ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ស្នងការដ្ឋាន​ដែល​ពុះ​ឡូ​តិ៍លក់ ពេល​នេះ​គេ​ចាប់ផ្ដើម​សង់ផ្ទះ​បណ្ដើរ​ៗ​ហើយ ដូច​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ដី​ខាង​មុខ​ជាប់​ខ្លោងទ្វារ​ចេញ​-​ចូល និង​ជាប់​ផ្លូវ​កៅស៊ូ​ផង​នោះ ដែល​ត្រូវ​គេ​ដឹង​ថា គឺជា​ដី​របស់​រដ្ឋ ហើយ​ត្រូវ​បាន​កាត់​ពុះ​ឡូ​តិ៍លក់ ពេល​នេះ​គេ​ចាប់ផ្ដើម​បុ​.​ក​គ្រឹះ​សង់ផ្ទះ​បណ្ដើរ​ៗ​ហើយ​។ ដី​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ហើយ​ត្រូវ​កាត់​លក់​នេះ បើ​តាម​ប្រភព​ពី​

ខេត្តកំពង់ស្ពឺ ៖ ដី​ខាង​មុខ​ជាប់​ខ្លោងទ្វារ​ចេញ​-​ចូល និង​ជាប់​ផ្លូវ​កៅស៊ូ​ផង​នោះ ដែល​ត្រូវ​គេ​ដឹង​ថា គឺជា​ដី​របស់​រដ្ឋ ហើយ​ត្រូវ​បាន​កាត់​ពុះ​ឡូ​តិ៍លក់ ពេល​នេះ​គេ​ចាប់ផ្ដើម​បុ​.​ក​គ្រឹះ​សង់ផ្ទះ​បណ្ដើរ​ៗ​ហើយ​។ ដី​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ហើយ​ត្រូវ​កាត់​លក់​នេះ បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ជា​ច្រើន​ដែល​និយម​ផឹក​កាហ្វេ​នៅ​មុខ​ស្នងការ បាន​បង្ហើប​ថា ការ​កាត់​ដី​នេះ គឺជា​ការ​កាត់កង​គ្នា ដោយ​ធ្វើ​ឡើង​តាម​រយៈ​ការ​ដោះ​ដូរ​សាងសង់​អគារ​ទំហំ​៩​ម៉ែត្រ​គុណ​៤៥​ម៉ែត្រ កម្ពស់​៣​ជាន់ មិន​សម​នឹង​ទំហំ​ដី​ដែល​ដោះ​ដូរ​ឡើយ​។

យោង​តាម​ប្រភព​បាន​បញ្ជាក់​ប្រាប់​ថា ផ្ទៃដី​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ប្រមាណ​ជា​៥​ហិ​កតា ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ពេល​នេះ​ត្រូវ​បាន​កាត់​ផ្នែក​ខាង​មុខ (​ខាងកើត​) មួយ​ចំនួន ទៅ​ឲ្យ​ឯកជន​កាន់កា​.​ប់ និង​ពុះ​ឡូ​តិ៍ ដើម្បី​សង់ផ្ទះ​ល្វែង​លក់​។ ការ​កាត់​ដី​នេះ បើ​តាម​ប្រភព គឺជា​ការ​ដោះ​ដូរ​ជាមួយ​អគារ​រដ្ឋបាល​មួយ​ខ្នង ដែល​មាន​ទំហំ​៩​ម៉ែត្រ​គុណ​នឹង​៤៥​ម៉ែត្រ​។

ហើយ​អ្នក​ដែល​ចេញ​លុយ​សាងសង់​អគារ​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​លោក​ឧកញ៉ា អ៊ុត ធី ចំពោះ​រាល់​ការ​ចំណាយ​លើ​ការ​សាងសង់​ជា​បន្ទុក​របស់​ឧកញ៉ា​រូប​នោះ​។ ពី​មុន រឿង​នេះ បើ​តាម​ប្រភព គឺ​នៅ​មាន​ភាព​ចម្រូងចម្រាស់​រវាង​ម្ចាស់​លុយ តែ​ពេល​នេះ​ការ​ចរចា​បាន​ត្រូវរ៉ូវ​គ្នា​រួច​ហើយ​។ ចំពោះ​ការ​កាត់​ដី​ផ្នែក​ខាង​មុខ ក៏​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ប្រគល់​ឲ្យ​ឯកជន​គ្រប់គ្រង និង​សង់ផ្ទះ​វិញ​។ ព្រោះ​ពី​មុន កាលពី​មិន​ទាន់​មានការ​ព្រមព្រៀង​គ្នា គឺ​ដោយសារ​តែ​អ្នក​រត់​ឯកសារ​ចេះ​តែ​យក​លុយ​ពី​លោក​ឧកញ៉ា​រូប​នោះ ហើយ​ឯកសារ​នៅ​មិន​ទាន់​ស្រេចបាច់​នៅឡើយ គឺ​រួច​តែ​ខាង​មហាផ្ទៃ ដោយឡែក​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​នៅ​មិន​ទាន់​សម្រេច​នៅឡើយ តែ​ពេល​នេះ គឺ​បាន​ទៅ​ទាំង​បី​ទាំង​ទ្រ​ហើយ ទើប​អ្នក​ទទួល​បាន​ដី ហ៊ាន​ពុះ​ឡូ​តិ៍លក់ ហើយ​អ្នកទិញ​ក៏​ចាប់ផ្ដើម​សង់ផ្ទះ​បណ្តើរ​ៗ​ដែរ​។

សូម​រំលឹក​ថា ចៀសវាង​កុំអោយ​មាន​ពាក្យ​ចោទប្រកាន់​ថា ជា​ព័ត៌មាន​មិន​ពិត និង​ប្រឌិត​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២២ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ត ដើម្បី​សុំ​ការ​ពន្យល់​បកស្រាយ​។ ដោយ​លោក​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា «​រឿង​ការ​ដោះ​ដូរ ស្រេចបាច់​សព្វគ្រប់​អស់ហើយ លែង​មាន​ទើស​អ្វី​ទៀត​ហើយ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ឯកភាព​អស់ហើយ មិន​មាននៅ​សល់​អី​ទៀត​នោះ​ទេ​»​។

ដោយឡែក លោក​ឧ​ញ៉ា អ៊ុត ធី បាន​ខ​លម​ក​អ្នក​សារព័ត៌មាន​យើង​ថា «​រឿង​លោក​ចំណាយ​លុយ​ធ្វើ​អគារ​ឱ្យ​លោក សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​នេះ ដោះ​ដូរ​យក​ដី​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ផ្នែក​ខាងកើត រួចរាល់​អស់ហើយ​។

ដោយឡែក ដី​ពន្ធនាគារ​ខេត្ត ក៏​កំពុង​តែ​ធុំក្លិន​រឿង​មាន​អ្នក​រត់ការ​លក់​អោយ​ឯកជន​ដែរ ដោយ​ឈ្មួញ​ហ៊ាន​ចំណាយ​លុយ​ប្រមាណ​ជាង​៣​លាន​ដុល្លារ ដើម្បី​បាន​ទីតាំង​មួយ​នេះ ហើយ​ពន្ធនាគារ​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​កាន់​ទីតាំង​ថ្មី​។

នគរបាល​មួយ​ក្រុម​បាន​និយាយ​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ការ​ដោះ​ដូរ​ដី​របស់​ស្នងការដ្ឋាន​ដ៏​ធំ​នេះ ប្រៀប​ដូច​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី​ដូច្នេះ​ដែរ ចំណេញ​តែ​បុគ្គល​មេ​ៗ ដែល​គេ​ត្រូវ​គ្នា ឯ​កូន​ចៅ​ក្រៀម​មាត់​ទាំងអស់ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ