នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃប្តូររថយន្តថ្មីជំនួសរថយន្តការពារគ្រាប់
ប្រភពពីគណៈរដ្ឋមន្ត្រីថៃបង្ហើបឱ្យដឹងថា ក្រោយពីគណៈកម្មាធិការរៀបចំបោះឆ្នោតហាមនាយករដ្ឋមន្ត្រី ប្រើរថយន្តការពារគ្រាប់ប្រចាំតំណែង និងក្រុមការពារសុវត្ថិភាព ឬកងអង្គរក្សពីអង្គភាពរដ្ឋប្រើប្រាស់ក្នុងការឃោសនារកសំឡេង ឆ្នោត កាលពីថ្ងៃទី១២ ឧសភា លោកអាប់ភីស៊ីត វ៉េចាជីវ៉ា នាយករដ្ឋមន្ត្រីចាំផ្ទះក្នុងនាមជាប្រធានគណបក្សប្រជាធិបតេយ្យ បានធ្វើដំណើរទៅវិមានរដ្ឋាភិបាលដោយប្រើរថយន្តផ្ទាល់ខ្លួន ជារថយន្តដែលលោកស៊ូថេប ធឿកស៊ូប៉ាន់ ជាលេខាបក្សខ្ចីពីមិត្តភក្តិឱ្យប្រើជំនួសរថយន្តការពារ គ្រាប់បច្ចុប្បន្ន។
ចែករំលែកព័តមាននេះ