ឥណ្ឌូណេស៊ីរៀបចំធ្វើសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី16 របស់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ
យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី១២ ឧសភា ថា ប្រទេសឥណ្ឌូណេស៊ីនឹងទទួលរៀបចំធ្វើសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៦ របស់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធពីថ្ងៃទី២៣ ទៅ២៧ ឧសភា នៅទីក្រុង NUSA DUA ខេត្តបាលី ។តាមសេចក្តីថ្លែងការណ៍នេះថា គណៈប្រតិភូមកពីប្រទេស១១៨នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។ សន្និសីទលើកទី១៦ គឺជាព្រឹត្តិការណ៍ពិសេសមួយព្រោះវាជួនពេលគ្នាជាមួយខួបលើកទី៥០ នៃ ការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធដែលបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ១៩៦១ នៅក្រុងបែលហ្ក្រាដ អតីតយូហ្គោស្លាវី ។
ចែករំលែកព័តមាននេះ