ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតី​ត​ប្រធានាធិបតី​ទុយនីស៊ី​កោះហៅ​មកកាន់តុលា​ការ​យោធា

14 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌​មាន​​ផ្លូវការ​ទុយ​នីស៊ី TAP ​​រាយការណ៍​ថា អាជ្ញា​ធរទុយនីស៊ីបានសម្រេច​កាលពីថ្ងៃទី១១ ឧសភា ​​កោះ​ហៅ​មក​កាន់​តុលា​ការ​​យោធា​នូវ​ប្រធានាធិបតី​ត្រូវ​ផ្តួលរំលំ​​លោក ហ្ស៊ីន​បេន​ អាលី ។
ប្រភព​ដដែល​​នេះបញ្ជាក់​ថា អតីតរដ្ឋ​​មន្ត្រី​មហា​ផ្ទៃ​ និងមន្ត្រី​ជាន់ខ្ពស់​​ខាង​សន្តិសុខ​មួយរូប​របស់លោកអាលីក៏​ត្រូវ​កោះ​ហៅ​ មកកាន់តុលា​ការ​​យោធា​ដែរ ។
​ក្រុង​ទុយ​នីស​បាន​ប្រកាស​កាលពី​​ខែ​មុន​ថា

ទីភ្នាក់​ងារ​ព័ត៌​មាន​​ផ្លូវការ​ទុយ​នីស៊ី  TAP ​​រាយការណ៍​ថា អាជ្ញា​ធរទុយនីស៊ីបានសម្រេច​កាលពីថ្ងៃទី១១ ឧសភា ​​កោះ​ហៅ​មក​កាន់​តុលា​ការ​​យោធា​នូវ​ប្រធានាធិបតី​ត្រូវ​ផ្តួលរំលំ​​លោក ហ្ស៊ីន​បេន​ អាលី ។
ប្រភព​ដដែល​​នេះបញ្ជាក់​ថា អតីតរដ្ឋ​​មន្ត្រី​មហា​ផ្ទៃ​ និងមន្ត្រី​ជាន់ខ្ពស់​​ខាង​សន្តិសុខ​មួយរូប​របស់លោកអាលីក៏​ត្រូវ​កោះ​ហៅ​មកកាន់តុលា​ការ​​យោធា​ដែរ ។
ក្រុង​ទុយ​នីស​បាន​ប្រកាស​កាលពី​​ខែ​មុន​ថា ​បាន​ធ្វើ​ការ​ប្តឹង​ចោទ​ប្រកាន់​ដល់ទៅ​១៨ករណី​ទៅ​តុលា​ការ​ប្រឆាំង​អតីត​​ប្រមុខ​រដ្ឋ​រូបនេះ​ពិសេសពីបទ​សម្លាប់មនុស្ស​ដោយចេតនា ការ​រួមគំនិត​ប្រឆាំង​សន្តិសុខ​ផ្ទៃក្នុង​របស់រដ្ឋ​ ការញុះ​ញុង​បង្ក​ឱ្យ​មានភាព​ច្របូកច្របល់​ ព្រមទាំង​​ការ​រត់​ពន្ធ និងប្រើប្រាស់​គ្រឿងញៀន ។
លោក​ហ្ស៊ីនបេនអាលី ដែលរត់​ភៀស​ខ្លួន​ទៅ​កាន់​អារ៉ាប៊ីសា អ៊ូឌីត ​កាលពីថ្ងៃទី១៤ មករា ​កន្លង​មក​នេះជាមួយ​ភរិយាលោកពុំ​បានបង្ហាញ​​មុខ​ជា​សាធារណៈ​ចាប់តាំង​ពីលោក​ចាកចេញ​​
មក ។ ​រដ្ឋាភិបាល​ទុយ​នីស៊ី​ស្វះស្វែង​ឱ្យ​ទទួល​បាន​​ការធ្វើបត្យា​ប័ន​អតីត​ប្រធានាធិបតី​រូបនេះ និង​ភរិយា ៕