2ខែក្រោយការរញ្ជួយដី និងស៊ូណាមីព្រះចៅអធិរាជជប៉ុនយាងសួរសុខទុក្ខបណ្តាអ្នកភៀសខ្លួន
ព្រះចៅអធិរាជជប៉ុនបានយាងកាលពីថ្ងៃទី១១ ឧសភា ជាលើកដំបូងទៅកាន់តំបន់ហ្វូគូស៊ី ម៉ា ដើម្បីសាកសួរសុខទុក្ខបណ្តាជនភៀសខ្លួន២ខែក្រោយការរញ្ជួយដី និងស៊ូណាមី ដែលបណ្តាលឱ្យមានគ្រោះថ្នាក់នុយក្លែអ៊ែរយ៉ាងអាក្រក់ បំផុតមួយ បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ TCHERNOBY កាលពី២៥ឆ្នាំមុនមក ។ ជានិមិត្តរូបនៃឯកភាពរបស់ប្រជាជនជប៉ុន ព្រះចៅអធិរាជអាគីហ៊ីតូ បានយាងជាមួយព្រះអធិរាជនី ទៅកាន់មជ្ឈមណ្ឌលជម្លៀសមនុស្សមួយស្ថិតនៅជិតទីក្រុង ហ្វូគូស៊ីម៉ា ស្ថិតនៅចម្ងាយ៦០គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដាយអ៊ីជី ។
ចែករំលែកព័តមាននេះ