បុរសម្នាក់ក្លែងខ្លួនជាលោកសង្ឃបន្លំចូលទៅក្នុងហាងលក់មាសនៅខេត្តប៊ិញឌិញ (Binh Dinh) និងលួចគ្រឿងអលង្ការបានមួយចំនួន។ បន្ទាប់មក គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ បុរសឈ្មោះង្វៀនវ៉ាន់ស៊ី អាយុ២៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទប្លន់។ ប៉ុន្តែស្នងការរងនគរបាលខេត្តប៊ិញឌិញថ្លែងថាអាជ្ញាធរសង្ស័យថាបុរសម្នាក់នេះមានសតិខុសប្រក្រតី។ ក្រោយមក គេបានបញ្ជូនគាត់ទៅពេទ្យវិកលចរិតដើម្បីពិនិត្យបញ្ហាផ្លូវចិត្ត។
កាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅនេះ បុរសឈ្មោះស៊ីបានធ្វើដំណើរចម្ងាយ១៧០គីឡូម៉ែត្រពីខេត្តដាក់ឡាក់នៃដែនដីវៀតណាមកណ្ដាលដែលជាតំបន់ភ្នំ សំដៅទៅវត្តអារាមមួយកន្លែងនៃខេត្តប៊ិញឌិញដើម្បីសាងផ្នួសជាព្រះសង្ឃ។ នៅពេលទៅដល់វត្តនោះ, គាត់ក៏សូមឱ្យគេកោរសក់ក្បាលរបស់គាត់។ ប៉ុន្តែបុរសនេះបង្ហាញអាកប្បកិរិយាហាក់ដូចជាមិនស្រួលទាល់តេសោះ។ ដូចនេះ ព្រះសង្ឃនៅក្នុងវត្តក៏នាំគាត់ឡើងទៅផ្លូវហាយវ៉េ១៩ដើម្បីឱ្យគាត់ជិះតាក់ស៊ីត្រឡប់ទៅផ្ទះរបស់គាត់វិញ។
ប៉ុន្តែគាត់មិនបានវិលត្រឡប់ទៅខេត្តដាក់ឡាក់វិញទេ។ កាលពីថ្ងៃអង្គារ, គាត់ដើរតាមផ្លូវហាយវ៉េលេខ១អា (1A) ដោយគ្រងស្បង់ចីពរជាលោកសង្ឃ។ គាត់ក៏ដើរចូលទៅក្នុងហាងលក់មាស់នៅតាមបណ្ដោយផ្លូវត្រាន់ហ៊្វូ (Tran Phu)។ រួចគាត់វាយបំបែកទូកញ្ចក់ដើម្បីយកគ្រឿងអលង្ការមួយចំនួន មុនពេលរត់គេចខ្លួន។ ហេតុការណ៍នេះកើតឡើងលឿនមែនទែនត្រឹមតែ១ប៉ប្រិចភ្នែកប៉ុណ្ណោះ។ ម្ចាស់ហាង និងអ្នកជិតខាងដេញតាមគាត់ និងដណ្ដើមបានរបស់របរទាំងនេះត្រឡប់មកវិញ៕
ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/man-poses-as-monk-robs-jewelry-store-4647896.html






ចែករំលែកព័តមាននេះ