ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន រាជ និង ​ជ័យ​ កុសល ស្វាគមន៍​អ្នក​ប្រដាល់​ឆ្លង​ដែននៅ​រេញ TV3

14 ឆ្នាំ មុន

រាជធានីភ្នពេញ ៖ នៅ​លើសង្វៀន​ស្ថានីយ​ទូរទស្សន៍ ​​ប៉ុស្តិ៍​លេខ​៣ នា​ថ្ងៃ​សៅរ៍ទី​១៤ ឧសភា​ខាង​មុខ​​នេះ ​​មាន​ការ​​ប្រកួត​​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​២​គូ ។​ ខុន រាជ មកពី​ក្លឹប​កងពល​ធំ​អន្តរាគមន៍​​​លេខ​៣​​ព្រះ​វិហារ ជួប​ ADAY TON ជន​ជាតិ​​​ប្រេស៊ីល​ រីឯជ័យ​ កុសល​ មកពី​​ក្លឹប​​ព្រះខ័នរាជ្យ​ ជួប​​កីឡាករ​ SATOSHI ជនជាតិ​ជប៉ុន ។
ADAY TON ​អ្នក​​ប្រដាល់​​មកពី​​ប្រេស៊ីល​ រូបនេះ ប្រវត្តិ​ប្រកួត​នៅ​លើ​​សង្វៀន​របស់​គេ​មាន​ច្រើន​គួរសម​ គឺ​រហូត​ដល់​​២៥​លើក​ ឈ្នះ​១៨​លើក មិន​ដែល​​ស្មើ ។

រាជធានីភ្នពេញ ៖ នៅ​លើសង្វៀន​ស្ថានីយ​ទូរទស្សន៍ ​​ប៉ុស្តិ៍​លេខ​៣ នា​ថ្ងៃ​សៅរ៍ទី​១៤ ឧសភា​ខាង​មុខ​​នេះ ​​មាន​ការ​​ប្រកួត​​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​២​គូ ។​ ខុន រាជ មកពី​ក្លឹប​កងពល​ធំ​អន្តរាគមន៍​​​លេខ​៣​​ព្រះ​វិហារ ជួប​ ADAY TON  ជន​ជាតិ​​​ប្រេស៊ីល​ រីឯជ័យ​ កុសល​ មកពី​​ក្លឹប​​ព្រះខ័នរាជ្យ​ ជួប​​កីឡាករ​ SATOSHI  ជនជាតិ​ជប៉ុន ។
ADAY TON ​អ្នក​​ប្រដាល់​​មកពី​​ប្រេស៊ីល​ រូបនេះ ប្រវត្តិ​ប្រកួត​នៅ​លើ​​សង្វៀន​របស់​គេ​មាន​ច្រើន​គួរសម​ គឺ​រហូត​ដល់​​២៥​លើក​ ឈ្នះ​១៨​លើក មិន​ដែល​​ស្មើ ។ បើទោះជា​គេ​គិត​ថា  ​ចំនួន​ប្រកួត​នេះ​មាន​តិច​ជាង​ខុន រាជក្តី តែ​មិន​អាច​​មើល​​​​ស្រាល​លើ​អ្នក​ប្រដាល់​​ ជនជាតិ​​ប្រេស៊ីល​​ម្នាក់​នេះ​បាន​ឡើយ ។ ខុន រាជ​ ពូកែ​​ស្នៀត​កែង​និង​ជង្គង់ តែ​កម្លាំង​របស់​គេ​មិន​សូវ​ជា​ខ្លាំង​ប៉ុន្មាន​ឡើយ ។ រីឯ ADAY TON  គេនៅ​មិន​ទាន់​​ដឹង​ថា មាន​​ល្បិច​ប្រយុទ្ធ​​​នៅលើ​​​សង្វៀនបែប​ណា​​នោះ​ទេ ​តែអ្នក​ទស្សនា​​ភាគ​​ច្រើន​​តែង​គិត​ថា​កីឡាករ​​បរទេស​​កម្លាំង​ស៊ុហ្វ​​របស់​​គេ​​តែងតែខ្លាំង​ជានិច្ច ។
SATOSHI  ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​២២​លើក​ ចាញ់​១៥​លើក មិន​​ដែល​ស្មើ ដែល​ប្រវត្តិ​​នេះ​មិន​ស្មើ​​នឹង​ប្រវត្តិ​ឡើង​សង្វៀន​របស់​កុសល​​​ឡើយ ។  កុសល​ធ្លាប់​​ឡើង​សង្វៀន​ជាង​១០០​លើក មិនតែប៉ុណ្ណោះ​​ល្បិច​​ប្រយុទ្ធ​​និង​កម្លាំង​របស់​គេក៏​ខ្លាំង​ណាស់​ដែរ ​ដូច្នេះ​បើ​ប្រៀប​ធៀប​ទៅលើ​ប្រវត្តិ​គឺ​ SATOSHI ​​មិនអាច​ទៅរួចឡើយ  ។  ទោះជា​យ៉ាង​ណា​ អ្នក​​ដែល​ធ្លាប់​​​តាម​​ដាន​ការ​ប្រកួត​ភាគ​ច្រើន​​​មិន​សូវ​ហ៊ាន​ទាយទុក​មុន​​ទេ គឺ​មាន​តែរង់​ចាំ​អ៊ុត​មើល​​ការ​ប្រកួត​​ថ្ងៃ​​​នោះ​​មក​ដល់​​សិន ទើប​អាច​ដឹង​បាន ។
សួង សុវណ្ណថា​ មកពី​ក្លឹប​ក្រសួង​ការពារ ជាតិ​ ជួប​​លាប សំណាង មកពី​ក្លឹប​កងពល​លេខ ៧០ ។ សារឹម​ ង៉ា មកពី​ក្លឹប​ក្រសួង​ការពារ​ជាតិ ជួប សូយ សីហា មកពី​ក្លឹប​​អូដឹមកីឡា ។ ឡុង ឡាំដា មកពី​ក្លឹប​សាលវ័ន្ត​កីឡា ប្រកួត​​ជា​លក្ខណៈសាកល​អាជីព​ជាមួយ​ផល សោភ័ណ្ឌ មកពី​​ក្លឹ​ប តាឡីដំរីមាន​ឫទ្ធិ ៕