តើថៃ្ង២២ សីហា ត្រូវកំណត់ជាថ្ងៃពិសេសមួយសម្រាប់ប្រទេសថៃមែនឬ?
ប្រទេសថៃ ៖ ថ្ងៃទី២២សីហាអាចក្លាយជាថ្ងៃពិសេសនិងចារជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសថៃ។
ប្រទេសថៃ ៖ ថ្ងៃទី២២សីហាអាចក្លាយជាថ្ងៃពិសេសនិងចារជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសថៃ។
ប្រទេសថៃ ៖ ថ្ងៃទី២២សីហាអាចក្លាយជាថ្ងៃពិសេសនិងចារជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសថៃ។ ប្រសិនបើអ្វីៗប្រព្រឹត្តទៅដូចការគ្រោងទុក នោះការជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីថៃនឹងជួនពេលគ្នាជាមួយការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត្រាមកកាន់មាតុប្រទេសវិញ ក្រោយរស់នៅនិរទេសអស់ពេលច្រើនឆ្នាំ។

តាមកូនស្រីរបស់លោកដែលជាមេដឹកនាំសំខាន់ម្នាក់របស់គណបក្សភឿថៃថា លោកថាក់ស៊ីនត្រូវវិលចូលប្រទេសវិញនាថ្ងៃទី២២សីហា ជាថ្ងៃដែលសភាទាំង២របស់ថៃ ត្រូវបោះឆ្នោតអនុម័តលើការជ្រើសតាំងនាយករដ្ឋមន្ត្រីមួយរូប ដែលនឹងបញ្ចប់ភាពទ័លច្រកខាងនយោបាយក្នុងប្រទេស។ លោកថាក់ស៊ីនអាយុ៧៤ឆ្នាំដែលត្រូវផ្ដួលរំលំតាមរយៈរដ្ឋប្រហារយោធាមួយកាលពីឆ្នាំ២០០៦ ត្រូវរស់នៅនិរទេសក្រៅស្រុកអស់ពេល១៥ឆ្នាំមកហើយ គេចពីការកាត់ទោសពីបទពុករលួយដែលលោកបានបដិសេធ។ តាមINSTAGRAM កូនស្រីលោកថាក់ស៊ីនលោកស្រីភីថុងថានស៊ីណាវ៉ាត្រា ថ្លែងថា ព្រឹកថ្ងៃទី២២សីហាខ្ញុំនឹងទៅទទួលឪពុកខ្ញុំនៅព្រលានយន្តហោះដនមឿងក្រុងបាងកក។

ការវិលត្រឡប់នេះរបស់លោកថាក់សីុនបើសិនជាកើតមែន នោះជាការជាន់គ្នាជាមួយការបោះឆ្នោតនាថ្ងៃនោះដែរ របស់សភាថៃ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីមួយរូប បញ្ចប់ការជាប់គាំងខាងនយោបាយតាំងពីការបោះឆ្នោតសភាពីខែឧសភាមក។ ក្នុងការបោះឆ្នោតនោះគណបក្សឆ្ពោះទៅមុខជាអ្នកឈ្នះតែមេដឹកនាំគណបក្សនេះ លោកភីថាលីមចារឺនរ៉ាតមិនអាចក្លាយជានាយករដ្ឋមន្ត្រី មកពីការប្រឆាំងរបស់ព្រឹទ្ធសភា ចំពោះកម្មវិធីនយោបាយរបស់គណបក្សនេះដែលចង់ធ្វើការកែទម្រង់ច្បាប់នានា ពិសេសច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ។

គណបក្សភឿថៃដែលជាអ្នកទទួលបានសំឡេងឆ្នោតច្រើនទី២ ប៉ុនប៉ងបង្កើតរដ្ឋាភិបាលចម្រុះច្រើនគណបក្សមួយ នៅជុំវិញមេដឹកនាំគណបក្សនេះ លោកស្រ៊ីថាថាវីស៊ីន អាយុ៦០ឆ្នាំ ជាសេដ្ឋីអចលនទ្រព្យ ។ តាមមើលទៅក្នុងការបោះឆ្នោតសភាថៃគ្រោងនាថ្ងៃទី២២សីហា បេក្ខជនគណបក្សភឿថៃ នឹងអាចទទួលបានសំឡេងគាំទ្រចាំបាច់់ក្លាយជានាយករដ្ឋមន្ត្រីជាមួយការគាំទ្ររបស់គណបក្សស្និទ្ធយោធា២ និងការគាំទ្ររបស់បណ្ដាសមាជិកព្រឹទ្ធសភាក៏ទោះបីគណបក្សឆ្ពោះទៅមុខនិយាយថា ខ្លួននឹងមិនបោះឆ្នោតគាំទ្របេក្ខជនគណបក្សភឿថៃក្ដី៕


ចែករំលែកព័តមាននេះ