ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kane ចាប់ផ្តើម​បង្ហាញ​ពិភពលោក​ថា ខ្លួន​ជា​គ្រាប់ពេជ្រ​ថ្មី​របស់ Bayern Munich

8 ខែ មុន

អា​ល្លឺ​ម៉​ង់ ៖ ខ្សែប្រយុទ្ធ Harry Kane កំពុង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich

អា​ល្លឺ​ម៉​ង់ ៖ ខ្សែប្រយុទ្ធ Harry Kane កំពុង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich ពេញចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ រក​គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​ម្នាក់ឯង និង​ជា​ការ​រក​គ្រាប់​បាល់​លើក​ដំបូង​បំផុត​នៅ​ទឹកដី Allianz Arena នៅ​ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​២ ក្រប​ខណ្ឌ​លី​គ​កំពូល Bundesliga ដែល​ពួក​គេ​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Augsburg ដោយ​លទ្ធផល ៣-១ កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ​។

កំពូល​ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​កីឡាករ​ដើម​កំណើត​អង់គ្លេស​ដំបូង​គេ​បង្អស់ ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី នៅ​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ Bundesliga ២​ប្រកួត​ដំបូង ខណៈ​ដែល​ជំនួប​បើក​រដូវ​កាល​ថ្មី ដែល Bayern បាន​យកឈ្នះ​ម្ចាស់ផ្ទះ Werder Bremen ដោយ​លទ្ធផល ៤-០ កាលពី​ថ្ងៃ​ទី​១៩ ខែសីហា កន្លង​ទៅ អតីត​ខ្សែប្រយុទ្ធ​ក្រុម Tottenham Hotspur រូប​នេះ ក៏​បាន​រួមចំណែក​១​គ្រាប់​ផង​ដែរ​។

បច្ចុប្បន្ន Bayern កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ មាន​៦​ពិន្ទុ ចាញ់​គ្រាប់​បាល់​ចំណេញ​ក្រុម​កំពូល​តារាង Union Berlin និង​ឈរ​ពីលើ​ក្រុម Bayer Leverkusen, Wolfsburg, Freiburg ដែល​សុទ្ធតែ​មាន​៦​ពិន្ទុ​ដូច​គ្នា​។

តាម​រយៈ​ទម្រង់​លេង​បែប​នេះ Kane កំពុង​ចាប់ផ្តើម​ត្រូវ​បាន​អ្នកគាំទ្រ​ចាត់ទុកជា​គ្រាប់ពេជ្រ ឬ​ម៉ាស៊ីន​រក​គ្រាប់​បាល់​ថ្មី​របស់​ក្រុម Bayern ជំនួស​តំណែង​របស់​កំពូល​ខ្សែប្រយុទ្ធ​ប៉ូ​ឡូញ Robert Lewandowski ដែល​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Barcelona កាលពី​រដូវ​កាល​មុន​។

គួរ​រំលឹក​ថា ខ្សែប្រយុទ្ធ Harry Kane បាន​ផ្លាស់​ពី​ក្លិប Tottenham Hotspur មក​ចូលរួម​ជាមួយ Bayern Munich កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ ដោយ​បាន​ចុះ កុងត្រា​រយៈពេល​៤​ឆ្នាំ ជាមួយនឹង​ការ​ផ្ទេរ​នៅ​ក្នុង​តម្លៃ ១១០​លាន​ដុល្លារ ដែល​បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ