ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា បង្ហាញ​ជំហរ​គាំទ្រ​ប្រទេស​កូរ៉េ​ខាងត្បូង ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភពលោក ឆ្នាំ​២០៣០ នៅ​ទីក្រុង​ប៊ូ​សាន

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣ ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣ ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម ឆុង វ៉ាង​គឺ​ន (Chung Hwang-Keun) រដ្ឋមន្ត្រី​កសិកម្ម​, ស្បៀង និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ លើក​ទី​១ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​២៨ ខែសីហា ឆ្នាំ​២០២៣ ដើម្បី​បង្ហាញ​អំពី​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ នៅ​ក្នុង​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេង​ៗ​ទៀត ។

នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម ឆុង វ៉ាង​គឺ​ន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់ ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត និង​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ដល់​ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​។
ឯកឧត្តម ក៏​បាន​គូសបញ្ជាក់​អំពី​ភាព​ជា​ដៃគូ ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ ទាំង​ក្នុង​ន័យ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ បន្ទាប់​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ឡើង​វិញ​ចាប់ពី​ចុង​ទសវត្សរ៍​៩០​។

ឯកឧត្តម ក៏​បាន​កត់សម្គាល់​ផង​ដែរ អំពី​សក្តានុពល​ដ៏​ធំធេង​របស់​កម្ពុជា ដូច​ជា​កត្តា​ធនធានធម្មជាតិ​, កត្តា​ប្រជាសាស្ត្រ និង​ជា​ពិសេស ការ​ដឹកនាំ​របស់​ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត ដែល​នឹង​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម ក៏​ដូច​ជា​វិស័យ​សំខាន់​ៗ​ដទៃ​ទៀត មាន​វឌ្ឍន​ភាពល្អ​ប្រសើរ នា​ពេល​អនាគត​ខាង​មុខ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត បាន​ស្វាគមន៍​នូវ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ឆុង វ៉ាង​គឺ​ន និង​បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​ឯកឧត្តម និង​ជា​ពិសេស ឯកឧត្តម​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ ចំពោះ​ការណ៍​ដែល ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត ក៏​បាន​អរគុណ​ចំពោះ​ភាគី​កូរ៉េ ដែល​តែង​ផ្តល់​ការ​គាំទ្រ និង​យកអាសារ​ដល់​ពលករ​កម្ពុជា​នៅ​កូរ៉េ តាម​រយៈ​មណ្ឌល​គាំពារ​ការងារ ដែល​ផ្តល់​សេវា​គាំពារ​ដល់​កម្មករ​គ្រប់​ប្រទេស ដោយ​រាប់​ទាំង​ពលករ​កម្ពុជា​ផង​ដែរ​។

ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត ក៏​បាន​បង្ហាញ​ផង​ដែរ​អំពី​ជំហរ​គាំទ្រ​របស់​កម្ពុជា ចំពោះ​បេក្ខភាព​កូរ៉េ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភពលោក ឆ្នាំ​២០៣០ នៅ​ទីក្រុង​ប៊ូ​សាន​។

ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត បាន​ស្នើ​ភាគី​កូរ៉េ​ជំរុញ​ការ​វិនិយោគ​មក​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម ដែល​សម្រាប់​បម្រើ​ឱ្យ​ការ​នាំ​ចេញ​។ ភាគី​ទាំង​ពីរ ក៏​បាន​ឯកភាព ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ឯកឧត្តម ឆុង វ៉ាង​គឺ​ន មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​ជា​ប្រវត្តិសាស្ត្រ​របស់​ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត កម្ពុជា​នឹង​កាន់តែ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។

ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត បាន​សំដែង​នូវ​អំណរ​គុណ​ចំពោះ​ប្រធានាធិបតី​កូរ៉េ ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ និង​បាន​ជូនពរ ឯកឧត្តម ឆុង វ៉ាង​គឺ​ន សូម​ទទួល​បាន​ជោគជ័យ​ផ្លែផ្កា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ និង ជូនពរ​ឱ្យ​ការ​វិល​ត្រឡប់​ទៅ​វិញ ប្រកបដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ