ខេត្តកែប ៖ សាច់គោបង្កកជាង៣០០គីឡូក្រាម ដឹកពីវៀតណាមតាមដែនសមុទ្រ ត្រូវបានកង
រាជអាវុធហត្ថខេត្តកែប និងមន្ត្រីគយកំពត កែប ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង០២រំលងអធ្រាត្រថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅឆ្នេរសមុទ្រភូមិកំពីង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

យោងតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកែបបាននិយាយអោយដឹងថា សាច់គោបង្កកនាំ
វៀតណាមតាមផ្លូវសមុទ្រនោះ គឺមានចំនួនជាង៣០០គីឡូក្រាម និងទូកចំនួន២គ្រឿងទៀត ត្រូវបានបើកកេចចូលទៅសមុទ្រវិញ និងរថយន្តសាំយ៉ុងមួយគ្រឿងក៏ត្រូវបានចាប់ទុកផងដែរ ។

លោកផឹង បូរិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកែប បាននិយាយប្រាប់អោយដឹង កាលពីរសៀលថ្ងៃទី២៩ ខែសីហា នេះថា កងកំលាំងរាជអាវុធហត្ថខេត្តកែប និងមន្ត្រីគយកំពតកែបទេ ដែលបានឆ្មក់ចាប់សាច់គោបង្កកទាំងអស់នោះ ប៉ុន្តែមន្ត្រីខាងមន្ទីរកសិកម្មខេត្តក៏ចូលរួមធ្វើការពិនិត្យផងដែរ ។

បច្ចុប្បន្ន សាច់គោដែលរឹបអូសបានមកពីឈ្មួញដឹកពីវៀតណាមតាមផ្លូវសមុទ្រនោះ ត្រូវបានគយយកទៅរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តកំពត ចាត់ការទៅតាមនិតិវិធីនៃច្បាប់ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ