ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញរថយន្ត២គ្រឿង នៅទីលានមុងវត្តតាភេម

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ និង​អត្តសញ្ញាណ​បាន​បើក​យក​រថយន្ត​២​គ្រឿង​ទៅ​ប្លុង​ចោល​ចម្ងាយ​ពី​គ្នា​ប្រមាណ​៣០​ម៉ែត្រ នៅ​ទីលាន​បញ្ចុះ​ស​.​ព​វត្ត​តា​ភេ​ម ដោយ​ពុំ​ទាន់​ដឹង​ថា រថយន្ត​ទាំ​២​គ្រឿង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វី និង​នៅ​ក្នុង​រថយន្ត​នេះ​មាន​ដឹក​សម្ភារៈ​អ្វី​ខុសច្បាប់​នៅឡើយ​ទេ ។ រថយន្ត​ទាំង​២​គ្រឿង​នេះ…

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ និង​អត្តសញ្ញាណ​បាន​បើក​យក​រថយន្ត​២​គ្រឿង​ទៅ​ប្លុង​ចោល​ចម្ងាយ​ពី​គ្នា​ប្រមាណ​៣០​ម៉ែត្រ នៅ​ទីលាន​បញ្ចុះ​ស​.​ព​វត្ត​តា​ភេ​ម ដោយ​ពុំ​ទាន់​ដឹង​ថា រថយន្ត​ទាំ​២​គ្រឿង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វី និង​នៅ​ក្នុង​រថយន្ត​នេះ​មាន​ដឹក​សម្ភារៈ​អ្វី​ខុសច្បាប់​នៅឡើយ​ទេ ។

រថយន្ត​ទាំង​២​គ្រឿង​នេះ ត្រូវ​បាន​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៣ នៅ​ទីលាន​បញ្ចុះ​ស​.​ព ឬ​អ្នកស្រុក​ហៅ​ថា មុង​វត្ត​តា​ភេ​ម ស្ថិត​នៅ​ក្នុងភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ពណ៌​ស​ដូច​គ្នា គឺ​ខុស​តែ​ម៉ាក​ទេ ដោយ​១​គ្រឿង ម៉ាក​តូ​យ៉ូ​តា​ឡិច​ស៊ិ​ស RX-330 ពាក់​ស្លាក​លេខ​ភ្នំពេញ 2AO-6532 ចំណែក​១​គ្រឿង​ទៀត ម៉ាក​កាម​រី​ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-3488 ។ ពុំ​ដឹង​ថា ជា​រថយន្ត​ដែល​ម្ចាស់​ជួល​ឲ្យ​ជនជាតិ​ចិន​ជិះ ហើយ​ពេល​ជនជាតិ​ចិន​ត្រឡប់​ទៅ​ស្រុក​វិញ​ជិះ​យក​ទៅ​ប្លុង​ចោល ឬ​បែប​ណា​នោះ​ទេ ព្រោះ​កន្លង​មក​ក៏​ធ្លាប់​មានរឿង​បែប​នេះ​កើត​ឡើងជា​រឿង​ដែរ ។

បើ​តាម​បុរស​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីលាន​បញ្ចុះ​ស​.​ព​ខាងលើ​បាន​និយាយ​ថា គាត់​មិន​បានដឹង​ថា តើ​មាន​អ្នក​យក​រថយន្ត​នេះ​ទៅ​ប្លុង​ចោល​នៅ​ទីនោះ​តាំងពី​ពេល​ណា​មក​ទេ គាត់​បាន​ប្រទះ​ឃើញ​វា​នៅ​វេលា​ម៉ោង​៧​ព្រឹក​ទៅ​ហើយ ។ ខណៈនោះ​គាត់​ក៏​មិន​ហ៊ាន​ចូល​ទៅ​ជិត​ឬ​ចាប់អារម្មណ៍​ថា គឺជា​រថយន្ត​ដែល​ជន​មិន​ស្គាល់​មុខ និង​អត្តសញ្ញាណ​យក​ទៅ​ប្លុង​ចោល​បែប​នេះ​ដែរ ។

ដំបូង​ឡើយ​គាត់​នឹក​ស្មានថា ជា​រថយន្ត​ដែល​ម្ចាស់​ម៉ុង​ទៅ​អុជ​ធូប​សែនព្រេន​ស​.​ព​ឪពុក ម្ដាយ បងប្អូន​សាច់ញាតិ​ប៉ុណ្ណោះ ទើប​គ្មាន​ការ​ភ្ញាក់ផ្អើល​ភ្លាម​ៗ​ឡើយ ។

បុរស​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ប៉ុន្តែ​ក្រោយមក​គាត់​បាន​រង់ចាំ​មើល​អត់​ឃើញ​ម្ចាស់​ទៅ​ក្បែរ ហើយ​ពេល​គាត់​ដើរ​មើល​នៅ​ម្ដុំ​នោះ​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ ហើយ​នៅ​តែ​មិនឃើញ​ម្ចាស់​ទៀត ទើប​សន្មត់​ថា ជា​រថយន្ត​ដែល​មាន​អ្នក​យក​ទៅ​ប្លុង​ចោល ។ បន្ទាប់​មក​គាត់​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ឲ្យ​ជួយ​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ជាក់ស្ដែង និង​ធ្វើការ​តាម​ជំនាញ ហើយ​គាត់​មិន​ហ៊ាន​ប៉ះពាល់​វា​ឡើយ ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ៗ កម្លាំង​នគរបាល​ប៉ុស្តិ៍​កំ​បូល​និង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​បាន​ពិនិត្យ​មើល​ដល់ទី​តាំង​នោះ​ភ្លាម​ៗ​ដែរ ហើយ​បាន​នាំ​យក​រថយន្ត​ទាំងនេះ​រក្សា​ទុក​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់ និង​ត្រួតពិនិត្យ​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ