ខេត្តកំពត ៖ បុរសម្នាក់ដែលអះអាងថា ជាអ្នកមើលការខុសត្រូវអោយកាស៊ីណូសុខ គីមម៉េង នៅជាប់និងច្រកទ្វារទ្វេភាគីតន់ហន់យ៉ាន់ថាន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្រោមដំបូលរោង សម្រាប់ផ្ញើរថយន្ត ម៉ូតូ ដែលដួលបាក់រលំចោលមួយកន្លែងនៅជាប់កាសុីណូ កាលពីព្រឹកព្រលឹមថ្ងៃទ២០ ខែសីហា ឆ្នាំ២០២៣ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះចាន់ត្រា មានទីលំនៅផ្លូវជាតិលេខ1 ភូមិជ្រោយអំពិល2 សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ប៉ុន្តែបុរសរងគ្រោះបានចូលបំរើការក្នុងកាសុីណូសុខគីមម៉េងនៅតន់ហន់នេះជាយូរឆ្នាំហើយ ។

សាក្សីនិយាយប្រាប់នគរបាលថា កាលពីល្ងាចថ្ងៃទី១៩ សីហា បុរសឈ្មោះចាន់ត្រា បានចេញពីបន្ទប់ស្នាក់នៅខាងលិចផ្លូវ ហើយក៏បានរហូត លុះដល់ព្រឹកឡើងថ្ងៃទ២០ ខែសីហា បានប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះដេកស្លាប់នៅក្រោមរោងដាក់រថរយន្តដួលរាបដល់ដីទើបមានការភ្ញាក់ផ្អើល។

មានមតិជាច្រើនបានលើកឡើងខុសៗគ្នាថា ហេតុអ្វីទៅដេកស្លាប់នៅក្រោមរោងដាក់រថយន្តបែបនេះហើយមូលហេតុអ្វីបានទៅខ្យល់គរនៅខាងកើតផ្លូវទៅវិញ បើផ្ទះស្នាក់នៅខាងលិចថ្នល់សោះនិងអ្នកខ្លះទៀតនិយាយថា ប្រហែលជាករណីឃាតកម្ម។

ដោយសារតែមានការលើកឡើងខុសៗគ្នាបែបនេះ នៅព្រឹកថ្ងៃទី២០ ខែសីហា លោកឧត្តមសេ
នីយ៍ត្រី លក-ញ៉ាវ ទទួលផែននគរបាលព្រហ្មទណ្ឌខេត្តដឹកនាំកំលាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រួមទាំងនគរបាលស្រុកកំពង់ត្រាច សហការជាមួយក្រុមគ្រូពេទ្យចុះធ្វើកោសល្យវិច័យទៅលើសពបុរសដែលបានមកស្លាប់នៅរោងដាក់រថយន្តមួយដែលធ្វើចោលហើយដួលរលំថែមទៀត។

នគរបាលបានពិនិត្យរាងកាយសពយ៉ាងម៉ត់ចត់បំផុត ក្រោមការត្រួតពិនិត្យពីលោកឧត្តមសេនីយ៍លក ញ៉ាវ ស្នងការរងនគរបាលខេត្ត ។ លោកឧត្តមសេនីយ៍ត្រីលក ញ៉ាវ មានប្រសាសន៍ថា ជនរងគ្រោះដែលបានស្លាប់មិនមានអ្នកណាសម្លាប់ ឬធ្វើទារុណកម្មអ្វីទេ គឺស្លាប់ដោយខ្យល់គរ។

លោកឧត្តមសេនីយ៍ត្រីនិយាយថា ជនរងគ្រោះមិនមានស្នាមអ្វីនៅលើដងខ្លួនឡើយ។ លោកថាជនរងគ្រោះមានជម្ងឺប្រចាំកាយ ដោយរកឃើញមានថ្នាំពេទ្យជាច្រើនបន្ទះ ដែលជនរងគ្រោះបានលេបរួចហើយទុកនៅកន្លែងដេកក្នុងបន្ទប់របស់ខ្លួន។
ចែករំលែកព័តមាននេះ