ខេត្តកណ្តាល ៖ ក្រដាសមិនអាចខ្ចប់ភ្លើងជិតនោះទេ នៅពេលនេះដោយមហាជនលើកឡើងថា សង្វៀ.នជ.ល់មាន់ និងអាប៉ោ.ងលេងយ៉ាងភ្លូកទឹកភ្លូកដី ចាក់ភ្នា.ល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចខេត្តកណ្តាលទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត និងធ្លាប់ឆ្លើយថា គ្មានទេ!។

មហាជនបានអោយដឹងទៀតថា ទីតាំងជ.ល់មាន់នេះ ស្ថិតនៅដីទួល១កន្លែង ក្នុងភូមិភ្នៀត ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថា ម្ចាស់សង្វៀ.នមានឈ្មោះ តាប៊ុន គឺជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ រស់នៅឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បើយោងតាមប្រជាពលរដ្ឋនៅតំបន់នោះ បានប្រាប់ឱ្យដឹងថា តើសង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំក្រាំងយូវ និងលោកអធិការស្រុកស្អាង ស្អីទៀត? បើវង់ល្បែ.ងយ៉ាងគគ្រឹកគគ្រេង ពេលមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តណ្តាលទេ ទើបអាចបង្ក្រាបបានមើលទៅ តើហ៊ានបង្ក្រាបដែរឬអត់?។

ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀ.នជ.ល់មានឈ្មោះ តាប៊ុន នេះ បានរៀបចំសេនារិយោយ៉ាងល្អិតល្អន់ណាស់ ដោយប្រើក្មេងពា.លជាក្រុមចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើសិនជាអ្នកទៅលេងល្បែ.ងពិតប្រាកដ ទើបឱ្យចូល តែបើជាអ្នកកាសែតវិញ គេឱ្យលុយតិចតួច ហើយឱ្យត្រឡប់ក្រោយវិញ ប៉ុន្តែបើមិនស្តាប់នោះនឹងមានហិ.ង្សាជាក់ជាមិនខាន។
ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា តាប៊ុន ជាម្ចាស់សង្វៀ.នខាងលើនេះ ក៏ជាជនល្បីឈ្មោះរឿងដើរបើកសង្វៀ.នជ.ល់មាន់នៅទឹកដីស្រុកព្រៃកប្បាសផងដែរ តែត្រូវបានអធិការស្រុកព្រៃកប្បាស មិនអនុញ្ញាត ទើបរត់មកជ្រកកោនជាមួយលោកម៉េប៉ុស្តិ៍ក្រាំងយូវ និងលោកអធិការស្រុកស្អាងវិញ ទើបបើកបនល្បែ.ងបានសុខសាន្ត។

ជុំវិញករណីខាងលើ កោះសន្តិភាពមិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងយូវបានទេ ដោយសារតែទូរសព្ទ័មិនចូល។
ចំណែកលោក រស់ ចាន់ថា អធិការស្រុកស្អាង ក៏បានប្រាប់ឱ្យកោះសន្តិភាព ដឹងដែរថា «លោកខំព្យាយាមណាស់ក្នុងការបង្ក្រាប តែនៅពេលកម្លាំងរបស់លោកចុះទៅដល់ គឺពុំឃើញមានអ្វីទាំងអស់»។ លោកបានបន្ថែមទៀតថា «លោកអរគុណខ្លាំងណាស់ ដែលបានចុះទៅថតសកម្មភាពលេងល្បែ.ងជ.ល់មាន់ខាងលើ ហើយលោកនឹងចាត់ការតាមនីតិវិធីច្បាប់»។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ