ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​​​អប្រិយ​​ប្រល័យ​ជីវិត​មនុស្ស​៣នាក់​នៅ​ស្រុក​ម៉ាឡៃ​

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​ប្រជា​កសិ​ករ​​ប្រុស​​​ស្រី​ចំនួន​៣​នាក់​​​បាន​​ស្លា.ប់​​​នៅ​ក្នុង​ចម្ការ​ដំឡូង​​​ ដោយ​សារ​រន្ទះ​បា.ញ់​ ។ ​ហេតុ​ការណ៍​ដ៏​​រន្ធត់​​នេះ​បាន​កើត​ឡើង​​នៅវេលា​​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ឧសភា ​ឆ្នាំ​២០១១ នៅ​ចំណុច​ស្ពាន​ផ្តាច់​ស្នេហ៍​ ស្ថិត​ក្នុង​ភូមិ​ល្វា​ ឃុំ​បឹង​បេង​ ស្រុក​ម៉ាឡៃ

ខេត្តបន្ទាយមានជ័យ ៖ ​ប្រជា​កសិ​ករ​​ប្រុស​​​ស្រី​ចំនួន​៣​នាក់​​​បាន​​ស្លាប់​​​នៅ​ក្នុង​ចម្ការ​ដំឡូង​​​ ដោយ​សារ​រន្ទះ​បាញ់​ ។ ​ហេតុ​ការណ៍​ដ៏​​រន្ធត់​​នេះ​បាន​កើត​ឡើង​​នៅវេលា​​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ឧសភា ​ឆ្នាំ​២០១១ នៅ​ចំណុច​ស្ពាន​ផ្តាច់​ស្នេហ៍​ ស្ថិត​ក្នុង​ភូមិ​ល្វា​ ឃុំ​បឹង​បេង​ ស្រុក​ម៉ាឡៃ ។

តាម​សេច​ក្តី​​រាយ​ការណ៍​រ​បស់​​សមត្ថ​កិច្ច​នគរ​បាល​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​បី​នាក់ ១-ឈ្មោះ​​មាស ស៊ី​ណាត ​​ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ២-ឈ្មោះ​​មាស រ៉ែន ភេទ​ស្រី អាយុ​៤១​ឆ្នាំ ទាំង​២​នាក់​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា និង​៣-ឈ្មោះ​ទើយ ម៉ៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ជា​កូន​ប្រសារបស់​ឈ្មោះ​​មាស រ៉ែន ។ ​​ជន​រងគ្រោះ​ទាំង​៣​នាក់​រស់​នៅ​ភូមិ​​សង្កែ ឃុំ​បឹង​បេង ​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ ។

​សេច​ក្តី​រាយ​ការណ៍​​នោះ​បាន​បន្ត​ទៀតថា ​មុន​ពេ​ល​កើត​ហេតុ​​មាន​ភ្លៀង​ធ្លាក់ និង​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង ពេល​នោះ​ជន​រងគ្រោះ​ទាំង​៣​នាក់ កំពុង​បោច​ស្មៅ​ដំឡូង​ក្នុង​ចម្ការ ស្រាប់​តែ​ត្រូវ​រន្ទះ​បាញ់​​ចំនួន​៣​​គ្រាប់​​ផ្ទួនៗ​គ្នា បណ្តាល​​ឱ្យ​ជន​រងគ្រោះ​២​នាក់​ ម្នាក់​ឈ្មោះ​​មាស ស៊ីណាត ​និង​​​ម្នាក់​ទៀត​ឈ្មោះ​ទើយ ម៉ៅ ​ស្លាប់ភ្លាម​​នៅ​នឹង​កន្លែង ចំណែក​ស្ត្រីឈ្មោះ​មាស រ៉ែន បាន​ស្លាប់ ខណៈ​ពេល​ដឹក​មក​ដល់​​មន្ទីរពេទ្យ​​បង្អែក​ស្រុក​ម៉ាឡៃ ។ តាម​ការ​ត្រួត​ពិនិត្យ​​លើ​រាងកាយ​​គេ​ឃើញ​ជន​រងគ្រោះ​ត្រូវ​ប្រេះ​ស្រាំ​លលាដ៍​ក្បាល និង​រយះ​ស្លឹក​ត្រចៀក ។

​លោកអនុ​សេនីយ៍​​ឯក ដួង ទុំ អធិ​ការ​​រង​ស្រុក​ម៉ាឡៃ បាន​និយាយ​ថា សព​ជន​រងគ្រោះ ​ទាំង​៣​នាក់​ត្រូវ​បាន​​យក​ទៅ​ធ្វើ​​បុណ្យ​រួ​ម​គ្នា​​នៅ​ផ្ទះ​របស់​​លោក​ជិន វុទ្ធី ​អនុ​ប្រធាន​ការិយា​ល័យ​​អប់រំ​ស្រុក​ម៉ាឡៃ ៕