ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​បុរស​​ចំណាស់​​ចោទ​ពីបទ​បង្ក​របួស​ស្នាម​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​​ចំណាស់​ម្នាក់​​​ត្រូវ​សមត្ថ​កិច្ច​​ប៉ូលិស​​​ក្រុង​ប៉ោយ​​ប៉ែត​​ឃាត់​ខ្លួន​ដោយ​ចោទ​ប្រកាន់​​ពីបទ​បង្ក​របួស​ស្នាម​​ទៅ​លើ​ស្ត្រី​​​រងគ្រោះ​ឈ្មោះ​​សៅ ឈឿន អាយុ​​៥៤ឆ្នាំ រស់​នៅ​​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​​ប៉ោយ​ប៉ែត​។​ តាម​ការ​បំភ្លឺ​ពីសមត្ថ​កិច្ច​​បាន​ឱ្យ​ដឹងថា បុរស​ចំណាស់​​ដែល​ឃាត់​ខ្លួននោះ​ឈ្មោះ​​ជ័យ ម៉េត​ អាយុ​​៥១ឆ្នាំ​ រស់​នៅ​​ជាមួយ​ជនរងគ្រោះ​

ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​​ចំណាស់​ម្នាក់​​​ត្រូវ​សមត្ថ​កិច្ច​​ប៉ូលិស​​​ក្រុង​ប៉ោយ​​ប៉ែត​​ឃាត់​ខ្លួន​ដោយ​ចោទ​ប្រកាន់​​ពីបទ​បង្ក​របួស​ស្នាម​​ទៅ​លើ​ស្ត្រី​​​រងគ្រោះ​ឈ្មោះ​​សៅ ឈឿន អាយុ​​៥៤ឆ្នាំ រស់​នៅ​​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​​ប៉ោយ​ប៉ែត​។​

តាម​ការ​បំភ្លឺ​ពីសមត្ថ​កិច្ច​​បាន​ឱ្យ​ដឹងថា បុរស​ចំណាស់​​ដែល​ឃាត់​ខ្លួននោះ​ឈ្មោះ​​ជ័យ ម៉េត​ អាយុ​​៥១ឆ្នាំ​ រស់​នៅ​​ជាមួយ​ជនរងគ្រោះ​ បុរស​ចំណាស់​​​រូប​នេះ​ត្រូវ​បាន​​ឃាត់​ខ្លួន​​កាលពី​​វេលា​ម៉ោង​​​៦​​និង​​១០​នាទី​​ល្ងាច​ថ្ងៃទី​​៥ ឧសភា នៅ​ចំណុច​​ភូមិ​ខាង​លើ​ខណៈពេល​​បុរស​ចំណាស់​រូប​នោះ​បង្ក​របួស​ស្នាម​​ទៅលើ​ស្ត្រីរងគ្រោះ​បណ្តាល​ឱ្យ​ជាំភ្នែក​មួយ​ចំហៀង​ខាង​ស្តាំ​ធ្ងន់​ធ្ងរ ។

តាមព័ត៌​មាន​ពី​លោក​​អនុសេនីយ៍​​ទោ​ព្រហ្ម​ ពិសិដ្ឋ​ នាយ​ផ្នែក​​​ព្រហ្ម​ទណ្ឌ​​​ក្រុង​ប៉ោយ​ប៉ែត​ បាន​ឱ្យ​​ដឹង​ថា បុរស​​ចំណាស់​​រូបនេះ​ពុំ​បាន​ឆ្លើយ​សារភាព​​ពី​កំហុស​ឆ្គង​​នោះ​ឡើយ តែចំពោះ​​សមត្ថ​កិច្ច​​ប៉ូលិស​​​ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​​ជាក់​ស្តែង​​នៅ​កន្លែង​​កើត​ហេតុ​​​ឃើញ​​ស្នាម​​របួស​របស់​ស្ត្រី​​រងគ្រោះ​​​នោះ​មាន​ស្នាម​ជាំភ្នែក​ដោយ​សារ​តែ​បុរស​​ចំណាស់​​រូប​នោះ​​បាន​​វាយ​ ។

លោក​អនុសេនីយ៍​​​ឯក អ៊ុំ សុផល អធិការ​​​ក្រុង​ប៉ោយ​ប៉ែត​ បាន​ឱ្យ​ដឹង​​ថា ចំពោះ​បុរស​ចំណាស់​នោះ សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ទៅតាម​​ពាក្យ​​​​បណ្តឹង​ជនរងគ្រោះ​ចោទ​ប្រកាន់​​ពីបទ​ប្រើ​អំពើ​ហិង្សា​​និងបង្ក​របួស​ស្នាម ដូច្នេះ​​សមត្ថ​កិច្ច​​​របស់​លោក​​​ ត្រូវ​តែ​កសាង​​សំណុំ​រឿង​​បញ្ជូន​​​ជន​សង្ស័យ​​​ទៅ​តុលាការ​ដើម្បី​​ចាត់​ការ​​តាម​នីតិវិធី ​៕