ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ប្រកាស​បង្ហូរទឹក​មាន​វិទ្យុសកម្ម​ចូលសមុទ្រ​​ចាប់​ផ្តើម​នា​ថ្ងៃស្អែកនេះ​

2 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្វូ​មី​អូ​គី​ស៊ី​ដា ថ្លែង​កាលពី​ថ្ងៃ​ទី​២២​ សីហា​ថា ការ​បង្ហូរ​ទៅ​

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្វូ​មី​អូ​គី​ស៊ី​ដា ថ្លែង​កាលពី​ថ្ងៃ​ទី​២២​ សីហា​ថា ការ​បង្ហូរ​ទៅ​សមុទ្រ​ទឹក​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មាន​ឧប្បត្តិហេតុ​ហ្វូ​គូ​ស៊ី​ម៉ា ស្ថិត​នៅ​ភាគ​ឦសាន​ជប៉ុន​ត្រូវ​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២៤​ សីហា ។

ជា​ការ​ប្រុង​ប្រយ័ត្ន​ ចិន​ និង​ហុ​​ង​កុង​បាន​ចាត់​បណ្ដា​វិធានការ​រិ​ត​ត្បិត ការ​នាំ​ចូល​គ្រឿង​បរិ​ភាគ​ពី​ប្រទេស​ជប៉ុន​។ ការ​បញ្ចេញ​ទឹក​មាន​វិទ្យុសកម្ម​ដែល​ស្តុក​ទុក នៅ​ក្នុង​អាង​នានា​ក្រោយ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូ​ណា​មី វាយប្រហារ​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​ទីនោះ ត្រូវ​បាន​ផ្ដល់​សុពលភាព​រួច​ហើយ​តាំងពី​ដើមខែ​កក្កដា​មក ដោយ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​។ ជា​ច្រើន​លើក​ក្រុង​តូ​ក្យូ​អះអាង​ថា ទឹក​នោះ​លែង​មាន​គ្រោះថ្នាក់​ទៀត​ហើយ សម្រាប់​បរិស្ថាន​និង​សុខភាព​មនុស្ស​។

ទោះបី​មាន​សេចក្ដីថ្លែងការណ៍​បែប​នោះ​ក្ដី ក៏​ការ​ព្រួយបារម្ភ​នៅ​តែ​មាន​ខ្ពស់​ក្នុង​ចំណោម​ប្រទេស​ជាប់​ជិតខាង​ជប៉ុន​។ ក្រុង​ប៉េ​កាំ​ង​បាន​ហាមឃាត់​ចាប់តាំងពី​ខែ​មុន​មក ការ​នាំ​ចូល​បណ្ដា​ផលិត​ផល​ស្បៀង​មក​ពី​ខេត្ត​១០​របស់​ជប៉ុន ក្នុង​នោះ​មាន​ខេត្ត​ហ្វូ​គូ​ស៊ី​​ម៉ា​ដែរ​។ ចាប់តាំងពី​ពេល​នោះ​មក​ចិន​បាន​ធ្វើតេស្ត​វិទ្យុសកម្ម​ផង​ដែរ លើ​បណ្ដា​ផលិតផល​ស្បៀង​មក​ពី​កន្លែង​ផ្សេង​ៗ​ទៀត​របស់​ជប៉ុន​។ ចំណែក​ក្រុង​ហុងកុង​វិញ​នឹង​អនុវត្ត​ភ្លាម​ៗ ការ​រិ​ត​ត្បិត​លើ​បណ្ដា​ផលិតផល​ស្បៀង​មក​ពី​ជប៉ុន​។

ក្រុង​តូ​ក្យូ​គ្រោង​បញ្ចេញ​ទៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ទឹក​ជាង​១,៣​លាន​តោន​នៃ​មជ្ឈមណ្ឌល​ហ្វូ​គូ​ស៊ី​ម៉ា​ដាយ​អ៊ី​​ជី​។ ការ​បង្ហូរទឹក​នោះ​គឺ​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ត្រជាក់​ដល់​បណ្ដា​រេ​អាក់​ទ័​រ ដែល​រង​ការ​ប៉ះពាល់​ក្រោយ​ស៊ូ​ណា​មី​ខែមីនា​ឆ្នាំ ២០១១​។ ទឹក​ទាំងនោះ​ត្រូវ​បាន​សម្អាត​ជា​មុន​យក​ចេញ​បណ្ដា​សារធាតុ​វិទ្យុសកម្ម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ