ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ត្នោត​១​ម៉ឺន​ដើម​ដែល​​ដាំតាម​​ក្រ​វ៉ា​ត់​ព្រំដែន​​សល់​តែ៣០%​ប៉ុណ្ណោះ​

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច បាន​មាន​ប្រសាសន៍​ថា ការ​ដាំ​កូន​ត្នោត​ជាង​១​ម៉ឺន​ដើម កាលពី​ឆ្នាំ​២០២២​កន្លង​មក​នៅ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ស្ថិត ក្នុងភូមិ​ព្រែក​ក្រឹស ស្រុក​កំពង់​​ត្រាច…


ខេត្តកំពត ៖ លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច បាន​មាន​ប្រសាសន៍​ថា ការ​ដាំ​កូន​ត្នោត​ជាង​១​ម៉ឺន​ដើម កាលពី​ឆ្នាំ​២០២២​កន្លង​មក​នៅ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ស្ថិត ក្នុងភូមិ​ព្រែក​ក្រឹស ស្រុក​កំពង់​​ត្រាច ខេត្តកំពត ឥឡូវនេះ​សល់​តែ​30​ភាគរយ​ទេ សល់​ពី​នោះ ​វា​ងាប់ និង​ត្រូវគោ​ស៊ី ។

លោក​អូន ខន អភិបាលស្រុក​បាន​មាន​ប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃ​ទី​25 សីហា ឆ្នាំ​2023 នៅ​លើ​ខ្នង​ទំនប់​អន្លង់​ព្រីង​កន្លែង​អភិរក្ស​សត្វ​ក្រៀល ក្នុងភូមិ​កោះ​ចម្ការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្
ខណៈ​ពេល​លោក​ដឹកនាំ​កំលាំង រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ និង​កូនសិស្ស​សាលា​មក​ដាំ​កូន​ឈើ និង​ដាំ​គ្រាប់ត្នោត​បន្ត​ទៀត នៅ​អម​សង់ខាង​ផ្លូវ​អន្លង់​ព្រីង ។

លោក​អូន ខន មាន​ប្រសាសន៍​ថា ការ​ដាំ​ដើម​ត្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​25 សីហា នេះ ស្ថិត​នៅ​ភូមិ​កោះ​ចម្ការ​នេះ មាន​គ្រាប់ត្នោត​ចំនួន​៤​ពាន់​គ្រាប់ និង​កូន​ឈើ​ចម្រុះ​មាន​ចំនួន​៧០០​ដើម ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រតកូនតចៅ​គ្រប់​ជំនាន់​ក្រោយ​។

លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច បាន​មាន​ប្រសាសន៍​ថា ការ​ដាំ​កូន​ត្នោត​នៅ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កន្លង​មក ជាង​១​ម៉ឺន​ដើម គឺ​នៅ​សល់​តែ​30%​តែ​ប៉ុណ្ណោះ និង​70%​ទៀត វា​បាន​ងាប់ និង​ត្រូវ​គោ​ស៊ី ។​លោក​អូន ខន បានអោយ​កងកំលាំង​វរ​សេនា​តូច​601​នគរបាល​ការពារ​ព្រំដែន និង​កង​ទាហាន​វរ​សេនា​តូច​លេខ​2 ការពារ​ព្រំដែនគោល ជួយ​ការពារ​ថែ​មើល​ឡើង​វិញ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជួយ​ទៅ​ដាំ​និង​ស្រោច​ទឹក ។

លោក​អូន ខន បាន​អំពាវនាវ​ដល់​អង្គការ​នានា និង​ក្រុមហ៊ុន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​កូន​ឈើ​ឱ្យ​បាន​គ្រប់​គ្នា ជា​ពិសេស កូន​ត្នោត​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​យើង​នៅ​តាមព្រំដែន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ