ក្មេងស្រី២នាក់ជិះម៉ូតូឌុបគ្នា ជួបគ្រោះអកុសលតាមផ្លូវយ៉ាងរន្ធ.ត់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរួមដំណើបានរង
ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរួមដំណើបានរង
ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរួមដំណើបានរងរបួស ហើយត្រូវបានដឹកយកទៅព្យាបាល ខណៈដែលជិះម៉ូតូឌុបគ្នាបុ.កជាមួយរថយន្តបែនដឹកដី។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងឈូកឃ្លើក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកបសេដ្ឋបាននិយាយឲ្យដឹងថា ភាគីខាងរថយន្តមួយគ្រឿងម៉ាកNissan Diesel UD គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាក លេខ ព្រៃវែង1N-7676 បើកបរដោយឈ្មោះ ឡូង ស្រីទី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិអូរ ឃុំទួលសាលា ស្រុកបសេដ្ឋ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងក្មេងស្រីម្នាក់ទៀតជាអ្នករួមដំណើរ ឈ្មោះ ភិន ណារី ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិអូរព្រាល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ បានរងរបួស ។
នគរបាលចរាចរណ៍ស្រុកបសេដ្ឋបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងបានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលកៅស៊ូមួយខ្សែ ពីទិសខាងជើងទៅទិសខាងត្បូង លុះពេលធ្វើដំណើរមក ដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេង ស្រាប់តែបុ.កជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា ដែលកំពុងបើកបរពីក្រោយ ហើយបើកវ៉ាជែងរថយន្តនោះ បណ្តាលឱ្យអ្នកបើកបរម៉ូតូបានស្លា.ប់ៗភ្លាមនៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរម្នាក់បានរងរបួស ។
តាមប្រភពព័ត៌មានពីនគរបាលចរាចណ៍ បានបន្តទៀតថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ផ្នែកជំនាញបានកំពុងស្រាវជ្រាវនិងបន្តរស្វែងរកអ្នកបើកបររថយន្តនោះ។
ចំណែកស.ពក្មេងស្រី ជនរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាងរថយន្ត និងម៉ូតូខាងលើ ត្រូវបានផ្នែកនគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ