខាងលើតែប៉ុណ្ណោះ។
-ពូកចំនួន០១
-កង្ហាចំនួន០១ និងសម្ភារៈមួយចំនួន។

នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ករណីខាងលើ មិនបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ។ ហើយមូលហេតុដែលបណ្តាលឱ្យឆេះផ្ទះនេះ បណ្តាលមកពីទុស្សេរចន្តរអគ្គិសនីក្លាយជាអណ្តាតភ្លើង។

នៅក្នុងកិច្ចអន្តរាគមន៍នេះ សមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺមួយគ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសំរោងទងមួយគ្រឿងប្រើប្រាស់ទឹកអស់ចំនួន២រថយន្តទើបរលត់ទៅវិញ ។
ចែករំលែកព័តមាននេះ