ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​កំពុង​ទាក់ទាញ​វិនិយោគិន​អឺរ៉ុប​ខាងលិច និង​អា​មេ​រិ​ក បន្ថែម​ពីលើ​វិនិយោគ​ប្រពៃណី

8 ខែ មុន

វៀតណាម ៖ ប្រទេស​វៀតណាម​កំពុង​មើលឃើញ​ការ​កើនឡើង នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​អឺរ៉ុប​

វៀតណាម ៖ ប្រទេស​វៀតណាម​កំពុង​មើលឃើញ​ការ​កើនឡើង នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​អឺរ៉ុប​ខាងលិច និង​សហរដ្ឋអាមេរិក ជា​ពិសេស​នៅ​ក្នុង​វិស័យ​ថាមពល​កកើត​ឡើង​វិញ​។

លោក Do Van Su អនុប្រធាន​ទីភ្នាក់ងារ​វិនិយោគ​បរទេស​ក្រោម​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​ថ្លែង​ថា ក្រៅពី​អ្នក​វិនិយោគ​បែប​ប្រពៃណី ដូច​ជា​ជប៉ុន កូរ៉េ​ខាងត្បូង ចិន និង​តៃវ៉ាន់ ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​ថ្មី​ៗ កំពុង​មក​ពី​អា​ល្លឺ​ម៉​ង់ ហូ​ឡង់ បារាំង និង​អេ​ស្ប៉ា​ញ ដោយ​ផ្តោត​លើ​ថាមពល​កកើត​ឡើង​វិញ ខណៈ​ធុរកិច្ច​អា​មេ​រិ​ក​ក៏​កំពុង​បង្កើន​ផលប្រយោជន៍​របស់​ពួក​គេ​នៅ​វៀតណាម​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា ថ្មី​ៗ​នេះ តំណាង​សមាគម​ឧស្សាហកម្ម​ផលិត​គ្រឿង​បង្គំ​អេ​ឡិច​ត្រូ​និ​ច​របស់​សហរដ្ឋអាមេរិក ដែល​មាន​សមាជិក​ចំនួន​៣២​នាក់ បាន​មក​ធ្វើ​ទស្សនា​កិច្ច​នៅ​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​។ ប្រទេស​វៀតណាម​បាន​បញ្ចេញ​សំឡេង​គាំទ្រ សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើង​វិញ និង​ការ​ផលិត​គ្រឿង​បង្គំ​អេ​ឡិច​ត្រូ​និ​ច ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​ប្រទេស​នេះ បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត ដើម្បី​សម្រេច​បាន​នូវ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សូន្យ នៅ​ត្រឹម​ឆ្នាំ ២០៥០​។

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh កាលពី​ខែកក្កដា​កន្លង​ទៅ បាន​បញ្ជា​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​បង្កើត​ផែនការ​បណ្តុះបណ្តាល​វិស្វករ​រហូត​ដល់ ៥​ម៉ឺន​នាក់ និង​អ្នកជំនាញ​ចំនួន​១០០​នាក់ នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល និង​ការ​ផលិត​គ្រឿង​បង្គំ​អេ​ឡិច​ត្រូ​និ​ច​។

សម្រាប់​វិនិយោគិន​ប្រពៃណី បាន​បង្ហាញ​ការ​ទុកចិត្ត​របស់​ខ្លួន​ជា​បន្ត នៅ​ក្នុង​ប្រទេស​វៀតណាម​។ ជាក់ស្តែង លោក Choi Kyu Chul អនុប្រធាន​សភា​ធុរកិច្ច​កូរ៉េ​ប្រចាំ​វៀតណាម​បាន​ថ្លែង​ថា នឹង​មានការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​កូរ៉េ​ខាងត្បូង​នៅ​វៀតណាម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។

យ៉ាងណាមិញ បញ្ហា​ប្រឈម​ដែល​វៀតណាម កំពុង​ជួប​ប្រទះ​គឺ បញ្ហា​មួយ​ចំនួន​កំពុង​បំបាក់ទឹកចិត្ត​អ្នក​វិនិយោគ​បរទេស ដូច​ជា​កង្វះ​ដី​សាងសង់​រោងចក្រ ជា​ពិសេស​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​។ ដោយសារ​តែ​កង្វះ​នេះ​ហើយ ទើប​អ្នក​វិនិយោគ​ជា​ច្រើន​បាន​ជ្រើសរើស​ខេត្ត Dong Nai ឬ Binh Duong ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​រោងចក្រ​របស់​ពួក​គេ​ជំនួស​វិញ​៕ (​ប្រភព​ពី VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ