ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​មក​បំពេញ​ទស្សនកិច្ច​2ថ្ងៃ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​

14 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក​ម៉ាន់​ ម៉ូហាន់​ស៊ិញ​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១២ ឧសភា ទៅ​នូវ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​២​ថ្ងៃ​ មួយ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​សំដៅ​ពង្រឹង​ទំនាក់​ទំនង​ជា​ប្រពៃ​ណី​រវាង​ ប្រទេស​ទាំង​២​។
ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ឧសភា ដោយ​ក្រសួង​ការ​បរទេស​ឥណ្ឌា​ លោក​ស៊ិញ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​តំបន់​របស់​យើង​ចង់​បាន​ភាព​រុង​រឿង​ និង​ការ​រីក​ចំរើន​នោះ​អាហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​តែ​សំរេច​បាន​ជោគ​ជ័យ​ ក្នុង​ការ​កសាង​ឡើង​វិញ​។

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក​ម៉ាន់​ ម៉ូហាន់​ស៊ិញ​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១២ ឧសភា ទៅ​នូវ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​២​ថ្ងៃ​ មួយ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​សំដៅ​ពង្រឹង​ទំនាក់​ទំនង​ជា​ប្រពៃ​ណី​រវាង​ប្រទេស​ទាំង​២​។
ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ឧសភា ដោយ​ក្រសួង​ការ​បរទេស​ឥណ្ឌា​ លោក​ស៊ិញ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​តំបន់​របស់​យើង​ចង់​បាន​ភាព​រុង​រឿង​ និង​ការ​រីក​ចំរើន​នោះ​អាហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​តែ​សំរេច​បាន​ជោគ​ជ័យ​ក្នុង​ការ​កសាង​ឡើង​វិញ​។ យើង​នឹង​ផ្លាស់​ប្តូរ​ទស្សន​ៈ​គ្នា​លើ​ការ​វិវត្តន៍​ទាំង​ឡាយ​របស់​តំបន់​ ព្រម​ទាំង​លើ​ការ​ត​ស៊ូរួម​របស់​យើង​ប្រឆាំង​ភេរវ​កម្ម​។ បំណង​ប្រាថ្នា​​របស់​​ប្រជា​ជន​អាហ្វ​ហ្គា​នី​ស្ថាន​ គឺ​សន្តិ​ភាព ស្ថេរ​ភាព និង​ការ​បង្រួប​បង្រួម​ដែល​ត្រូវ​ការ​នូវ​ការ​ជួយ​ទ្រ​ទ្រង់​របស់​គ្រប់​ប្រទេស​ក្នុង​តំបន់​ និង​របស់​សហគមន៍​អន្តរ​ជាតិ​។
នេះ​គឺ​ជា​ទស្សន​កិច្ច​លើក​ដំបូង​របស់​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​។ ប្រទេស​ឥណ្ឌា​​បាន​ពង្រឹង​សន្តិ​សុខ​នៅ​តាម​កន្លែង​ផល​ប្រយោជន៍​ទាំង​ឡាយ​របស់​ខ្លួន​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ក្រោយ​ការ​ស្លាប់​របស់​អូសាម៉ា ប៊ីន​ឡា​ដេន មក​។ ទីតាំង​ផល​ប្រយោជន៍​របស់​ឥណ្ឌា​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ ក្នុង​នោះ​មាន​​ស្ថាន​ទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​កា​ប៊ុលផង​រង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ជា​ច្រើន​លើក​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ៕